​​អាង​ខ្លួន​ជា​កូនអ្នកមាន ស្រវឹងស្រា​ជោគជាំ បើករថយន្ត​បុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ និង​បាន​ស្រែ​ឡូឡារ ព្រមទាំង​វាយតប់​ជាមួយនឹង​សមត្ថកិច្ច​បន្ថែមទៀត​

0

ភ្នំពេញៈ ​ ​យុវជន​២​នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​មួយគ្រឿង ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ ខូចខាត​ចំនួន​២​កង់ ព្យាយាម​បើក​រត់​ពីមុខ​មជ្ឍមណ្ឌល​ផាក​វ៉េ ត្រូវបាន​សមត្ថកិច្ច​ដេញ​ស្ទា​ក់បាន នៅ​ស្តុ​ប​ទួល​ទំពូង ហើយ​ជនបង្ក​ទាំង​២​នាក់ បាន​ចុះ​ពីលើ​រថយន្ត​ស្រែក​ឡូឡារ និង​បាន​វាយ ទៅលើ​សមត្ថកិច្ច ដែល​ដេញ​ឃាត់​រូប​ខ្លួន ថែមទាំង​បាន​យកឈ្មោះ​អ្នកមានអំណាច មក​អួត​ថែម​ទៀតផង ។ 4ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​មជ្ឍមណ្ឌល​ផាក​វ៉េ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។​
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ ទំនងជា​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ព្រូស ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-1488 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិចទៅ​កើត ហើយ​នៅពេល​មកដល់​ចំណុច មុខ​នឹង​មជ្ឍមណ្ឌល​ផាក​វ៉េ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក ក្បាល​នាគ​ពុះ​ចែកផ្លូវ បាក់​ចំនួន​១​កង់ ចំណែក​រថយន្ត​បាន​រង​ការខូចខាត ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​ប្រមាណ​ជា​១០០​ម៉ែត្រ ដល់​ចំណុច​ខាងត្បូង​ស្តុ​ប​ចំការមន ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​ផងដែរ ។ និង​បាន​នាំខ្លួន​ជនបង្ក ទៅ​បុ​ស្តិ៍​នគរបាល​ទួល​ទំពូង​ទី​១ ជា​បណ្តោះអាសន្ន ។2
​ ​ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ នៅពេល​នាំខ្លួន​ជនបង្ក​ទាំង​២​នាក់ ទៅដល់​បុ​ស្តិ៍ គេ​សង្កេតឃើញថា សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​នាយ​បុ​ស្តិ៍​ទួល​ទំពូង​ទី​១ ហាក់ដូចជា​មានការ​ខ្លាច​រអា ជាមួយនឹង​ពាក្យសម្តី​ជនបង្ក​ទាំង​២​នាក់ ដែល​បាន​យកឈ្មោះ​អ្នកមានអំណាច​មួយចំនួន មក​និយាយ​អួតអាង ថែមទាំង​បាន​ស្រែក​ឡូឡា​នៅ​បុ​ស្តិ៍​ថែម​ទៀតផង ហាក់ដូចជា​គ្មាន​ញញើត​នឹង​សមត្ថកិច្ច បន្តិច​ណា​ទាល់តែសោះ ហើយក៏​មិនមាន​សមត្ថកិច្ច​ណា​ម្នាក់ ហ៊ាន​ប​ង្រា្ក​ប​នៅ​ទង្វើ​របស់​ពួកគេ​នោះដែរ ដោយ​បណ្តែតបណ្តោយ​ឱ្យ​ពួកគេ​ឡូឡារ ទៅតាម​អំពើ​ចិត្ត មិនដឹងថា ពួកគេ​និយាយ​អ្វីខ្លះ ទៅកាន់​សមត្ថកិច្ច​នោះទេ ។​1
​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើនេះ បង្កឡើង​ដោយសារតែ​យុវជន​ទាំង​២​នាក់ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ម្យ៉ាងទៀត បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ជោគជាំ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូចនេះ តែ​សំណាង​ហើយ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ហើយ​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ និង​ទង្វើ​របស់​យុវជន​ទាំង​២​នេះ ដែល​អួតអាង​ខ្លួន និង​បាន​និយាយ​ឈ្មោះ​អ្នកមានអំណាច​មួយចំនួន និង​រង់ចាំ​មើលថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ពួកគេ ៕