សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ព្រលឹងចុងសក់​ខ​ណះ​ពេល​បញ្ជូន​ជនសង្ស័យ​ទៅ​សាល​តំបូង​ហើយ​ត្រូវបានរ​តើ​គេចខ្លួន​

0


​ខេត្ត​ព្រះសីហនុៈ​ជន​ជ​តិ​ទួ​គី​ចំនួន​២​នាក់ ដែល​ជាប់​សង្ស័យ​ក្នុងករណី​ហឹ​ង្សា​បង្ក​របួសស្នាម នឹង​ប្រើប្រាស់​អាវុធ​បាញ់បោះ​ទ្រង់ទ្រាយ​ធំ និង ជិះ​រថយន្ត​ទំនើប​បាញ់ប្រហា​គ្នា​ផ្ញើ​ល​ពេញ​ក្រុងព្រះសីហនុ ដែល​បាន​បង្ករ​អោយមាន​របួស​ជនជាតិ​ខ្មែរ​ម្នាក់ ក្រោយពេល​កើតហេតុ បាន​រត់​ចែកផ្លូវ​គ្នា បាត់ស្រមោល​អស់​បា​នប​ន្ស​ល់​ទុក​រថយន្ត​មួយគ្រឿង​នៅនឹងកន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​យប់​ថ្ងៃទី​១៦​កុ​ម្ភះ​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​វិថី​ឯករាជ្យ ក្បែរ​កាស៊ីណូ កំពង់សោម ស៊ី​ធី ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុៈ​។​z3
​ ​យោងតាម​របាយ​ការ​ណ៏ បាន​បញ្ជាក់ថា ក្រោយពេល​នា​ថ្ងៃទី​២៧​កុ​ម្ភះ​ឆ្នាំ​២០១៥ ជនរងគ្រោះ​ជា​ជន​ជ​តិ​បរទេស ឈ្មោះ SHAI YOSIKADURI ភេទ ប្រុស​អាយុ​០​ឆ្នាំ មុខរបរ​លក់​នំ​ប័​ង្គ​សាច់មាន់ ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ITAY KADURY ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ចាក់​សាក់ ស្នាក់នៅ​z2

ផ្ទះជួល​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ​។ នៅក្នុង​ខ្លឹមសា​បណ្តឹង បាន​ប្តឹង​ទៅលើ​ឈ្មោះ SERDAR ERGUN ហៅ ( GIMMY) ភេទ ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ទួ​គី មុខរបរ​មិន​ពិតប្រាកដ និង​គួរ​កន​ម្នាក់ទៀត​ឈ្មោះ MEHMET TCHYA​ភេទ ប្រុស អាយុ​៤០​មុខរប​មិន​ពិតប្រាកដ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ​ជនរងគ្រោះ​ខាងលើ​កាលពី​យប់​ថ្ងៃទី​២៥.២៦​កុ​ម្ភះ​ឆ្នាំ​២០១៥

កន្លងមក​។ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យ របស់​ជនរងគ្រោះ កំលាំង​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​សហការ​ណ៏​ជាមួយ​កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​ចុះទៅ​ឃាត់ខ្លួន ន​សង្ស័យ ជា​ជនជាតិ​បរទេស​ដែលមាន​ឈ្មោះ​ខាងលើ

យកមក​ធ្វើការ​សាកសួរ ទៅតាម​ខ្លឹមសារ​បណ្តឹង​របស់​ជន​រងគ្រោះ ដើម្បី​កសាង​សំណុំរឿង នឹង​បញ្ជូន​ខ្លួន ជនសង្ស័យ ទាំងពីរ ទៅកាន់​សាលាតំបូង​ខេត្ត​ព្រះសីហនុ​។ ប្រភព​ខាងលើ​បន្ថែម​អោយដឹងទៀតថា បន្ទាប់ពី​បាន ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាតំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ធ្វើកា​ឃុំខ្លួន​ជា​z1

បណ្តោះអាសន្ន​នៅ​ព​ន្ឋ​ធនាគា​ខេត្ត​ព្រះសីហនុ លុះដល់​រសៀល​ថ្ងៃទី​០១​មិនា​ឆ្នាំ​២០១៥ ខ​ណះ​ដែល​តំនាង​អយ្យកា​អម​សាលាតំបូង​ខេត្ត តំរូវអោយ សមត្ថកិច្ច​នគរបាល​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ SERDAR ERGUN ហៅ ( GIMMY)​មក​ធ្វើការ​សាកសួរ នៅ​សាលាតំបូង ក៏ត្រូវ​ជនសង្ស័យ​ស្ទុះ​រត់​ចេញពី​ក្នុង​បន្ទប់​សាកសួរ​ខ​ណះ​ពេលដែល​សមត្ថកិច្ច​បាន​ដោះ​ខ្នោះដៃ​

ចេញពី​ជនសង្ស័យ ក្នុង​បំណង​រត់គេចខ្លួន​ធ្វើអោយ​សមត្ថកិច្ច​នគរ​បាល​អមតំណើរ​ជនសង្ស័យ ព្រលឹងចុងសក់ ដោយ​ខ្លាច​ជនសង្ស័យ​គេច​បាត់ស្រមោល ។​ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការតាមប្រមាញ់​ជន​សង្ស័យ ទើប​ឈ្មោះ SERDAR ERGUN ហៅ ( GIMMY) ពុំ​អាច​រត់គេចខ្លួន​បាន ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​២ បញ្ជូន​ទៅកាន់​ព​ន្ឋ​ធនាគារ​តែម្តង​។​
​ ​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ អ្នកច្បាប់​បាន​និយាយថា​ជនសង្ស័យ ខាងលើ ត្រូវបាន​បន្ថែម​ទោស មួយទៀត​ទៅលើ​ទោស​ដែលមាន​ស្រាប់​៕