​ក្រុង​កំពង់ឆ្នាំង​ទទួលបាន​ជ័យ​លាប​ភី​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង​ចំណាត់ថ្នាក់​លេខ​២ ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទូទាំងប្រទេស​

0

​កំពង់ឆ្នាំង​៖ គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បានប្រគល់​ជ័យ​ភី​លាប​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង​ជា​ចំណា ត់​ថ្នាក់​លេខ​២ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រុងភ្នំពេញ នៅក្នុង​ចំណោម​ខេត្ត​ក្រុង​ចំនួន​១២ ដែល​ទទួលបាន​ជ័យ​លាប​ភី​នេះ​។​
​ ​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា​៖​នៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ក្នុងប្រទេស​ប្រចាំឆ្នាំ​២០១៥ .២០១៨ កាលពី​ថ្ងៃទី​២៤ ខែ​កុ ម្ភៈ ឆ្នាំ​២០១៥​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានធ្វើការ​ប្រជុំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោ យ​មាន​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ចូលរួម​ជា​គណៈអធិបតី​និង​ប្រគល់​ជ័យ​លាប​ភី នៅក្នុង​ពេលនោះ​ទីក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទទួល​ជ័យ​លាប​ភី​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង ជា​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ក្រុង​ខណ្ឌ​ចំនួន​១២ ដែល​ទទួលបាន​ជ័យ​លាប​ភី​ដូចគ្នានេះ​។​DSC01850
​ ​លោក សេង សាលី បាន​អោយដឹងទៀតថា​៖ នៅក្នុង​តារាង​វាយតម្លៃ​ល​ទ្ទ​ផល​ចលនា​ប្រ ឡង​ប្រណាំង​ទីក្រុង​ស្អាត​ឆ្នាំ ២០១៥.២០១៨ របស់​គណៈកម្មការ​ជាតិ​បានអោយដឹងថា​៖ ខេត្ត​ដែល​ទទួលបាន​ជ័យ​លាប​ភី​ទី​ក្រុ ង​ស្អាត​រំដួល​៣​ទង ជា​ចំណាត់ថ្នាក់​លេខ​១​មាន ក្រុង​និង​ខណ្ឌ​៥​គឺ​៖ ក្រុង​បាត់ដំបង​ក្រុង​បាត់ដំបង​បាន​៦៦​ពិន្ទុ​
​ក្រុង​សៀមរាប​បាន​៦០​ពិន្ទុ ខណ្ឌដូនពេញ​បាន​៦០​ពិន្ទុ ក្រុង​កំពត​បាន​៥៩​ពិន្ទុ និង​ក្រុងកែប​បាន​៥៨​ពិន្ទុ​។​DSC01852
​ ​ចំណែក​ក្រុង​ខណ្ណដែល​ទទួលបាន​ជ័យ​លាប​ភី​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង ជា​ចំណាត់ថ្នាក់​លេខ​២​មាន​ចំ​​នួន​១២​ក្រុង​ខណ្ឌ ហើយ​ក្នុងនោះ​ក្រុង​កំពង់ឆ្នាំង​ទទួលបាន​៥៣​ពិន្ទុ ជាប់​លេខ​រៀង​ទី​៣​នៅក្នុង​ចំណាត់ថ្នាក់​លេ​ខ​២ ក្នុងចំណោម​ក្រុង​ខណ្ឌ​ទាំង​១២​។​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​វាយតម្លៃថាៈ​ចំណាត់ថ្នាក់​លេ​​ខ​១​ផ្ការំដួល​៣​ទង​គឺមាន​ពិន្ទុ​ចាប់ពី​៥៨​ដល់​៧៧​ពិន្ទុ ចំណាត់ថ្នាក់​លេខ​២​ផ្ការំដួល​២​ទង​មាន​ពិន្ទុ​ចាប់ពី​៤៦​ដល់​៥៧ និង​ចំណាត់ថ្នាក់​លេខ​៣​ផ្ការំដួល​មាន​ពិន្ទុ​ចាប់ពី​៣១​ដល់​៤៥​។​
​ ​លោក សេង សាលី បានអោយដឹង​បន្ថែមទៀតថា​៖​នៅក្នុង​របាយការណ៍​បូកសរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ខែកុម្ភៈ ឆ្នាំ​២០១៥ ភ្ញៀវ​អន្តរជាតិ​ដែល​បានមក​ស្នាក់នៅ​កំសាន្ត​ក្នុង​ខេត្ត​មាន​ចំនួន​២៣៧​នាក់ ចំណែក​ភ្ញៀវ​​ជាតិ​មាន​ចំនួន​១.៤៦០​នាក់​។​ដោយឡែក​ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ជិះ​កប៉ាល់​ឆ្លងកាត់​ចូល​ទស្សនា​និង​កំសាន្ត​ក្នុង​​ខេត្ត​មាន​ចំនួន​២.០១០​នាក់ គឺមាន​ការកើនឡើង​៦៧១​នាក់​លើស​ខែ​មុន ស្នើ​និង​៣៣,៣៨%​។​
​លោក​នូវ​បានអោយ​ដឹ​ទៀតថា​៖​នៅ​ដើមឆ្នាំ​២០១៥​នេះ មាន​ក្រុមហ៊ុន​មួយ​កំពុង​ចុះ​សិក្សា​តំបន់​ទេសចរ ណ៍​មួយកន្លែង ដើម្បី​ស្នើសុំ​ទីតាំង​វិនិយោគ​វិស័យ​ទេសចរណ៍ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ គឺ​រូងភ្នំ​តា​រាជ​នៅក្នុង​ឃុំ​ពង្រ​ស្រុក​រលាប្អៀរ ប៉ុន្តែ​ជា​លទ្ធផល​មិនទាន់​ទទួលបាន​ជ​នៅឡើយ​។​នៅក្នុង​ចំណុច​រូងភ្នំ​តា​រាជ​នេះ​មានប​ណ្តោ​
​យ​ប្រវែង​ជាង​២០០​ម៉ែត្រ និង​កំពស់​៣​ម៉ែត្រ ដែល​កើតមានឡើង​ក្នុងសម័យ ប៉ុល ពត ដែល​គេ​កែន​ប្រជា​ពល រដ្ឋ​ជីក​រូងភ្នំ​នេះ​ឡើង ដោយមាន​គំរោង​ធ្វើ​ឃ្លាំង​ទុកដាក់​សព្វាវុធ ផលិត​គ្រាប់ និង​ទុកដាក់​យន្តហោះ​ចម្បាំង​៕

​ ​