​​បិទ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំង​ខេត្ត​ព្រះសីហនុ​ ប្រចាំឆ្នាំ ២០១៤ – ២០១៥

0

​ខេត្ត​ព្រះសីហនុ​​ ​ការប្រកួត​កីឡា​បាល់​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ព្រះសីហនុ ប្រចាំឆ្នាំ​២០១៤-២០១៥ រយះពេល ៤​ថ្ងៃ ត្រូវបាន​បិទ​បញ្ចា​ប់​នៅ​សាលា​វិទ្យាល័យ​ឡាយ​ហ្វ មាន​ទីតាំងនៅ​សង្កាត់​លេខ​២ ក្រុង ខេត្ត ព្រះសីហនុ ព្រឹក​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ។​FB_IMG_1424930915268
​ ​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​មាន ១០​ក្រុម ក្នុងនោះ​កីឡាបាល់ទះ ០៥​ក្រុម កីឡាបាល់ទាត់ ០៥​ក្រុម ចែកចេញជា​ពី​ពូ​ល គឺ​ពូ​ល A និង​ពូ​ល B ហើយ​ការប្រកួត​វិលជុំ​ឈានទៅ​ដណ្តើមពាន​រង្វាន់​ជ័យលាភី​លេខ​១ ដល់​លេខ​៣ ។
​ ​វិញ្ញាសារ​បាល់ទះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​វិទ្យាល័យ​ក្រុងព្រះសីហនុ លេខ​២ បាន​ទៅ​ក្រុម​កីឡាករ វិទ្យាល័យ​ហ៊ុន សែន ស្រុក​កំពង់​សិលា និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​កីឡាករ​វិទ្យាល័យ ស្រុក​ស្ទឹងហាវ ។ វិញ្ញាសារ​បាល់ទាត់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​កីឡាករ​វិទ្យាល័យ​ឡាយ​ហ្វ លេខ​២ បាន​ទៅ​ក្រុម​កីឡាករ​វិទ្យាល័យ ស្រុក​កំពង់​សិលា និង​លេខ​៣ បាន​ទៅ​ក្រុម​កីឡាករ​វិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ។FB_IMG_1424932333740
​ ​លោក កែវ ឡាយ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ថា សកម្មភាព​អប់រំ​កាយ និង​កីឡា​ចេះតែមាន​ការរីកចម្រើន​ជា​លំដាប់​ទាំង​បរិមាណ និង​គុណភាព ចូលរួមចំណែក​លើកស្ទួយ​នូវ​វិស័យ​កីឡា​ជាតិ និង​ជា​ផ្នែក​មួយ​ដ៌​សំខាន់​សម្រាប់ធ្វើ​ឪ្យ​មាន​សុខ​ភាពល្អ មាំមួន មានការ​សាមគ្គីភាព​គ្នា​ឪ្យ​បាន​ទូលំទូលាយ និង​មាន​ភាពរុងរឿង​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ផងដែរ ។FB_IMG_1424932357651 ដូច្នេះ​ក្រុម​កីឡាករ កីឡា​ការី​នី ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មភាព​អប់រំ​កាយ និង​កីឡា​នៅក្នុង​ជួរ​សិស្ស និស្សិត មហាជន​ក្តី ឪ្យ​បាន​ទូទាំង​ក្រុង ស្រុក ក៌​ដូច ជា​ទូទាំង​ខេត្ត ដើម្បី​ឈានទៅរក​កា​ប្រែប្រួល​ថ្មី​ទាំង​គុណភាព និង​បច្ចេកទេស ។ យើង​ត្រូវ​ចងចាំ​ថា កីឡា​គឺ​ដើម្បី​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវ​បញ្ញា​ដល់​មនុស្ស​គ្រប់រូប ដោយឡែក​ចំពោះ​កីឡាករ កីឡា​ការី​នី ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​វិន័យ​សីលធម៌​ខ្ពស់ និង​ការ​សាម គ្គី​ភាព​ជាតិ​ទាំងមូល​ផងដែរ ។
​ ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា កីឡា​នាំមក​នូវ​សុខភាព សាមគ្គីភាព និង​សន្តិ​ភាពស្រប ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា យើង​កំពុងតែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់ទុក​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​ឪ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន មានន័យថា មនុស្ស​មាន​សុខ​ភាពល្អ គឺជា​ធនធាន​មួយ​ដ៌​សំខាន់បំផុត​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ឪ្យ​មានការ​រីក ចម្រើន ម្យ៉ាងទៀត​បើសិនជា​កីឡាករ កីឡា​ការី​នី​យើង​ខ្លាំង​ប្រទេស​យើង​នឹងមាន​ឈ្មោះ​បោះ​សំលេង លើ​ឆាក​អន្តរជាតិ​ទៀតផង មិនតែប៉ុណ្ណោះ កីឡា​ធ្វើ​ឪ្យ​ប្រជាជន យុវជន​យើង​ចៀស​ផុតពី​ពេលទំនេរ ទៅ​ដើរលេង​ផ្តេសផ្តាស សេព​គ្រឿងញៀន បង្ក​ជា​ក្រុមបងធំ បងតូច ប្រព្រឹត្ត​អំពើ​ឧបាយ មុខ​ផ្សេងៗ​បង្ក​ឪ្យ​មាន​អ​ស្តេ​រ​ភាព​ក្នុងសង្គម ។FB_IMG_1424930849730
​ ​ឯកឧត្តម សុខ ផន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​បិទ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៤ ២០១៥ ព្រមទាំង​កោតសរសើរ​ចំពោះ​ក្រុម​កីឡាករ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ការលំបាក ដើម្បី​ចូលរួម​ក្នុង ការប្រកួត​កីឡា​នាពេលនេះ ឆ្លុះបញ្ចាំង​ឪ្យ​ឃើញថា ក្រុមកីឡា​ទាំងអស់​បាន​បញ្ចេញ​អស់​នូវ​កម្លាំង កាយ ចិត្ត​ប្រាជ្ញា​ស្មារតី ទេពកោសល្យ បទពិសោធ​ន៌​និង​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកជ័យ​ជំនះ​ជូន​ដល់​ក្រុម​របស់ខ្លួន រហូត​ទទួលបាន​លទ្ធផល​ល្អ​គ្រប់ៗ​ក្រុម តាម​លក្ខណ​បច្ចេកទេស និង​មាន​ភាព​សុក្រឹត​មិន​លំអៀង យុត្តិធម៌​ត្រឹមត្រូវ ៕​