​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​ដែល​សកម្ម​និង​ពូកែ​ខាង​លូច​ទូក​នៅតាម​ដង​ទន្លេ​

0

​កំពង់ឆ្នាំង​៖​ជ​នស​ង្ស​យ័​ម្នាក់​ដែល​សកម្ម​ខាង​លួច​ទូក​ម៉ាស៊ីន​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​កន្លងមក ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅពេល​រូបគេ​កំពុងបើក​កា​រណូត​ដែល​ជនរងគ្រោះ​បាន​បាត់​។​ករណី​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​បាត់​ទូក​ម៉ាស៊ីន​នេះ​នៅ​យប់​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​កោះពស់​ស្ថិត​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​776
​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បាន​និយាយ​អោយដឹងថា​៖​ជ​នស​ង្ស​យ័​ខាងលើ​មានឈ្មោះ ចាន់ សុវណ្ណ​អាយុ​៤៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ចំបក់​ខ្ពស់ ឃុំ​កំពង់​ហៅ ស្រុ​កំពង់លែង មានមុខ​របរ​មិន​ពិតប្រាកដ​ឡើយ​ដោយឡែក​ម្ចាស់​ទូក​ម៉ាស៊ីន​ដែល​ត្រូវបាន​ចោរលួច​មានឈ្មោះ ជិន ហេង អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើ​ចំការ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ មុនពេល​ឈានដល់​ការចាប់ខ្លួន​មុខសញ្ញា​លួច​ទូក​ម៉ាស៊ីន​ខាងលើនេះ សមត្ថកិច្ច​បានទទួល​ប​ណ្តឺ​ង​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ទូក​ម៉ាស៊ីន ខ​ណះ​ដែល​បាន​ចត​ទុក​នៅក្បែរ​មាត់​កំពង់ទឹក​ចំការ​ពេលព្រឹក​ឡើង​ស្រាប់តែ​បាត់​ទូក​ម៉ាស៊ីន​តែម្តង​។​លុះដល់​ព្រឹក​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៥​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មុខសញ្ញា​លួច​ទូក​ម៉ាស៊ីន​ដ៍ស​កម្មនេះ​តាម​ដង​ទន្លេ គឺ​ជន​ស​ង្ស​យ័​កំពុងបើក​កាណូត​ជនរងគ្រោះ​ដែល​បាត់​នោះ​។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​៖​ខ្លួនគេ​ពិតជា​បាន​លួច​ទូក​ម៉ាស៊ីន​របស់គេ​មែន​ដោយ​បំ​រ៉ុង​យកទៅលក់​បន្ត ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង តែម្តង​នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៥​។​099
​ជ​នស​ង្ស​យ័​ជា​ចោរលួច​ទូក​ម៉ាស៊ីន​រូបនេះ ត្រូវបាន​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រា ល​នៃ​ស្នងការ​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចោទប្រកាន់ និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕