លោកយាយ នុប ទូច ត្រូវបាន​អាជ្ញាធ​មរ​ទទួលស្គាល់ថា​ជា​ស្ត្រី​ឆ្នើម​ក្នុងការ​ចិញ្ចឹម​កូន​និង​ក្មួយៗ​ព្រមទាំង​ជួយ​កិច្ចការ​សង្គម​ថែមទៀត​

0

 

០៨ មិនា គឺជា​ថ្ងៃ​ដែល​ពិភពលោក​ទទួល​ស្គា​ថា ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​សកលលោក​ទាំងមូល ដែល​បង្ហាញ​អំពី​ការគោរព​សិទ្ធិ​របស់​នារី និង​ការផ្តល់​តម្លៃ​ចំពោះ​នារី​នោះ​ដែលជា​មាតា​នៃ​ពិភពលោក និង ជា​អ្នកផ្តល់​កំណើត​ដល់​ផងដែរ ៕ នារី​គ្រប់រូប​ដែល​រួម​ជាមួយនឹង​ម្តាយ យាយ បងស្រី ប្អូនស្រី មីង និង​នារី​ជាច្រើន​ទៀត​ដែល​អ្នក​ស្គាល់​បាន​ផ្តល់កំណើត ផ្តល់នូវ​ភាព​ជិត​ស្និ​ទ្ធិ ចែករំលែក​នូវ​ក្តី​រីករាយ និង​ជួយ​កិច្ចការងារ​ជាច្រើន​ទៀត​ដែល​បុរស​មិនអាច​ធ្វើបាន​៕image
ទិវា​នារី​អន្តរជាតិ ០៨ មិនា នេះ​គឺជា​រឿង​របស់​នារី​សាមញ្ញ ដែលជា​អ្នក​កសាង​ប្រវត្តិសាស្ត្រ​
​វា​បាន​ចាក់ឫស​គុល ក្នុងការ​តស៊ូ​របស់​នា​រី អស់​ពេល​រាប់​សតវត្ស ដើម្បី​ចូលរួម​ក្នុងសង្គម​ជាមួយនិង​បុរស ដោយ​ស្មើ​ភា​គ្នា​៕ ជា​រាងរាល់ឆ្នាំ​ក្នុងប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​នេះ ទាំង​ថ្នាក់ជាតិ​និង​ខេត្ត ។​

​កម្ពុ​ជាថ្មី​ប្រចាំ​ខេត្តពោធិសាត់ និង សួ​ម​លើកយក​បង្ហាញ​របស់លោក​យាយ​ម្នាក់​ឈ្មោះ នុប ទូច មាន​អាយុ​៧៥​ឆ្នាំ​ហើយ​លោកយាយ​មាន​ទីលំនៅ​ភួ​មិ​ផ្លូវ​ក្របី ឃុំ​អន្លង់​វឹល ស្រុក​កណ្ដៀង ខេត្តពោធិសាត់ ដែល​បច្ចុប្បន្ននេះ​លោកយាយ​ជា​ស្ត្រី​មេ​មា​យ​ជាង​៣០​ឆ្នាំ​មកហើយ ដោយ​ស្វាមី​លោកយាយ​ត្រូវបាន​ប៉ុល​ពល​យកទៅ​សម្លាប់ចោល​៕

ហើយ​បន្ទុក​ទុក​នេះ បាន​ធ្លាក់​មកលើ​លោកយាយ​ក្រោយ​ថ្ងៃ​រំដោះ​០៧​មករា ត្រូវ​លោកយាយ​ចិញ្ចើម​កូន​០៧​នាក់​និង​ក្មួយៗ​កំព្រា​០៥​នាក់​ទៀត ថែមទាំង​លោកយាយ​ចូលរួមចំណែក​ជួយ​ការងារ​ជួយ​សង្គម ក្នុងចំណោម​នារី​ដ៍​អងអាច​ផ្សេងទៀត​ដែល​បានធ្វើ​ងារ​ដ៍​លំបាក់​ដូច​បុរស​ផងដែរ​៕

​កម្ពុជា​ថ្មី​បាន​ជួប​លោកយាយ នុប ទូច ផ្ទាល់​ក្រោយពេល​ពី​កា​នែ​នាំ​របស់លោក ផល ផេ​ន ប្រធាន​ភួ​មិ នៃ​អាជ្ញាធ​មរ​ដែនដី​នេះ​ពី​ប្រ​វ័​ត្ត​ការតស៊ូ​របស់លោក​យាយ​ថា ក្រោយ​ថ្ងៃ​រំដោះ​០៧​មករា​ឆ្នាំ​១៩៧៩​មក លោកយាយ​ជា​ស្ត្រី​មេ​មា​យ​ដោយ​ស្វាមី​ត្រូវ​ប៉ុ​តពត​សម្លាប់ ៕ លោកយាយ​ត្រូវ​ទទួលខុសត្រូវ​ចិញ្ចើម​កូន​និង​ចៅៗ​សរុប​ទាំងអស់​១២​នាក់ កាលនោះ​លោកយាយ​បាន​ពុះពារ​គ្រប់បែប​យា​៉​ង រែកពុន​លីសែង​ធ្វើ​កិច្ចការងារ​គ្រប់បែប​យា​៉​ង​ដូច​បុរស ដើម្បី​ចិញ្ចើម​ពួកគេ ហើយ​កាលនោះ​លោកយាយ​បាន​ជួយ​កិច្ច​សង្គម​មួយចំនួនទៀត តាមរយះ​កាលនោះ​ធ្វើ​(​ក​៥) ផ្លូវ​លេខ​៥៦​ដើម្បី​កាប់ឆ្កា​ព្រៃ​ឲ្យ​បងៗ​កងទ័ព​៕

​លោកយាយ នុប ទូច ក៍បាន​បន្តថា បន្ទាប់ពី​ចប់​ភារកិច្ច​របស់​រដ្ឋ​ឈប់​ហើយ កូនៗ​និង​ក្មួយៗ​មួយចំនួន​ដែល​ប្រុសៗ​ដល់​ទៅ​៩​នាក់​នោះ បាន​ទៅ​បំរើ​ទ័ព​៤​នាក់ សល់​ប៉ុន្មាន​យាយ​ត្រូវ​ចិញ្ចើម​ពួកគេ​រហូត​បែក​គ្រួសារ មាន​ប្ដី​ប្រពន្ធ​កូន​អស់ ក្នុងនោះ​កូន​យាយ​និង​ក្មួយ​ក៍បាន​ស្លាប់​ក្នុង​ស​មោ​រ​ភួ​មិ​បីនាក់​និង​សល់​មិនា​ក់​ជា​ក្មួយ​រស់​សព្វថ្ងៃ​ពិកា​ជើង នៅ​លើស​មោ​ភួ​មិ​ផងដែរ​៕

​លោកយាយ នុប ទូច ក៍​បានបញ្ជាក់​ចុងក្រោយ​ខ្លះៗ​ថា យាយ​ធ្វើ​កិច្ចកា​បុរស​បាន​គ្រប់បែប​យា​៉​ង រួមទាំង​កិច្ចការ​ជា​ស្ត្រី​មេផ្ទះ​បាន​ថែមទៀត តែរ​តាំងពី​ឆ្នាំ​២០០៣​មក កូន​និង​ក្មួយ គេ​ធំ​និង​មានគ្រួសារ​មួយចំនួន​ហើយ ទើប​យាយ​ចូល​វត្ត​តាំង​សិ​ល្យ៍​រហូតដល់​ពេលនេះ​តែម្ដង​៕

​លោក ផល ផេ​ន អាជ្ញាធ​មរ​ទីនោះ​បាន​ឲ្យ​ដឹង បន្ថែមថា លោកយាយ​ជា​ស្ត្រី​ឆ្នើម​ដែល​ជួយ​សង្គម​ផង​និង​ជា​មាតា​ដែល​គ្រប់គ្រង​ចិញ្ចើម​បីបាច់​កូន​និង​ចៅៗ​បានល្អ​ថែមទៀត​មិន​ចាញ់​បុរស​ឡើយ ៕

​ទាំងនេះហើយ​ទើប​ពិភពលោក​នៅ​គ្រប់​ប្រទេស​បាន យកចិត្តទុកដាក់​ថ្ងៃ​០៨​មិនា​នេះ អោយ​ស្ត្រី​ទទួលបាន​ការអប់រំ យ៉ាងតិច​ត្រឹម​ថ្នាក់​ទី ៩ ដើម្បី​អាច​ចូលរួម​អភិវឌ្ឍន៍​
​សង្គម និង​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ក្រុមគ្រួសារ​ដោយ​មិន​ចាញ​បុរស​ឡើយ​៕