​បុរស​២​នាក់​ចេញពី​ផឹកស៊ី​នៅ​ក្លឹប ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ ទៅ​អ្នកប្រមូល​សំរាម បណ្តាល​ឲ្យ​រងរបួស​បែក​មុខ​បែក​មាត់​និយាយ​លែងចេញ​

0

​ភ្នំពេញ​៖ បុរស​២​នាក់​ចេញពី​ផឹកស៊ី​នៅ​ក្លឹប​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ​ទៅ​អ្នកប្រមូល​សំរាម អោយ ក្រុមហ៊ុន​ស៊ិន​ទ្រី​រងរបួស​បែក​មុខ​បែក​មាត់​និយាយ​លែងចេញ​។​ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​២​និង​៤០​នាទី​យប់ ថ្ងៃ​ពុធ ទី​៤ ខែមីនា ឆ្នាំ​២០១៥ ចំនុចកើតហេតុ​ទុល​មុខ​និង ផ្ទះ​លេខ​១០Eos តាម​បណ្តោយ​ផ្លូវ​លេខ​១១២ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ត​៣ ខណ្ឌ​ទទួល​គោក ។​r3

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​បុរស​ពី​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ ធ្វើ​ដ​ណើ​រ​ក្នុង​ទិ​ដៅ​ពី​កើ​តទៅ​លិច ខណៈ មកដល់​ចំនុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​នោះ​មាន​សភា​ពង​ងឹ​ង​ផង​នោះ​ទើប​r2

មើលមិនឃើញ អ្នក​ដែល​កំពុង​ដើរ​ប្រមូល​សំ​រាង​ក៏​ជ្រុល​ទៅបុក​អ្នកប្រមូល​សំរាម​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ បុរស​នោះ​រងរបួស​បែក​មុខ​បែក​មាត់​និយាយ​លែងចេញ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ ធ្វើការ អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​។​r1

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​បញ្ចូនទៅ​មន្ទី​ពេទ្យ ចំនែក​ម៉ូតូ​ជនបង្ក​ត្រូវ បាន សមត្ថកិច្ច​យកទៅ​រក្សាទុក​និង​ប៉ុ​សិ៍ន​គ​បាល​ផ្សារ​ដេប៉ូ​៣ រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕