ភ្លើងព្រៃ​ឆេះ​ភ្នំ​រាលដាល​ឆេះ​ចំការ​អ្នកស្រុក​រថយន្ត​ជួយ​ពន្លត់​បានតែ​ផ្នែក​ខាងក្រោម​នៃ​ជើងភ្នំ​​

0


កំពង់ឆ្នាំង​៖​ភ្លើង​ឆេះ​បាន​បង្កអោយមាន​ការ​រាលដាល​ឆេះ​ចំការ​អស់​មួយចំនួន ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​ក្រាំង​ដី​មាន ស្តិ​ត​នៅក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ក្នុងរ​ណី​នេះ​រថយន្ត​DSC06414ពន្លត់​អ​គ្កី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​បានធ្វើការ​អន្តរាគមន៍​ជួយ​ពន្លត់​ផងដែរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឆេះ​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្នុងករណីនេះ​ផលដំណាំ​ក្នុង​ចំការ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ក៏បាន​រង​ការ​ខូ​ត​ខាត​ផងដែរ​។​
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ឆាបឆេះ​មកពី​កំពូលភ្នំ​ផ្នែក​ខាងកើត និង​បាន​រាលដាល​មក​ជើងភ្នំ​ចូល​ចំការ​ដំណាំ​របស់​ប្រជាពលរដ្ឋ និង​បានធ្វើអោយ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​រាលដាល​ដល់​លំនៅដ្ឋាន​ដល់​លំនៅដ្ឋាន​នៅ​ជិត​កន្លែង​នោះ​។​ចំការ​ដែល​រង​ការ​ខូ​ត​ខាត​ច្រើនជាងគេ​គឺជា​ចំការ​របស់លោក កែវ ថា​យ អ​តី​តៈ​ប្រធាន​ជលផល​ខេត្តកំពង់ឆ្នាំង ដែលមាន​ដំណាំ​ស្វាយ ស្រកានាគ និង​ដំណាំ​ហូប​ផ្លែ​មួយចំនួនទៀត​។​DSC06417
​ ​គ្រោះ​អគ្គីភ័យ​នេះ​គេ​ពិនិត្យឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​២​គ្រឿង​បាន​ជួយ​អន​ត្ត​រាគ​មន៍​ជួយ​បាញ់​ពន្លត់​ផងដែរ ប៉ុន្តែ​គឺអាច​ជួយ​ពន្លត់​បានតែ​ផ្នែក​ខាងក្រោម​នៃ​ជើងភ្នំ​តែប៉ុណ្ណោះ រីឯ​នៅ​ចង្កេះភ្នំ​និង​លើ​កំពូលភ្នំ​នៅតែ​មានការ​រាលដាល​ឆេះ​ដដែល​។​មូលហេតុ​នៃ​គ្រោះ​អគ្គីភ័យ​ខាងលើនេះ សមត្ថកិច្ច​មិនបាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ តែ​គេ​សន្និដ្ឋានថា​អាច​បណ្តាលមកពី​ភ្លើង​កន្ទុយបារី​ឬ​មកពី​អ្នក​ចោល​គប់​យក​ឃ្មុំ​៕DSC06420