រថយន្តធុនយក្យ ព្រលះវីហ្គោបណ្តាលឲ្យ​មនុស្សដាច់ក្បាលស្លាប់ និងរបួស

0

ឩ​ត្ដរ​មានជ័យ : នៅ​ថ្ងៃទី​27/02/2015 វេលា​ម៉ោង 09-30​នាទី នៅតាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្រវ៉ាត់​ក្រុង ស្ថិតក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ មាន​កើត​ករណី គ្រោះថ្នាក់​ចរាចរណ៍ (​រថយន្ត​ធំ​បុក​រថយន្ត​តូច​) បង្កឡើង​​ដោយ​រថយន្ត​ធំ 01​គ្រឿង FUSO (​យី​ឌុប​) photoពណ៌​ត្រាវ ពាក់​ផ្លាកលេខ ក្រចេះ​3A-0339 បើកបរ​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​មកពី​ទិស​ខាងលិច ចៃដន្យ​មកដល់​ផ្លូវបំបែក​ទៅ​ភូមិ​ត្នោត ក៏​បុក​រថយន្ត 01​គ្រឿង ម៉ាក VIGO ពណ៌​ឆ្លូញ ពាក់​ផ្លាកលេខ ភ្នំពេញ​2K-4066 ដែល​បើក​មកពី​ទិស​ខាងជើង​ចំពាក់​កណ្តាល​រថយន្ត​បណ្តាល​ធ្វើអោយ​ក្រឡាប់ និង​ស្លាប់​មនុស្ស​ចំនួន 02​នាក់​, របួសធ្ងន់​ស្រាល​មនុស្ស​ចំនួន 03​នាក់ មាន ៖ 1-​ឈ្មោះ ទៀង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ 30​ឆ្នាំ រស់នៅ​ភ្នំពេញ photo (1)(​របួសស្រាល​), 2-​ឈ្មោះ​​ជួង ប៊ុន​នី ភេទ​ប្រុស អាយុ 36​ឆ្នាំ រស់នៅ​ភ្នំពេញ (​របួសស្រាល​), 3-​ឈ្មោះ គង់ យ៉េត ភេទ​ស្រី អាយុ 50​ឆ្នាំ​រស់នៅ​ភ្នំពេញ (​របួសធ្ងន់​), 4-​ឈ្មោះ សំ ពុទ្ធា ភេទ​ស្រី អាយុ 30​ឆ្នាំ រស់នៅ​ភ្នំពេញ (​របួសធ្ងន់​), 5-​ឈ្មោះ សំរិទ្ធ​មុន្នី​សេត ភេទ​ស្រី អាយុ 08​ឆ្នាំ រស់នៅ​ភ្នំពេញ (​ស្លាប់​), 6-​ឈ្មោះ ឃ្លាំង ចា​ន្នី ភេទ​ប្រុស អាយុ 56​ឆ្នាំ រស់​photo (2)
​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង (​ស្លាប់​), 7-​ឈ្មោះ សំ វុទ្ធី ភេទ​ស្រី អាយុ 54​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង​(​របួសធ្ងន់​) ។​​ក្រោយពេល​បុក​រួច​រថយន្ត​ធំ​បាន​បើក​ហួស​ចំងាយ 60​ម៉ែត្រ ក៏​ឈប់​ហើយ​អ្នកបើកបរ និង​ព្រូ ក៏​​នាំគ្នា​ចុះ​រត់​គេចខ្លួនបាត់ បច្ចុប្បន្ន​កំលាំង​ជំនាញ​ក្រុង កំពុង​គ្រប់គ្រង​កន្លែងកើតហេតុ និង​តាមរក​ជនបង្ករហេតុ ៕​