​​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួនបាន​ពេល​

0

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឡោម​​ព័ទ្ធ​ចាប់ខ្លួនបាន​និង​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច​ជាប់​នៅក្នុង​ខ្លួន នៅវេលា​ម៉ោង​៣​និង​២៥​នាទី​ល្ងាច ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ស្តា​ត​ចាស់ ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។z2
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​និង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដែល​បាន​សហការ​បង្ក្រាប​ករ​ណី​នេះ​បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​២​នាក់​នេះ​​មាន​១.​ឈ្មោះ នង ចាន់​ធី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ២.​ឈ្មោះ អ៊ឹង សុនី អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មានមុខ​ងារ​ជា មន្ត្រីប៉ូលិស​ដែល​ទើប​ចូល​ថ្មី ត្រូវបាន​បញ្ចប់​វគ្គ​ពីសា​លាន​គ​បាល​ជាតិ ។​z1
​ ​មុនពេល​ចាប់ខ្លួន​ឈ្មោះ នង ចាន់​ធី ត្រូវបាន​មេ​ថ្នាំញៀន​ម្នាក់​នៅក្នុង​ភូមិ​ធម្មយុត្តិ ទូរស័ព្ទ​
​ហៅ​អោយ​ទៅយក​ថ្នាំញៀន​១​កញ្ចប់​តូច យកទៅលក់​អោយ​ម៉ូយ​ម្នាក់ ពេល​នោះគេ​ក៏បាន​ហៅ​ឈ្មោះ អ៊ឹង សុនី ដែល​ស្គាល់គ្នា​និង​ដែលមាន​ម៉ូតូ​ផង អោយ​ឌុប​ទៅយក​ថ្នាំញៀន​ពី​មេ​ថ្នាំញៀន​នោះ ពេល​យក​ថ្នាំញៀន​ត្រឡប់មក​លក់​អោយ​ម៉ូយ​នៅមុខ​ស្តា​ត​ចាស់​ប៉ែក​ខាងជើង ក៏ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួនបាន​តែម្តង វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ម៉ា​ទឹកកក​១​មួយកញ្ចប់​តូច ទូរស័ព្ទដៃ​៤​គ្រឿង លុយ​១៩​ម៉ឺន​រៀល និង​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​១​គ្រឿង​។​z3
​ ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ នង ចាន់​ធី បាន​សារភាពថា​៖​រូបគេ​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​បាន​២​ទៅ​៣​ដង​ហើយដោយ​ម៉ូយ​ប្រើប្រាស់​ថ្នាំញៀន​ចែក​អោយប្រើ និង​ត្រូវ​មេ​ថ្នាំ​ញៀ ន​ដែល​ស្គាល់គ្នា ប្រើ​អោយ​យក​ថ្នាំញៀន​ទៅ​លក់​អោយ​ម៉ូយ​។​
​ ​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​
​កាន់​តុលាការខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត និង​ចោទប្រកាន់​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​
​ ​