​រវល់​តែ​ចុច​ទូរស័ព្ទ បើករថយន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ សង​២៥០​ដុល្លារ​បញ្ចប់រឿង​

0

ភ្នំពេញ ​ ​រវល់​តែ​ចុច​ទូរស័ព្ទ​មិនបាន​មើលមុខ បាន​បើករថយន្ត​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ បណ្តាលឱ្យ​រង​ការខូចខាត សង​ថ្លៃ​ខូចខាត​រថយន្ត​២៥០​ដុល្លារ បញ្ចប់់រឿង​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៧​នឹង ៥០​នាទី​យប់ ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោយ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់់​១ ខណ្ឌទួលគោក ។​3
​ ​ប្រភព​ពត៌មាន បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​RAV4 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2D-7769 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ទិស​ដោ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​NISSAN ពណ៍​ស​មួយគ្រឿង ធ្វើដំណើរ​ស្រប​ទិស​គ្នា ដោយ​អ្នកបើករថយន្ត រវល់់​តែ​ចុច ទូរស័ព្ទ​មិនបាន​មើលមុខ ក៏បាន​បុក​រថយន្ត​RAV4​ពីក្រោយ បណ្តាលឱ្យ​រង​ការខូចខាត ។2
​ប្រភព​បន្តថា ភ្លាមៗ​នោះ​ភាគី​បង្ក​បាន​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​RAV4 ទាមទារ​សំណង់​២៥០​ដុល្លារ ចំណែក​ភាគី​បង្ក​ដឹង​ពី​កំហុស​របស់់ខ្លួន ក៏​សុខចិត្ត​សង ដើម្បី​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ៕1