សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ​ចំនួន ៤​គ្រឿង​

0

​រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ច​ន្ទ័ ពៅ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រសៀល ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៥ នេះ បានដាក់​កម្លាំង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់ ឬ​ស្សី​កែវ និង​គោលដៅ​ផ្សេងៗ​ទៀត ក្នុងនោះ​សង្កាត់​ទួល​សង្កែ ឃាត់​បាន​ម៉ូតូ​អត់​ស្លាក​លេខ​សរុប ៤​គ្រឿង​។​IMG-20150305-WA0076
​បើតាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​គោលដៅ​សង្កាត់​ទួល​សង្កែ ឃាត់​បាន​ម៉ូតូ​អត់​ស្លាក​លេខ ចំនួន​៤​គ្រឿង មាន​ម៉ាក​សង់​C១២៥ ២​គ្រឿង សេ​រ៊ី​ឆ្នាំ​២០១៥ ១​គ្រឿង​និង​សេ​រ៊ី​ឆ្នាំ​២០១៤ ១​គ្រឿង​, ម៉ូតូ​ម៉ាក​Scopy១​គ្រឿង និង​ម៉ាក Duze ១​គ្រឿង​។​IMG-20150305-WA0069
​នេះ​បើ​យោងទៅតាម​ខ្លឹមសារ​របស់លោក​ឧ​ត្ត​ម​សេនី​ត្រី​ជួនណា​រឹន ស្នងការរង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៥ ខែកុម្ភ​: ក្នុង​ស​ន្និ​សិ​ទ្ឌ​កាសែត​លោក មាន​ប្រសា​ស​ន៏​ថា​គ្រប់​ខណ្ឌ​និង​ធ្វើការ​ត្រួតពិនិត្យ​រាល់​សកម្មភាព​លើ​ម៉ូតូ​ទាំងឡាយណា​ដែល​ចរាចរ​លើផ្លូវ​សារ​ធា​រណ​:​ដោយ​ពុំមាន​ស្លាក​លេខ​ត្រូវ​ឃាត់ទុក​ដើម្បីអោយ​ពួកគាត់​ស្លាក​លេខ នេះ​ក៏​ដើម្បី​ទប់ស្កាត់ ពពួក​ចោរឆក់​ដែល​ភាគច្រើន​ធ្វើ​សកម្មភាព​ឆក់​ដោយ​ពុំមាន​ស្លាក​លេខ​ផងដែរ​។​IMG-20150305-WA0072
​សូមបញ្ជាក់ថា​បច្ចុប្បន្ន​ម៉ូតូ​ទាំង​៤​គ្រឿង ត្រូវបាន​រក្សារ​ទុក​ក្នុង​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕IMG-20150305-WA0082