អា​វេ​វ​ព្រលះ​ជាមួយ MD​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

0

​ខេត្ត​ព្រះសីហនុៈ បុរស​ជា​បុគ្គលិក​អគ្គីសនី​ប្រចាំ​កំពង់ផែរ​ស្វ​យ័​ត្ន​ក្រុងព្រះសីហនុ​ម្នាក់​បាន​រងរបួស​ធ្ងន់ និង កម្មករ​ដឹកទំនិញ​ម្នាក់រ​ងរ​មួ​ស​មធ្យម រួមជាមួយ​កម្មករ​ម្នាក់ទៀត​បាន​រងរបួស​ស្រាល​បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​០២​មិនា​ឆ្នាំ​២០១៥ ត្រង់ចំនុច​ផ្លូវបំបែក​មុខ​ព្រះ​វិ​ស្នុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​
​ ​យោងតាម​ប្រភព​ស​សមត្ថកិច្ច​បានអោយ​ដឹងថា ដោយសារតែ​ភាពមិន​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុងការ​បើកបរ បាន​បង្ករ​អោយ មនុស្ស​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់ និង ស្រាល បន្ទាប់ពី​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​ជិះ​បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី នៅ​ចំនុចកើតហេតុ​x1

ខាងលើ​។ ជនរងគ្រោះ​ទី​០១​មានឈ្មោះ ទេព វ​ណ្ណះ ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជាង​អគ្គីសនី មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​អ្នកបើក​ម៉ូតូ​ម៉ា​កវេ​វ​ព​ណ៏​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ជើង​ទៅ​ត្បូង បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​គ្រឿង​ទៀត​ម៉ាក MD​ព​ណ៏៏​ក្រហម គ្មាន​ស្លាក​លេខ​ដូចគ្នា បើកបរ​ដោយ ឈ្មោះ បើកបរ​ដោយ ឈ្មោះ យ៉ាន់​ចិន្តាx3

ភេទ ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​មធ្យម រួម​តំណើរ​ជាមួយ​ឈ្មោះ​ហេង ខេមរា ភេទ ប្រុស អាយុ​២២ រងរ​បួ​ស្រាល អ្នក​ទាំងពីរ​មាន​មុខរបរ​បុគ្គលិក​ដឹ​កំ​និ​ញ​អោយ​ក្រុមហ៊ុន​មួយ ប​ច្ច​ប្បន្ន​ស្នាក់នៅ​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​x5
​ ​ដោយឡែក​យោងតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា នៅមុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​ម្នាក់ឯង ឡើង​ចំណោទ​ពី​ម្តុំ​បេនឡាន​ក្រុង​សំដៅ​មក​វិមានឯករាជ្យ​ក្នុង​ល្បឿន​លឿន​ខ​ណះ​ពេលមកដល់​ចំនុចកើតហេតុ​ដែលជា​ផ្លូវបំបែក​ច្រមុះជ្រូក​ក៏​ស្រាប់​x2

តែមាន​ម៉ូតូ MD​មួយគ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់ ក្នុងទិសដៅ​ពី​លិច​សំដៅ​ទិស​ខាងជើង ខ​ណះ​ពេល​បត់​ឆ្វេង​ក៏ត្រូវ​ម៉ូតូ​វេ​វ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាលអោយ​ភាគី​ម៉ូតូ​វេ​វ​រងរបួស​ធ្ងន់ សន្លប់​នៅនឹងកន្លែង ត្រូវបាន​រថយន្ត​សង្គ្រោះ​មក​ដឹកយក​ព្យាបាល​ភ្លាមៗ​ដែរ​។​