​ទិវា​ជាតិ​ទីក្រុង​ស្អាត​មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​សិស្សានុសិស្ស ​បាននាំគ្នា​ធ្វើ​អនាម័យ​តាមផ្លូវ​ថ្នល់​ក្នុង​ក្រុង​កំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ មន្ត្រីរាជការ សមត្ថកិច្ច នៅ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​សិស្សានុសិស្ស​គ្រប់​សាលា​រដ្ឋ និង​ឯក ជន​បាននាំគ្នា​ធ្វើ​អនាម័យ​តាម​ទីតាំង​រៀងៗ​ខ្លួន​ដែល​អាជ្ញាធរខេត្ត​បានកំណត់​ប្រគល់អោយ​។​ម្យ៉ាង​វិញ ទៀត​ក៍​ដើម្បី​អនុវត្តតាម​ផែនការ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បានដាក់​ចេញ​អោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង ខេត្ត និង​តាម​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ទទួលខុសត្រូវ​ចំពោះ​សោភ័ណភាព អនាម័យ និង​សណ្តាប់ ធ្នាប់​ទៅតាម​ទីកន្លែង​របស់ខ្លួន​។​DSC06709 - Copy
​គួររំលឹកថា ក្រោយពី​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​ក្រុង​កំពង់ឆ្នាំង និង​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ក្នុង​ក្រុង​ដែល ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​តាមរយៈ​អង្គការ​ចៃ​ការ​ជប៉ុន ជូន​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​បាន ស្ថាបនា​រួចរាល់​១០០%​ហើយ​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន យក ចិត្ត​ទុកដាក់​ទៅលើ​អនាម័យ សោភ័ណភាព និង​សណ្តាប់ធ្នាប់​ជា​បន្តទៀត សំដៅ​អោយ​ក្រុង​កំពង់ឆ្នាំង មាន​អនាម័យ សោភ័ណ​ភាពល្អ និង​សណ្តាប់​មាន​របៀបរៀបរយ សំរាប់​សុខមាលភាព​របស់​ប្រជា​ពល រដ្ឋ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្ត​។​DSC06704 - Copy
​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ និង​លើក​ទិសដៅ​បន្ត​រៀបចំ​អនាម័យ សោភ័ណភាព និង សណ្តា ប់​ធ្នាប់​ក្រុង​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែងថា​៖​ដើម្បី​ចូលរួម​ក្នុង​ទិវា​ទីក្រុង ស្អាត​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ទទួលខុស ត្រូវ​ចំពោះ​អនាម័យ សោភ័ណភាព នៅតាម​ទីកន្លែង​ដែល​អាជ្ញាធរខេត្ត​បានដាក់​ជូន​ហើយ​។​DSC06706 - Copy

ត្រូវ បន្ត​ជំរុញ និង​បញ្ជ្រៀប នូវ អត្ថប្រយោជន៍​នៃ​ការធ្វើ​អនាម័យ​បរិស្ថាន សោភ័ណភាព និង​សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ និង​សិ​ស្សា នុ​សិស្ស​ទាំងអស់​តាម​គ្រប់​រូបភាព ដើម្បីអោយ​ពួកគាត់​ចេះ​ស្រឡាញ់​ទឹកដី​របស់គាត់ ព្រមទាំង​ជួយ​ថែ រក្សា​អនាម័យ​ទាំង​នៅ​ជុំវិញ​ផ្ទះ ជុំវិញ​មន្ទីរ និង​ទីសាធារណៈ​។DSC06696 - Copy
​ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ គេ​ឃើញ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​គ្រប់ មន្តីរ​អង្គភាព​ជុំវិញ​ខេត្ត សិស្សានុសិស្ស​គ្រប់​សាលា​រដ្ឋ និង​ឯកជន ក្រុមហ៊ុន​នានា រាប់រយ​នាក់ បាននាំគ្នា​ធ្វើ​អនាម័យ សំអាត​គ្រប់​បណ្តា​ផ្លូវ​ទាំងអស់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង តាម​ទីផ្សារ ក្នុង​ទីធ្លា​សាលា បរិវេណ​មន្ទីរ​នានា​យ៉ាង​សស្រាក់សស្រាំ​។​ចំណែក​នៅតាម​បណ្តា​ស្រុក​ទាំង​៧​ទៀត​ទាំង​អាជ្ញាធរ​ស្រុក​​និង​មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​ក៍​បានធ្វើ​អនាម័យ​នៅតាម​ទីរួមស្រុក ដូចគ្នា​នឹង​ទីក្រុង​កំពង់ ឆ្នាំង​ផងដែរ​។​ ​
​ដោយឡែក​មន្ទីរ​សាធារណៈការ​ខេត្ត ក៍​បានធ្វើ​គំរោង​សំណើរ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​តា​មរយៈ​អង្គការ​ចៃ​កា​ជប៉ុន ក្នុង​ការជួយ​បន្ត​ស្ថាបនា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង​បន្តទៀត ដោយ​ក្នុងនោះ​មន្ទីរ​បាន​សុំ​ធ្វើ​ផ្លូវ​បន្ត​ពី​ផ្សារលើ​រហូតដល់​ផ្សារ​ក្រោម​, ផ្លូវជាតិ​លេខ​៥​ក្នុង​ក្រុង​បន្ត​ពីមុខ​មណ្ឌល​កុមារកំព្រា​រហូតដល់​សួន​ឆ្នាំងដី​មាស​,​និង​មួយកន្លែង​ទៀត​ពីមុខ វត្ត​ខ្សា​ម​រហូតដល់​ចំណុច​ទួល​គ្រាំង​ព្រំប្រទល់​ស្រុក​រលាប្អៀរ​បន្តទៀត ហើយ​គំរោង​នេះ​កំពុងធ្វើការ​សិក្សា​៕