រថយន្ត​កុង​តឺ​ណឺ​បុក​រថយន្ត​ឡុ​ច​ស៊ី​ស​ក្នុងទិសដៅ​ខ្វែងគ្នា ខ្ទេច​អស់​មួយ​ជំ​ហៀ​ង

0

​កំពង់ឆ្នាំង​៖​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​RX.300 មួយគ្រឿង​បាន​រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង ក្នុង​​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០​និង​១៥​នាទី​រំលង​អា​ធ្រា​តុ​ឈាន​​ចូល​ថ្ងៃទី​០៤ ខែ មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​បេនឡាន​ផ្សារលើ ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​​ក្រុង​កំពង់ឆ្នាំង ខណៈដែល​រថយន្ត​កុង​តឺ​ណឺ​មួយគ្រឿង​បុក​ចំ​ពី​ជំ​DSC01524ហៀ​ង​រថយន្ត​រងគ្រោះ ក្នុង​ទិស​ខ្វែងគ្នា​។​
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយថាៈ រថយន្ត​ម៉ា​ឡុ​ច​ស៊ី​រងគ្រោះ​ខាងលើ ព​ណ៏​ស្ក​​ពាក់​ស្លាក​លេខ ភ្នំពេញ 2T. 5163 បើកបរ​ដោយ​មន្ត្រី​អង្គរក្ស​ម្នាក់ នៅ​ទីក្រុង​ភ្នំពេញ ចំណែក​រថយន្ត បង្ករ​​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A. 0990 ជា​របស់​ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើកបរ​ដោយ​ជន​ពុំ​ស្គាល់​​ឈ្មោះ ។ មុនពេល​កើតហេតុ​ហេតុ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​ដែល​បើកបរ​ដោយ​អង្គរក្ស​ម្នាក់ រួម​ដំណើរ​ជា​​មួយ​បងប្អូន​ម្នាក់ទៀត ជា​មន្ត្រីនគរបាល​ពន្លត់​អគ្គីភ័យ​ខេត្ត បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះដល់​ផ្លូវ​បំ​​បែក​ជា​៤​ស្រាប់​តែមាន​រថយន្ត​កុង​តឺ​ណឺ បើកបរ​ពី​ត្បូង​មក​ជើង ក្នុង​ទើស​ខ្វែងគ្នា មក​បុក​ចំពាក់​កណ្តាល​DSC01522
​រថយន្ត​ឡុ​ច​ស៊ី​ស បណ្តាលអោយ​ខ្ទ​ច​អស់​មួយ​ជំ​ហៀ​ង ។ ក្រោយពេល​បុក​រថយន្ត​ឡុ​ច​ស៊ី​ស​ហើយ រថ យន្ត​កុង​តឺ​ណឺ​បាន​បន្តដំណើរ​គេច​រហូតដល់​ស្រុក​បរិបូរ​ណ៏​ដែលមាន​ចម្ងាយ​ជាង​៣០​គីឡូ​មែត្រ​ទើប​ទៅ​
​មុខ​លែងរួច​ព្រោះ​បែក​ធុង​ទឹក ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​តែម្តង តែ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់ ។ ក្នុង ហេតុ​ការ​នេះ​មិនមាន​នរណា​រងរបួស​នោះទេ ។​DSC01521
​ ​រថយន្ត​ឡុ​ច​ស៊ី​ស​ដែល​រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ​ត្រូវបាន​សមត្ថកិច្ច​នាំយក​
​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ជាមួយ​ក្បាល​រថយន្ត​កុង​តឺ​ណឺ ដើ​ម្ប​រង់ចាំ​ការដោះស្រាយ​
​តាម​និតិ​វិធី ៕
សន្យា​