​យុវជន​ប្រុស​ស្រី​ចំនួន​៨​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​ដោយសារ​ពាក់​ព័​ន្ឋ​នឹង​គ្រឿងញៀន

0


សៀមរាប : យុវជន​ប្រុស​ស្រី​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​កាលពី ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៥ នៅក្នុង​ភូមិ សាស្ត្រ​ក្រុង​សៀមរាប ដោយសារតែ​យុវជន ទាំងនេះ​មានការ បាន​ប្រើប្រាស់​សារធាតុ​ញៀន ។​
​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​កម្លាំង​នគរបាល​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការណែណាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ឲ្យ​សមត្ថកិច្ច​ទាំងអស់ ពង្រឹង រឹតបន្តឹង​ការបង្ក្រាប​គ្រឿងញៀន​។​WP_20150306_003
​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ទាំង​៨​នាក់ ត្រូវបានធ្វើ​កំណត់ហេតុ ពាក់ព័ន្ធ​ក្នុងករណី​ចាត់ចែង និង សម្រួល​អោយប្រើ​ប្រាស់ ក៏ ដូចជា ក្នុងករណី រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​បាន​នូវ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន ២ កញ្ចប់ មាន​ទម្ងន់ ២ , ៧ ក្រាម ទូរស័ព្ទដៃ ០៥ គ្រឿង ដាវ​ដែក ០១ ដើម​ម៉ូតូ​១​គ្រឿង ឩ​បក​រណ៍​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួន និង​សម្ភា​រះ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត ផងដែរ ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាល​ថ្ងៃទី​០៦​ខែ​មិនា ឆ្នាំ​២០១៥ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​គួរបញ្ជាក់​ផងដែរ​ថា បញ្ហារ​គ្រឿងញៀន នៅក្នុង​ខេត្តសៀមរាប សមត្ថកិច្ច​នៃ​ស្នងការ​មានការ​បង្ក្រាប យ៉ាងសកម្ម រ​ហូរ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​ច្រើន​ករណី តែ​ក្នុងនោះ គេ​នៅមាន​ឃើញ​ភាព​ចន្លោះប្រហោង​ខ្លះ​របស់​ខេត្តសៀមរាប ដែល​ពាក់​ព័​ន្ឋ​ទៅនឹង ការលេង​ល្បែងស៊ីសង លក់​កន្ទុយលេខ និង​ទេសចរណ៍​ផ្លូវភេទ ទោះជា​មានការ ចុះផ្សាយ​ជាច្រើនលើក​ក៏ដោយ ក៏​ហាក់ដូចជា​ពុំមាន​ចំនុច​ណា បញ្ជាក់ ឲ្យ​ឃើញថា មានការ​ថយចុះ​ដែរ ។​
​ដោយ ប៊ុន រដ្ឋា