​​ចេញពី​ពិធីមង្គល់ការ​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ហើយ​ហោះ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​

0

ភ្នំពេញៈ ​ស្ត្រី​ម្នាក់​ចេញពី​ពិធីមង្គល់ការ​មិត្ត ស្រវឹងស្រា​ជោគជាំ បើករថយន្ត​បុក​ឡិច​ស៊ី​ស RX330 ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុ​ប​ទេព​ផន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​3
​ ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​៣៣០​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5916 បើកបរ​ដោ​ស​ស្ត្រី​ម្នាក់ ស្រវឹងស្រា​ជោគ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រ៉េ​ចង្កូត​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ ហើយ​ហោះ​ទៅបុក​ម៉ូតូ​ម៉ា​ល​ស្ទេ​ព ពាក់​ស្លាក​លេខ ភ្នំពេញ 1R-0427 មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​ភ្លាម ចំណែក​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ ។​4
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុចកើតហេតុ តែ​មិន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​បើករថយន្ត​បង្ក​នោះទេ បណ្តោយ​ឲ្យ​មិត្ត​ភ័ក្ក​មក​ទទួល​គេចខ្លួនបាត់ រីឯ​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​បាន​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕