​នាយ​ដែនជម្រកសត្វព្រៃ​លំផាត់​សង្ស័យ​បង្ក្រាប​ឈើប្រណិត​ហើយ​ប្រគល់អោយ​ឈ្មួញ​វិញ​

0

 

​ខេត្តរតនគិរីៈ កម្លាំង​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​ខុសច្បាប់​មួយកន្លែង​នៅ​ស្រុក​លំផាត់​រហូតមកដល់​ពេលនេះ​មិនទាន់​ដឹង​ចំនួន​ជាក់លាក់​នៅឡើយ សង្ស័យ​តែ​ប្រគល់អោយ​ទៅ​ឈ្មួញ​វិញ​អស់ហើយ​។​
​ ​កាលពី​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៥ មាន​មន្ត្រី​ដែនជម្រកសត្វព្រៃ​មួយក្រុម​ដឹកនាំ​ដោយ​លោក​សុវណ្ណ សុង ប្រធាន​ស្នាក់ការ​ស្រុក​លំផាត់​បាន​ចុះទៅ​ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់ ដែលមាន​ទីតាំង​ចំណុច​ដូចខាងលើ​។ បាន​រកឃើញ​ឈើប្រណិត​ដែល​ឈ្មួញ​លាក់ទុក​រាប់ពាន់​កំណាត់​បម្រុង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ពុំ​ស្របច្បាប់​។​10
​ ​ប្រភព​ពត៌មាន​បានអោយដឹងថា​ឈើ​ប្រណីត​ទាំងនេះ​ពួក​ឈ្មួញ​បាន​ចូល​កាប់​ពី​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ស្រុក​លំផាត់ ដែល​នៅក្បែរនោះ​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន​ស្រុក ក្រោយពី​បែកធ្លាយ​រឿង​ខាងលើនេះ លោក សុវណ្ណ សុង ធ្វើការ​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ដើម្បី​បំ​ភ័ណ្ណ​ភ្នែក​មហាជន​តែប៉ុណ្ណោះ ព្រោះថា​ក្រោយពី​បង្ក្រាប​រហូតមកដល់​ពេលនេះ​ឈើ​9

ទាំងអស់នេះ​មិនឃើញ​ដឹកយក​ទុក​នៅ​មន្ទីរ​បរិស្ថាន ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​ទុកជា​សម្បត្តិ​រដ្ឋ​នៅឡើយ​ទេ សង្ស័យ​តែ​ប្រគល់​ឲ្យ​ទៅ​ឈ្មួញ​វិញ​អស់ហើយ​។​
​ ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​លោក សុវណ្ណ សុង ប្រធាន​បរិស្ថាន​ប្រចាំ​ស្នាក់ការ​ស្រុក​លំផាត់​នៅ​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥​មិនអាច​សុំ​ការពន្យល់​ពី​ការបង្ក្រាប​ឈើ​ខុសច្បាប់​នេះ​8

បានឡើយ​។ ប៉ុន្តែ​លោក​អ៊ូ សុធី នាយក​ដែនជម្រកសត្វព្រៃ​លំផាត់​បានបញ្ជាក់​អោយដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៥ នេះ ថា​ជា​ឈើ​ឈ្មួញ​ខិលខូច​បាន​ចូល​កាប់​នៅក្នុង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​នៅ​លំផាត់​ប្រមូលយក​ទុក​ដី​ក្នុង​ក្រុមហ៊ុន​ហង​អាន ហើយ​មិនទាន់បាន​លក់​ចេញ ខណៈពេល​បុណ្យចូលឆ្នាំ​ចិន​មកដល់​ហើយ ជួន​ពេលនោះ​កម្លាំង​របស់​យើង​ក៏​ចុះបង្ក្រាប​តែម្តង​។​7
​ ​លោកនាយក​ជម្រក​សត្វ​ព្រៃ​លំផាត់​បានបញ្ជាក់​អោយដឹងទៀតថា ឈើ​ដែល​ប្រមូលបាន​នោះ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់​វាស់វែង​អោយដឹងថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ តែ​លោក​អះអាងថា​មួយ​សប្តាហ៍​ទៀត​ទើប​ដឹង​ចំនួន​ពិត​។​6
​ ​អ្នកឃើញ​ហេតុ​ការ​បានបញ្ជាក់​អោយដឹង​ដែរ​ថា ការអះអាង​របស់លោក​អ៊ូ សុធី នោះ​គឺ​ពុំ​ដឹងថា​ឈើ​ដែល​ចាប់បាន​ទាំងអស់នោះ​មិនដឹងថា​នៅ​កន្លែង​ណា​ផង​ទេ បើ​ការពិតទៅ​ឈើ​រាប់ពាន់​កំណាត់​នោះ​គ្រានតែ​ជាការ​ធ្វើ ជា​ចាប់​ឡប់ឡែ ហើយ​យប់​ថ្ងៃ​ដ៏​ដែរ​នោះគេ​ប្រគល់អោយ​ឈ្មួញ​ដឹកយក​ទៅ​ស្រុក​យួន​លក់​យកលុយ​ចាយ​អស់​ទៅហើយ​៕
​ដោយ ឡុង សារ៉េត​