ក្មេងប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ស្រះ​ក្បែ​ផ្ទះ​

0

​ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន លង់ទឹក​ស្រះ ស្លាប់ ខ​ណះ​ដែល​រូបគេ រួមជាមួយ​ក្មេងៗ​នៅ​ជាច្រើន​ទៀត​បាន នាំគ្នា​ទៅលេង​ទឹកស្រះ​ក្បែរ ផ្ទះ​ធ្វើឱ្យ​មានការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​មកជួយ​សង្គ្រោះ​។b2
​ហេតុការណ៍ ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង កាល ពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រៃ​សា ឡា​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​យោងតាម​មន្ដ្រីនគរបាល​មូល​បានឱ្យដឹង ថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​កែវ វី​រះ​បុត្រ អាយុ ៩​ឆ្នាំ ជា​សិស្សសាលា ដែលមាន​ឪពុក​ឈ្មោះ​អ៊ុយ ណា​រ៉េត អាយុ​៤២​ឆ្នាំ មុខរបរ​លក់​កាហ្វេ និង​ម្ដាយ ឈ្មោះ​នី លីន អាយុ​៣៥​ឆ្នាំ មុខរបរ​កាហ្វេ ដូចគ្នា ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាង លើ ។​
​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ​ដោយ សារ​តែ​ពេលព្រឹក​មិន​ទៅ​រៀន រួមជាមួយ ក្មេង​ផ្សេងទៀត បាននាំគ្នា​លេង រណ្ដៅ​ដី​ដែល គេ​ជីក​ស្រះ​នៅ​ខាងជើង​ភូមិ​ជម្រៅ​ជិត​១០ ម៉ែត្រ ។ ពេលដែល​កំពុង​លេង​មិនដឹង​ជា​មូល ហេតុអ្វី​ទើប​ធ្វើឱ្យ​ក្មេងប្រុស​រងគ្រោះ​លង់ ទឹក​ស្លាប់ ទើប​ក្មេង​ដែល​លេង​ជាមួយគ្នា​នោះ បាននាំគ្នា​រត់​មក​ប្រាប់​ឪពុកម្ដាយ​និង​អ្នកភូមិ នាំគ្នា​មក​ស្រង​ជនរងគ្រោះ​តែ​ដោយ​អកុសល​ពេល​យកមក​ដល់​លើ​គោ​ក៏បាន​ស្លាប់​បាត់ទៅហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល ហើយ​សមត្ថកិច្ច​និង អាជ្ញាធរ​មូលដ្ឋាន​ចុះទៅពិនិត្យ​ភ្លាមៗ​ផង ដែរ ។​b1
​ក្រោយ​ទទួលបាន​ព័ត៌មាន​ដ៏​គួរឱ្យ​រន្ធត់ និង​តក់ស្លុត​ពី​ជីវិត​កូនប្រុស​របស់ខ្លួន​ស្លាប់ គ្មាន​ថ្ងៃ​ត្រឡប់មកវិញ ក្រោយពី​បង្កើត​និង​ខំ ចិញ្ចឹម​បីបាច់​រហូតដល់ អាយុ​៩​ឆ្នាំ​ខាងលើនេះ ធ្វើឱ្យ​ឪពុក​និង​ក្រុមគ្រួសារ​ទាំងមូល​យំ​បោក ខ្លួន និង​ស្ដាយស្រណោះ​រក​អ្វី​ប្រៀបផ្ទឹម​មិន បាន ។​
​ក្រោយ​ការធ្វើ​កោសល្យវិច័យ​លើ​សព ក្មេងប្រុស​រងគ្រោះ ដោយ​អះអាងថា ពិតជា លង់ទឹក​ស្លាប់​មែន​នោះ សម​ត្ត​កិច្ច​បានប្រគល់​ទៅឱ្យ​ក្រុម គ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕