គ្រោះថ្នាក់​ចរាចរណ៍​រយះ​ពេល​២​ខែ​ដើមឆ្នាំ​២០១៥ នៅ​ខេត្តកំពង់ធំ​

0

​កំពង់ធំ​= គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តកំពង់ធំ​រយះពេល​២​ខែ​ដើមឆ្នាំ​២០១៥​មាន​សន្ទុះ​គួរអោយ​ចាប់អារម្មណ៍ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​រហូតដល់​២៤​លើក ស្លាប់​មនុស្ស​២២​នាក់ នេះ​ជា​កត្តា​ដែល​ធ្វើអោយមាន​ការចាប់អារម្មណ៍ តក់ស្លុត ចំពោះ​ប្រជា​ពល​រដ្ន​Image58

ទូទៅ​និង​ពញ្ញាក់​ស្មារតី​ក្នុងការ​ប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ​អោយបាន​គ្រប់ៗ​គ្នា​។​
​លោក កែវ​ហួរ ស្នងការរង​ខេត្តកំពង់ធំ​ទទួលបន្ទុក ផ្នែក​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​សេចក្ដី​រាយ​កាណ៍​ដូចតទៅ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដើមឆ្នាំ​២០១៥​នេះ​មាន​ចំនួន​២៤​លើក ស្លាប់​មនុស្ស​២២​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់​របួសធ្ងន់​១១​នាក់​ក្នុងនោះ​ជនបរទេស ៣​នាក់ របួសស្រាល ១១​នាក់​ក្នុងនោះ​ជនបរទេស​១​នាក់​បណ្ដាលអោយ​ខូចខាត​ម៉ូតូ​ចំនួន​២៤​គ្រឿង រថយន្ដ​តូច​១៤ រថយន្ដ​ធំ​១​គ្រឿង មូលហេតុ​បណ្ដាលមកពីរ​កត្តា​មនុស្ស​៩៣% បើកបរ​ល្បឿន​លឿន​៤៣% បើកបរ​មិន​គោរព​សិ​ទិ្ធ​អ​ធិ​ភាព ចំនួន​២២% បើកបរ​មិន​ប្រកាន់​ស្តាំ ចំនួន​១៤%​Image59

បើកបរ​ក្នុងស្ថានភាព​ស្រវឹង ចំនួន​៧% បើកបរ​ធ្វេសប្រហែស​ក្នុង​ការបត់​ឈ្វេង ស្ដាំ ចំនួន​៧% មកពីរ​កត្តា​យានយន្ដ អត់​ផ្លាក​ចំណាំងផ្លាត និង​អត់​ភ្លើង​បំភ្លឺ​ចំនួន​៧% ក្នុងនោះដែរ​លោក​កែវ ហួរ ក៏បាន​សំណូមពរ​អោយ ប្រជា​ពល​រដ្ន ដែល​មិនទាន់​គ្រប់​អាយុ​ក្នុងការ​បើកបរ ហាម​បើកបរ អ្នក​បើ​របរ​ត្រូវគោរព​ច្បាប់​ចរាច​ណ៍ ត្រូវ​រៀន​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់គ្នា ក្នុងពេល​បើកបរ​ត្រូវ​ចេះ​យោ​យល់​គ្នា ពេល​បើកបរ​ហាម​ពិ​សារជាតិ​ស្រវឹង និង​រឹតបណ្ដឹង​ច្បាប់​ចរាចរណ៍​នៅពេល​ខាងមុខ​៕
ប៊ុន រិទ្ធី​

Image61Image60Image57