នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បញ្ជូន​ខ្លួន​បុរស​វ​យ័​៤៩​ឆ្នាំ​ម្នាក់ ទៅ​តុលាការ ​ពីបទ​រំលោភ​ក្មួយ​ស្រី​ខ្លួនឯង

0

​ខេត្តក្រចេះ​៖​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ បញ្ជូន​ខ្លួន បុរស​វ​យ័​៤៩​ឆ្នាំ​ម្នាក់ ទៅ​តុលា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា នេះ​ដោយ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មួយ​ស្រី វ័យ​អ​នី​ត​ជន ។ គឺ​ក្រោយពី​បុរស​ជា​ឱ​ពុក​មា​ម្នាក់នេះ បាន​លួ​ម​លោម​ក្មួយ​ស្រី​ឱ្យទៅ​លេង​ផ្ទះ​របស់ខ្លួន រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សម្រេច​រហូតដល់​ទៅ​ពីរដង ក្នុង​រយៈពេល​១​ថ្ងៃ​១​យប់​។IMG_2080

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ សួន វួ​ច អាយុ​៤៩​ឆ្នាំ មា​នទី​ក្នុងភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ និង​បាន​ចាប់រំលោភ ទៅលើ​ក្មេងស្រី​រងគ្រោះ ជា​កូនក្មួយ មាន​អាយុ​ទើបតែ​៨​ឆ្នាំ បានសម្រេច​រហូតដល់​ទៅ​២​ដង​។​

​លោក​វរៈ​សេនី​យ៏​ត្រី ហួត លឹម​ហ៊ាង នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ធ្ថ​ន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ពាក្យបណ្តឹង របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ក្រោយ​
​ជននេះ​បាន​ទៅ​ហៅ​ក្មួយ​ស្រី ឱ្យទៅ​ចាំផ្ទះ ជាមួយ​កូនប្រុស​ខ្លួន លុះ​ទៅដល់​ផ្ទះ ជនសង្ស័យ​ដែលជា​ឪពុកមារ ឈ្មោះ សួន វួ​ច បានឱ្យ​ក្មួយ​ស្រី​ឡើងទៅ​លើផ្ទះ ហើយក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ជា​ឪពុកមា​អគតិ ឈ្មោះ សួន វួ​ច អាយុ​៤៩​ឆ្នាំ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ចាប់រំលោភ​ទៅលើ​ក្មួយ​ស្រី​រងគ្រោះ​អាយុ​៨​ឆ្នាំ ប្រា​ដក​មេន​។​
​លោក​វរៈ​សេនី​យ៏​ត្រី ហួត លឹម​ហ៊ាង នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​បញ្ជាក់ថា យោងតាម​ចម្លើយ សារភាពរ​បស់ជនស​ង្ស័​យ បន្ទាប់ពី​មានការ​សាកសួរ គឺ​កម្លាំង​ជំនាញ​បាន​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា​នេះ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​