កាណូត​បុក​គ្នា​ពេលយប់ កូនប្រសារ​លិច​ទឹក​ស្លាប់​និង​ឪពុក​កូន​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន​ស្លាប់​ក្នុង​ទឹក​និង​២​នាក់​ទៀត​ជា​ឪពុក​និង​កូន​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវទឹក​មួយ​កាណូត​បុក​គ្នា​ពេល​ចេញទៅ​នេសាទ​ត្រី​នៅពេល​យប់​។​ករណីនេះ​បានកើត​ឡើង វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី ០២ ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រែក​ក្រពើ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​
​ ​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​​ទាំង​៣​នាក់ មាន​១. ឈ្មោះ នី ណេ អាយុ​៣១​ឆ្នាំ​ជា​កូនប្រសារ បាន​ធ្លាក់​ក្នុង​ទឹក​បាត់​ខ្លួន​ក្នុងពេល​កើតហេតុ ២.​ឈ្មោះ ហ៊​ន រី អាយុ​៤៩​ឆ្នាំ ជា​ឪពុកក្មេក​រងរបួស​ធ្ងន់ និង​៣.​ឈ្មោះ រី ធា អាយុ​១៣​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ខេត្តកំពង់ធំ តែ​បានមក​ស្នាក់នៅ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិ​បរ​ណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​នេសាទ​ត្រី​ដោយ​បង់សំណាញ់ និង​ឆ្អើរត្រី ។15i2-400x288
​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ ជា​ឪពុក និង​កូន បាន​ជិៈ​កាណូត​បា​ឡា​ស្មាច់​ទៅ​នេ សាទ​ត្រី​ដូច​សព្វដង តែ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​បុក​គ្នា​ជាមួយ​កាណូត​មួយគ្រឿង​ទៀត ដែលជា​កាណូត​ឈើ​និង​ធំ​ជាង​កាណូត​ជន រងគ្រោះ បណ្តាលអោយ​កាណូត​ជនរងគ្រោះ​ក្រឡាប់ និង​រងរបួស​ទាំងអស់​គ្នា ក្នុងនោះ កូនប្រសារ​ប្រុស​ឈ្មោះ នី ណេ បាន​បាត់​ខ្លួន​តែម្តង ។​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ តែ​មិនដឹង​ដឹក​ទៅ​ពេទ្យ​ណា​នោះទេ​។​
​ ​មន្ត្រីនគរបាល​មូលដ្ឋាន​អោយដឹងថា​៖​នៅវេលា​ម៉ោង ២​និង​២០​នាទី រសៀល​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៥ នេះ សព​ជន​គ្រោះ​បាន​រកឃើញ​ហើយ នៅ​ចំណុចកើតហេតុ និង​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន​ក្នុង​ខេត្តកំពង់ធំ ។ ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច កំពុង​ស្រាវ​​ជ្រាវ​រក​កាណូត​បង្កហេតុ​អោយមក​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​៕