កាណូត​ដឹកគោ​យន្ត​បុក​កាណូត​ដឹក​ត្រី​បត់​កាត់​លិចមុខ​ពេលយប់​ ​មនុស្ស​៥​នាក់​របួសធ្ងន់​ស្រាល​

0


​កំពង់ឆ្នាំង​៖​អ្នក​ទន្លេ​ប្រុស​ស្រី​៥​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ពេលយប់ ដោយ​កាណូត​ឌុ​ក​ដឹក​ត្រី​បើក​បត់​កាត់មុខ ត្រូវកា​កាណូត​ដឹកគោ​
​យន្ត​បុក​លិច​ក្នុង​ទន្លេ​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​០៣ ខែ​
​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​
​ ​លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង​បានអោយដឹងថា​៖​ជនរងគ្រោះ​នៅ​
​នៅក្នុង​ហេតុការណ៍​ខាងលើ​មាន​៖ ១.​ឈ្មោះ ហម សា​ខន អាយុ​៤០​ឆ្នាំ ភេទ​ប្រុស​របួសធ្ងន់ ២.
​ឈ្មោះ ហឹម កញ្ញា អាយុ​៣៧​ឆ្នាំ ភេទ​ស្រី របួសធ្ងន់ ៣.​ឈ្មោះ រិ​ន សុផល អាយុ​៤​ឆ្នាំ ភេទ​ប្រុស​
​របួសស្រាល ៤.​ឈ្មោះ យឹម ឌៀប អាយុ​៣៧​ឆ្នាំ ភេទ​ស្រី​របួសស្រាល ពួកគាត់​ជិះ​កាណូត​ដឹក​ត្រី រ​សើ​នៅក្នុង​ភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ទី​៥​ឈ្មោះ ឃឹម ធៀ​ម អាយុ​៣៥​ឆ្នាំ​
​ភេទ​ស្រី មាន​ផ្ទៃពោះ​៥​ខែ​របួសធ្ងន់ ជិះ​លើ​កាណូត​ដឹកគោ​យន្ត គាត់​រស់នៅ​ក្នុងភូមិ​សំរោង ឃុំ​
​ពោធិ ស្រុក​កំពង់លែង​។​DSC01890
​ ​មុនពេល​កើតហេតុ​កាណូត​មាន​ដំបូល​ដឹកគោ​យន្ត​ជិះ​គ្នា​៦​នាក់​បាន​បើកបរ​ពី​កើ​តទៅ​លិច ពេល​ដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​កាណូត​ដឹក​ត្រី​ក្នុង​ទិស​ច្រាស់​គ្នា​មាន​ភ្លើង​ហ្វា​ផងដែរ​
​បាន​បើក​គេច​ពី​កំប៉ោង​បត់​មក​ស្តាំ​កាត់មុខ​កាណូត​ដឹកគោ​យន្ត បណ្តាលអោយ​កាណូត​ដឹកគោ​
​យន្ត​បុក​កិន​ពីលើ​កាណូត​ដឹក​ត្រី​លិច​ក្នុង​ទឹក បង្កអោយមាន​អ្នករបួសធ្ងន់​និង​ស្រាល​ដូចខាងលើ​តែម្តង និង​ធ្វើអោយ​ត្រី​ជាង​៤០០​គីឡូ​ធ្លាយ​ចេញ​អស់​។​
​ ​ក្រោយពេល​កើតហេតុ​ជង​រងគ្រោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ស្រង់​ពី​ទឹក និង​ដឹក​បញ្ជូនទៅ​ព្យាបាល​របួស​នៅផ្ទះ​ពេទ្យ​ឯកជន​ក្នុង​ឃុំ​ប្រឡាយ​មាស និង​ស្ត្រី​ពោះធំ​ម្នាក់​បានដឹង​មក​សង្គ្រោះ​​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។​ចំណែក​កាណូត​ទាំង​២​គ្រឿង​ត្តូ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​​បញ្ជូនមក ការិយាល័យ​ចរ​រាច​ណ៍​ផ្លូវទឹក កសាង​សំណុំរឿង​តាម​និតិ​វិធី​ដោះស្រាយ​

តាមផ្លូវ​ច្បាប់​។​នេះ​ជា​ករណី​ទី​២​ហើយ ដែល​លើក​ទី​១​កាលពី​យប់​ថ្ងៃទី​៣ ខែ​មិន​នា ក៏មាន​កាណូត​ឈើ​១​គ្រឿង​បុក​កាណូត​បា​ឡា​ស្មាច់ ក្នុង​ឃុំ​ឆ្នុកទ្រូ បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​និង​ឪពុក​កូន​២​នាក​របួសធ្ងន់​និង​ស្រាល​៕