​ចាប់​ឃាតក​បាញ់សម្លាប់​ប្រពន្ធ​ព្រោះតែ​រឿង​សុំ​រួមរស់​ជាមួយគ្នា​វិញ​មិន​ព្រម​

0

​ស្ទឹងត្រែង​៖​ប្រ​ត្តិ​ប​ត្ត​ដ៏​ក្តៅគគុក​របស់​កំលាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​និង​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​រតនៈគីរី បាន​ឈានទៅដល់​ការជោកជ័យ ចាប់បាន​ឃាតក​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​កាលពី​រសៀល​ថ្ងៃ​៧​មិនា​កន្លងមក​បាន​មួយថ្ងៃ ព្រោះតែ​រឿង​សុំ​ប្រពន្ធ​រួមរស់ ជាមួយគ្នា​វិញ​មិន​ព្រម​។​​ឃាតក​ត្រូវបាន​កំលាំង​អាវុធហត្ថ​ទាំងពីរ​ខេត្ត​សហការគ្នា តាម​ប្រ​ម៉ាញ់​ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ចំការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតក្នុង​ភូមិ​វង ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ ខេត្ត​រតនៈគីរី និង​បាន​បញ្ជូន​ខ្លួន​មកដល់​ខេត្តស្ទឹងត្រែង​នៅ​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។​IMG_6230
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានអោយដឹងថា​ឃាតក​ដែល​បាន​បាញ់សម្លាប់​ព្រោះតែ​រឿង​លេង​លះ​គ្នា​ហើយ សុំ​រួមរស់​ជាមួយគ្នា​វិញ​មិន​ព្រម​នោះ មានឈ្មោះ​តូ​​មី​ស​សែ​ល ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បើករថយន្ត​អោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្វាយ សុ​ទ្ធី ត្រូវជា​ពូ​របស់គេ​។​DSCN0171
​ ​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​បាន​បន្ត​អោយដឹងទៀតថា​ក្រោយពី​មាន​ករណី​បាញ់សម្លាប់​យ៉ាង​សាហារ​កំលាំង​របស់លោក​បាន​បើក​ប្រ​ត្តិ​ប​ត្ត​ការ បញ្ជា​គ្រប់​មូលដ្ឋាន​ទាំងអស់ និង​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​រតនៈគីរី និង​ផ្តល់​អត្តសញ្ញាណ​ជនសង្ស័យ ក្រោម​ការអះអាង​របស់​ឪពុក​ស្ត្រី​រងគ្រោះ​។​ស្ថិតក្រោម​ការ​តាម​ប្រ​ម៉ាញ់ របស់​សមត្ថកិច្ច​ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ឃាតក​បាន​នៅ​ចំណុច​ខាង​ខាងលើ​និង​បាន​ដកហូត​អាវុធខ្លី​ម៉ា​កឡុក​(CF)​មួយ​ដើម​លេខ​៦៦៣២ គ្រាប់​ចំនួន​៧​គ្រាប់ បង់​មួយ និង​បាន​បញ្ជូន​ខ្លួន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដើម្បី​សាកសួរ​។​DSCN0162
​ ​ឃាតក​បានធ្វើ​កាយវិកា​ក្នុងពេល​ធ្វើឃាត​ស្ត្រី​រងគ្រោះ ព្រមទាំង​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​បាន​លែង​គ្នា​អស់​ប្រហែល​មួយឆ្នាំ ហើយក៏​សុំ​រួមរស់​ជាមួយគ្នា​វិញ ទោះជា​ខ្លួន​សុំ​អង្វរ ប្រពន្ធ​គេ​ជាច្រើន​លើ​ច្រើនសារ និង​បានអោយ​ឪពុកម្តាយ​របស់ខ្លួន​ចូលទៅ​សម្រុះសម្រួល នៅតែ​មិន​ព្រម ហើយ​ទូរស័ព្ទ​ចេះតែ​ដូរ​លេខ​រហូត ទើប​ខ្លួន​អត់ទ្រាំ​មិនបាន ក៏​លួច​យក​កាំភ្លើង​របស់​ពូ ហើយ​នៅមុន​កើតហេតុ​ប្រហែល​ដប់​នាទី ខ្លួន​បាន​ទូរស័ព្ទ​ទៅ​DSCN0173

ម្តាយក្មេក​សួររក​កូន​និង​ប្រពន្ធ​របស់គេ ហើយក៏​សម្រេចចិត្ត​ដើរ​ចូលទៅ​កន្លែង​លក់​លៀក​បំពាក់ ខណៈ​ប្រពន្ធ​កំពុង​ដេក​លើ​អង្រឹង និយាយ​ទូរស័ព្ទ​ជាមួយ​គូរ​ដណ្តឹង​ដែល​គ្រោង​និង​ភ្ជាប់ពាក្យ ខ្លួន​ឮ​អត់ទ្រាំ​មិនបាន​ក៏​ដក​កាំភ្លើង បាញ់​ទៅលើ​ស្ត្រី​រងគ្រោះ​ចំនួន​៥​គ្រាប់ រួច​ក៏​ជិះ​ម៉ូតូឌុប​គេចខ្លួន​ទៅ​អូរ​ពងមាន់ និង​បន្ត​ជិះ​រថយន្ត​តាក់ស៊ី ទៅកាន់​ខេត្ត​រតនៈគីរី រំលង​បាន​មួយ​យប់​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​IMG_6239
​ ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ កំពុង​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្ថិតក្រោម​ការ​សា​សួរ​ពី​សមត្ថកិច្ច​ជំនាញ ដើម្បី​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕