​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកំពង់ស្ពឺ​ត្រូវ​ជនសង្ស័យ​បាញ់​គំរាម​ជាច្រើន​គ្រាប់​ពេល​កំពុង​ចុះ​អនុវត្តន៍​ច្បាប់​

0

កំពង់ស្ពឺ ៖ ខ្មាន់កាំភ្លើង​ចំនួន ២​នាក់​ស្លៀកពាក់​ស៊ីវិល ជិះ​រថយន្ត​HAMER​មួយគ្រឿង​បាន​បាញ់​មេឃ​អស់​ជាច្រើន​គ្រាប់ ដើម្បី​គំរាម​មន្ត្រីនគរបាល​ចរាច​ណ៍ ជើងគោក​នៃ​ស្នងការ​ការដ្ឋាន ខេត្តកំពង់ស្ពឺ ខណៈពេល​កំលាំង​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ត្រូតពិនិត្យ​ការបើកបរ​លើស​ល្បឿន​ក្នុង​ទីប្រជុំជន ។​1
ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល ជនល្មើស​ដក​កាំភ្លើង​បាញ់​គំរាម មន្ត្រីប៉ូលិស​ចរាច​ណ៍​នេះ បានកើត ឡើង​នៅវេលា​ម៉ោង​១០ និង​១២០ នាទី​ព្រឹក​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៤៣ -៤៤ ក្នុងភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន បណ្តាលឱ្យ​ក្រុមប៉ូលិស​ចរាចរណ៍​ភ័យ​ស្ល​នើ​ស្លោ រត់​ប្រសាច ហើយ​ជនបង្ករ​បាន​ជិះ​រថយន្ត​គេចខ្លួន​បាត់ស្រមោល photo