​ឡាន​លោក​អភិបាលរង​ស្រុក​សំរោង​ទង​បុក​និង​ឡាន​ដឹក​ស្វាយ​ក្រឡាប់​ផ្ងា​ជើង មនុស្ស​រងរបួស​ស្រាល​

0

​កំពង់ស្ពឺ​=​រថយន្ត​វី​ហ្គោ​មួយគ្រឿង​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​របស់លោក​អភិបាលរង​ស្រុក​សំរោង​ទង​ត្រូវបាន​ទទួលរង​ការខូចខាត​មួយ​កំណាត់​មុខ​ដោយសារតែ​បាន​បុក​និង​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ឡាន​កូរ៉េ​ដឹក​ផ្លែស្វាយ​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ ។​​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង ១៧​និង​២០​នាទី ថ្ងៃ​០៨ ខែ​មិនា ឆ្នាំ​២០១៥​នៅលើ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ភូមិ វ​ល្លស ឃុំ​វ​ល្លស ស្រុក​សំរោង ទង ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​លោក ហង្ស សុភាព ជា​អភិបាលរង​ទទួល​របរ​បួស ស្រាល​ព្រមទាំង​អ្នកបើកបរ​រថយន្ត​កូរ៉េ​ក៏​របួសស្រាល​ដែរ ។​IMG-20150308-WA0047
​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​និយាយថា នៅវេលា​ខាងលើ​គេ បានឃើញ​ឡាន​កូរ៉េ​មួយ​ម៉ាក ហ៊ីយ៉ាន់ដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ 3C 2184 ធ្វើដំណើរ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើត​ក៏មាន​រថយន្ត ម៉ា​កវី​ហ្គោ (Vigo)​ព​ណ៏​ទឹកប្រាក់ ពាក់​ស្លាក​លេខ​2J 5394 បានធ្វើ​ដំណើរ​ពី​កើតមក​លិច បញ្ច្រាស់ទិស​គ្នា បំ​រ៉ុង​បត់​ចូល​សាលាស្រុក​ក៏បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ឡាន​ដឹក​កូរ៉េ​ដឹក​ស្វាយ​ក្រឡាប់ចាក់​ស្វាយ​ពេញ​ផ្លូវ ។​IMG-20150308-WA0046
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឡាន​កូរ៉េ មានឈ្មោះ ណាត អែ​វ ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ ស្វាយ​រោល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ ។​ចំណែក​អ្នក​ឡាន​វី​ហ្គោ មានឈ្មោះ ហង្ស សុភាព ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ​រស់នៅ​ភូមិ​ច្បារមន សង្កាត់​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រងរបួស​ស្រាល​ទាំង​២​នាក់ ។​IMG-20150308-WA0045
​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា រថយន្ត​ទាំង​២​ក្រោយពី​បាន​បុក​គ្នា​ត្រូវបាន​សមត្ថ កិច្ច​នាំយកមក​រក្សាទុក​រងចាំ​ការដោះស្រាយ​គ្នា​តាមច្បាប់ ។​
​នៅក្នុង​ហេតុ​ការ​នេះ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ហាក់​មិន​ហ៊ាន​ទម្លាយ​ព​ត៏​មាន​ពី​មូលហេតុ​ដែល​នាំ​បុក​គ្នា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ដោយ​ម្នាក់ៗ​ហាក់​ញញើត​និង​បញ្ចេញ​រឿង​ពិតតែ​ទោះជា​បែបណា​នៅ​រសៀល​ថ្ងៃ ទី​០៨​នេះ​និង​ធ្វើការ​វាស់វែង ឡើងវិញ​ដើម្បី​រក​ខុស​ជូន​ជនរងគ្រោះ​ទាំងសងខាង​ឲ្យ​មាន​ភាព​សុ​ក្រិត​តាមច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ដែល​កំពង់​អនុវត្ត​រាល់ថ្ងៃ ៕​IMG-20150308-WA0044 IMG-20150308-WA0043 IMG-20150308-WA0040