​ជនរងគ្រោះ នឹង​ប្តឹងទៅ​តុលាការ ខណៈ​ស្នងការ​មិនអាច​ដោះស្រាយ​រឿង​ករណី​មន្ត្រីនគរបាល​ប្រើ អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ពេលធ្វើ​ចរាចរណ៍

0


​ ​ខេត្ត​ប៉ៃលិន ៖ ជនរងគ្រោះ​ដែល​ត្រូវ​បុរស​ម្នាក់ ជា​មន្ត្រីនគរបាល​ស្នងការ​ខេត្ត​ប៉ៃ​លិ ន ប្រចាំការ​ជា​សន្តិសុខ​នៅ​កាស៊ីណូ​ម្កុដ​ព្រ​ជ្រ បាន​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន បណ្តាលឱ្យរ ងរ​បួស​ធ្ងន់ធ្ងរ​សន្ល​ប់​នៅមុខ​រថយន្ត​របស់ខ្លួន ខណៈ​បើកបរ​រថយន្ត​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ លុះ​មកដល់​មុខផ្ទះ ពេល​ឈប់​រថយន្ត​ស្រាប់តែ​ជនដៃដល់​បាន​ក្របួច​កអាវ​ដាល់​ចំ​ភ្នែក​ខា ង​ស្តាំ និង​សៀតផ្កា​ខាងឆ្វេង​ចំនួន​៣​ដៃ ដួល​បោក​ទៅនឹង​ផ្លូវថ្នល់​សន្លប់​បាត់ស្មារតី ដោយ​ចោទថា​អ្នកបើករថយន្ត​បាន​បើក​កៀរ ម៉ូតូ​របស់ខ្លួន ហើយ​ត្រូវ​អ្នកជិតខាង​ស្រែក​ឱ្យគេ​ជួយ និង​ដឹកយក​download (2)

ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ រហូតមកដល់​ថ្ងៃ ទី​០២ ខែមីនា ឆ្នាំ​២០១៥​នេះ អស់​រយៈពេល​ជិត​១០​ថ្ងៃ​ទៅហើយ ខាង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​មិនអាច​ដោះស្រាយបាន​នោះទេ ។
​ ​សូមបញ្ជាក់ថា ហេតុការណ៍​មន្ត្រីនគរបាល​ប្រើ​អំពើហិង្សា​ទៅលើ​ពលរដ្ឋ​នេះ​បាន​កើ ត​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​មុខផ្ទះ ជួល ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
​ ​ជនរងគ្រោះ មានឈ្មោះ អ៊ិ​ង ចិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​កន្លែងកើតហេតុ ខាងលើ ។ ចំណែក​ជនដៃដល់ ឈ្មោះ គិត រ៉ាវី ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជា​មន្ត្រី​នគ របាល​ស្នងការ​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅកាស៊ី​ណូ​ម្កុដ​ពេជ្រ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុម​ហ៊ុ ន​កាស៊ីណូ​ខាងលើ ។

download
​ ​ប្រភពព័ត៌មាន​ពីសា​ក្សី ឈ្មោះ ជា ស្រីរ័ត្ន ហៅ​ស្រី​រ៉ូ អាយុ​៤៥​ឆ្នាំ និង ឈ្មោះ ស៊ុន ណា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ បាន​រៀបរាប់​ដូចៗ​គ្នា​ថា មុនពេល​កើតហេតុ ពួកគាត់​បាន​ឃើ ញ​បុរសរងគ្រោះ​បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ពណ៌​ទឹកមាស មក​ចត​ឈប់​នៅមុខ​ផ្ទះរ បស់​ខ្លួន ស្របពេលនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មក​ឈប់​នៅក្បែរ​គោះទ្វារ​រថយន្ត​ឱ្យ​បើក ក្រោយមក​ក៏​ចាប់​ក្របួច​ក​.​អាវ​ម្ចាស់​រថយន្ត រួច​ដាល់​ពីរ​ដៃ​ពេញទំហឹង

បណ្តាលឱ្យ​ដួល​ផ្កាប់មុខ​ទៅលើ​ផ្លូវថ្នល់ រួច​ក៏​វាយ​ថែម​ជាច្រើន​ដៃ​ទៀត ។ ភ្លាមៗ​នោះ​អ្នកជិតខាង​បាននាំគ្នា​ស្រែក​ឃាត់ តែ​បុរស​នោះ​មិន​ព្រមស្តាប់​នោះទេ ព្រមទាំង​ព្រ​មា ន​គេឯង​មិនឱ្យ​មកជួយ​ថែមទៀត ។ ពេលនោះ​ក៏មាន​អ្នកជិតខាង​មក​មើល​ជាច្រើន ហើយ អ្នកខ្លះ​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​ទាន់ពេល ទើប​ជនដៃដល់​ព្រម​ឈប់​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ ។

ប្រភព​បាន​បន្តទៀតថា ក្រោយពី​សមត្ថកិច្ច​នគ​របាល មកដល់ ក៏​ឃើញ​ជនដៃដល់​ជា​នគរបាល​ដូចគ្នា​មិនបាន​ធ្វើការ​ឃាត់ខ្លួន​នោះទេ គ្រាន់តែ​ឱ្យ ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ទៅដោយ​សុវត្ថិភាព ។
​ ​ចំណែក​ជនរងគ្រោះ បាន​និយាយថា ក្រោយពី​កើតហេតុ​គាត់​បាន​ប្តឹងទៅ​ស្នង​ការន គ​របាល​ខេត្ត​ប៉ៃលិន​ដែរ ដោយ​ទាមទារ​ជម្ងឺ​ចិត្ត​ចំនួន​១៥០០​ដុល្លារ តែ​ជនដៃដល់​មិន​ព្រម ដោយ​សុំ​បង់លុយ​ចំនួន​៧០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​ដោះស្រាយ​គ្នា​មិនត្រូវ ទើប​រហូតមក ដល់ពេលនេះ​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មកហើយ ជនរងគ្រោះ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​

ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា នេះ ដើម្បី​រក​យុត្តិធម៌ និង​ចង់ឱ្យ​ជន​ដៃ​មានការ រាងចាល​និង​គោរព​ច្បាប់ កុំ​អាង​តែ​ជា​មន្ត្រីនគរបាល​ដើរ​វាយ​គេ​វាយ​ឯង​ស្រេច​តែ​អំពើ​ចិត្ត នោះឡើយ ។
​ ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ចាន់​ឌិន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយ សារ​ភាគី​ទាំងសងខាង​សម្រួល​គ្នា​មិនត្រូវ ខាង​លោក​នឹង​រៀបចំ​សំនុំ​រឿងនេះ ដើម្បី​បញ្ជូន​ប ន្ត​ទៅ​តុលាការខេត្ត​ប៉ៃលិន នា​ថ្ងៃទី​០៣ ខែមីនា​នេះ ។​download (1)
​ ​ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង លោក ជុំ សែន​សទ្ធា បានបញ្ជាក់​បន្ថែមទៀត ថា ខាង​លោក​មិនទាន់​បានទទួល​សំនុំ​រឿងនេះ​ទេ តែបើ​មានរឿង​ដូច្នេះ​មែន​លោក​នឹង​ចាត់ វិធានការ​ទៅតាម​ផ្លូវច្បាប់ ។ សូមបញ្ជាក់ថា លោក​ជុំ សែន​សទ្ធា បាន​ថ្លែង​នៅក្នុង​ពិធី​កិច្ចប្រជុំ​ស្តីអំពី​តួនាទី​មន្ត្រីនគរបាល​យុត្ត​ធម៌​កាលពីពេល​កន្លងទៅ​ថា ករណី​បទល្មើស​ព្រហ្ម​ទ ណ្ឌ

បើទោះបីជា​ភាគី​ទាំងសងខាង​សម្រួល​គ្នា​រួចរាល់ តែ​បណ្តឹងអាជ្ញា​មិនទាន់​រលត់​នោះទេ ជនដៃដល់​មិនអាច​នៅក្រៅ​រង្វង់​ច្បាប់​ឡើយ បើទោះជា​មន្ត្រីនគរបាល ក៏ត្រូវ​តែ​គោរព​ច្បាប់ ដូច​ប្រជាពលរដ្ឋ​ដែរ ៕