នគរបាល​ស្រុក​ឧដុង្គ​ប​ង្រា​ប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​សកម្ម​

0

​កំពង់​ស្ពឺះ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​ខ​ណះ​ដែល​នគរបាល​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ហើយ​ពើបប្រទះ​ជនសង្ស័យ​រូបនោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ​ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច​ហើយ​យក​គ្រឿងញៀន​បោះចោល​ក្នុងព្រៃ​។​v2
ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ ទំពូង ឃុំ មានជ័យ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។​
បើតាម​សម្ដី​របស់លោក​វរ​សេនី​យ៏​ត្រី ពីង ពៅ​អធិការរង​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែលមាន​ឈ្មោះ​ផាន់​អាន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រសនៅ​ភូមិ​ត្រពាំង​ក្រឡឹង​ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។​v1
លោក​បាន​បន្តទៀតថា​មុនពេល​ឃាត់​ខ្លូន​កំលាំង​របស់លោក​បានធ្វើ​កា​ល្បាត​តាម​មូលដ្ឋាន​ដូច​សព្វ​មូ​យ​ដង​ក៏​ពើបប្រទះ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក់​ណៃ​ហ​ត​ម្នាក់ឯង​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1T 3675 ដោយមាន​ការសង្ស័យ​កំលាំង​លោក​បាន​ឃាត់​សូរ​នាំ​និង​ឆែកឆេរ​ស្រាប់តែ​ជនសង្ស័យ​នោះ​មិន​ឈប់​បាន​បន្ថែ​ប​ល្បឿន​ព្យាយាម​រត់គេចខ្លួន​កំលាំង​របស់លោក​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​រហូតដល់​ខាងជើង​វត្ត​ស្រះ​ធុល​ស្រាប់តែ​ជនសង្ស័យ​រូបនោះ​បាន​បោះ​គ្រឿងញៀន​ចោល​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​ចំនូ​ន​៥​កញ្ចប់​មាន​តូច​មាន​ធំ​និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​មួយគ្រឿង​ពេលនោះ​កំ​លាំ​របស់លោក​ក៏​ឃាត់​ខ្លូន​បាន​រួមទាំង​វត្ថុតាង​យកមក​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាមច្បាប់​៕v3​សុខ​សុ​ភ័​ណ្ឌ​