ពន្ធ​ធានា​គារ​ខេត្តសៀមរាប រៀបចំ​ធ្វើ​ទិវា អន្តរជាតិ​នារី ៨​មីនា​លើក​ទី​១០៤ ឆ្នាំ​២០១៥

0

​សៀមរាប : នា​ព្រឹក​ថ្ងៃ​ចុង​សប្តាហ៍ ខែមីនា​ឆ្នាំ​២០១៥ កន្លងទៅ នៅក្នុង​ពន្ធ​ធានា​គារ​ខេត្តសៀមរាប​មាន​រៀបចំ​ធ្វើ​ទិវា អន្តរជាតិ​នារី ៨​មីនា​លើក​ទី​១០៤ ឆ្នាំ​២០១៥ ដោយ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ឆែម សាវុធ ប្រធាន​ពន្ធ​ធានា​គារ​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​ពន្ធ​ធានា​គារ មន្ត្រី​អនុរក្ស ភរិយា​មន្ត្រី​អនុរក្ស និង​ស្រី្ត​ដែលជា​ជន​Sequence 01.Still003ជាប់ឃុំ​ជា ច្រើន​រូប​បាន​ចូលរួម​ផងដែរ ។ លោក ឆែម សាវុធ ប្រធាន​ពន្ធ​ធានា​គារ​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា អំពី​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​កាលពី​៣​ទសវត្សរ៍​កន្លងទៅ ក្នុងអំឡុង​ឆ្នាំ​១៩៧៥ និង​ជា​បន្តបន្ទាប់​។ រហូតមកដល់​បច្ចុប្បន្ន ស្ត្រី​កម្ពុជា ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ ជាពិសេស​ក្នុង​កិច្ចការ​សាធារណៈ​នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច ព្រមទាំង​នៅក្នុង​វិស័យ​ឯកជន វិស័យ​កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម​។ ការ ចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់ ស្ត្រី​លើ​គ្រប់​វិស័យ​នៅក្នុង​សង្គម​បាន ធ្វើ​ឲ្យ​អត្រា​ការងារ​របស់​ស្ត្រី​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​ជាងគេ បំផុត​ក្នុង​តំបន់ និង​បន្ត​កើន​ឡើងជា​លំដាប់ ។​Sequence 01.Still002
​លោក ឆែម សាវុធ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដែល​ក្នុងនោះ​បានចាត់ទុក​ស្ត្រី ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ រាជរដ្ឋាភិបាល​កម្ពុជា​បានតែងតាំង​ស្ត្រី​ក្នុង​មុខតំណែង​ជា​ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​តែងតាំង​មន្ត្រីរដ្ឋបាល ចាប់ពី​ថ្នាក់​មន្ត្រី​រហូតដល់​ថ្នាក់​អគ្គនាយក​។ ទន្ទឹមនេះ ស្ត្រី​ក្នុងតួនាទី​ដឹកនាំ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ក៏មាន​ចំនួន​កើនឡើង​ជារួម យើង​សង្កេតឃើញថា អត្រា​នៃ​ការតែងតាំង​មន្ត្រី​ជា​ស្ត្រី​មានការ​កើនឡើង រៀងរាល់​អាណត្តិ​ផងដែរ ។​Sequence 01.Still004
​លោក ឆែម សាវុធ ប្រធាន​ពន្ធ​ធានា​គារ​ខេត្តសៀមរាប​បានលើកឡើង​ថា នៅក្នុង​បរិបទ​នៃ​ការជំរុញ​សមភាព​យេនឌ័រ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ស្ថាប័ន​ឈានមុខ​គេ​មួយ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ ការចូលរួម​របស់​ស្ត្រី​នៅក្នុង​សង្គម តាមរយៈ​ការរៀបចំ និង​ការអនុវត្ត​គោលនយោបាយ​ជាតិ​សំខាន់ៗ រួមមាន កា​រៀបចំ​ច្បាប់បោះឆ្នោត ការរៀបចំ​ច្បាប់​អង្គការ កម្មវិធី​ជាតិ​អភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ កំណែទម្រង់​វិស័យ​រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិស័យ​នគរបាលជាតិ​ជាដើម​។ ទន្ទឹមនេះ​ក្រសួង​សេដ្ឋកិច្ច ក៏បាន​យកចិត្តទុកដាក់​លើក​កំពស់​ការបញ្ចូល​បេក្ខភាព​ស្ត្រី ទៅក្នុង​តួនាទី​ដឹកនាំ​នៅ​គ្រប់​វិស័យ ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់​ក្រសួង តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​។ លទ្ធផល​នៃ​ការអនុវត្ត យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​គួរ​ឲ្យ កត់សម្គាល់​ទៅលើ​ការផ្លាស់ប្ដូរ​ទស្សនៈ​ឥរិយាបថ និង​អាកប្បកិរិយា​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំ​ស៊ីវិល និង​សេដ្ឋកិច្ច​ក្នុងការ​បង្កើន​ការទទួលខុសត្រូវ និង​ឆន្ទៈ​ក្នុងការ​លើកកម្ពស់​សម​ភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​ការងារ ក្នុង​គ្រួសារ និង​ក្នុងសង្គម ជាពិសេស​សមធម៌​ក្នុងការ​ទទួលបាន ឋានន្តរសក្តិ តួនាទី មុខតំណែង និង​ការចូលរួម​របស់​មន្ត្រី​ជា​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត នៅ​គ្រប់​កម្រិត​។​ដោយ​លោក ឆែម សាវុធ បាន​បញ្ជាក់ថា ការចូលរួម​របស់​ម​ន្ត្រី​សេដ្ឋកិច្ច​ជា​ស្ត្រី​ក្នុង​វិស័យ​ការងារ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក​លើក​កម្ពស់​គុណភាព​នៃ​ការ បំពេញភារកិច្ច​ជំនាញ និង​ការផ្តល់​សេវាសាធារណៈ សំដៅ​ពង្រឹង​ការអនុវត្តន៍​សង្គម​ធានាបាន​សុវត្ថិភាព​របៀបរៀបរយ​សង្គម​។​
​ដោយ ត្រូវ​បន្ត​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​បន្ថែមទៀត ស្របតាម​ទស្សនវិស័យ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត និង​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ស្ត្រី​ទទួលបាន​ឱកាស​ធនធាន និង​ផលប្រយោជន៍ ។ បន្ត​មក​អង្គពិធី​ក៏បាន​ធ្វើការ​ប្រគល់ជូន​នូវ​វត្ថុ​កំដរ​ដៃដល់ ស្រី្ត​ដែលជា​មន្ត្រី​អនុរក្ស​ភរិយា​មន្ត្រី​អនុរក្ស និង​ស្រី្ត​ដែលជា​ជន​ជាប់ឃុំ​ក្នុង​ពន្ធ​ធានា​គារ​ខេត្តសៀមរាប ទុកជា​អនុស្សាវរីយ៍​ក្នុង​ថ្ងៃ​អបអរសាទរ​ទិវា អន្តរជាតិ​នារី ៨​មីនា​លើក​ទី​១០៤ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ ដំណើរ​ឆ្ពោះទៅមុខ ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ​ស្ត្រី ពិភពលោក​ឆ្នាំ​១៩៩៥ ៕Sequence 01.Still001
លោក ខេង ខេមរា​