កងកម្លាំង​នគរបាល​ខេត្ត​២០៨​នាក់​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​និង​ច្បាប់​ផ្លូវថ្នល់​

0

​កំពង់ឆ្នាំង​៖​ច្បាប់​ចរាចរណ៍​ថ្មី និង​ច្បាប់​ផ្លូវថ្នល់​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើ​​ការប្រជុំ​ផ្សព្វផ្សាយ​រយៈពេល​១​ថ្ងៃ​ដល់​កងកម្លាំង​នគរបាល​ចំនួន​២០៨​នាក់ ដែល​មកពី​គ្រប់​ស្រុក​ទាំង​៨​ក្នុង​ខេត្ត និង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ក្នុងនោះ​មាន​វត្តមាន​លោកស្នងការ ស្នងការរង លោកនាយ នាយរង​ការិយាល័យ លោក​អធិការ អធិការរង និង​លោកDSC02087នាយ​ប៉ុស្តិ​គ្រប់​ប៉ុស្តិ​។​ការប្រជុំ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​សាលប្រជុំ​ស្នា​ង​កាន​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​ដែល​បាន​អញ្ជើញ​ចូល​បើក​ការ​
​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​នេះ​បាន​ថ្លែងអោយដឹងថា​៖​មន្ត្រីនគរបាល​គ្រប់​ជាន់ថ្នាក់ ជា​អ្នក​អនុ​វត​ច្បា​
​ប់​នេះ​ដោយផ្ទាល់ និង​ជា​អ្នកយក​ច្បាប់​ទាំង​២​នេះ​ទៅធ្វើ​ការផ្សព្វផ្សាយ​ជា​បន្តទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​អោយបាន​យល់​ជ្រួតជ្រាប​គ្រប់គ្នា​។ ហេតុនេះ​មន្ត្រីនគរបាល​គ្រប់​ជា​
​ន់​ថ្នាក់ ពិសេស​មន្ត្រី​ជំនាញ លោក​អធិការ​ស្រុក និង​នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​គ្រប់​ស្រុក​ត្រូវ​
​តែ​យកចិត្តទុកដាក់​រៀនសូត្រ​អំពី​ច្បាប់​ទាំង​២​នាក់​អោយបាន​យល់ដឹង​ច្បាស់ ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ដោះស្រាយ​សម្របសម្រួល​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ជាក់ស្តែង​ជូន​
​ប្រជាពលរដ្ឋ ក៏ដូចជា​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​អោយបាន​ត្រឹមត្រូវ​ផងដែរ​។​
​ ​លោក ឡុ​ច វណ្ណា​រា ស្នងការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់ ជា​អ្នក​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​
​ណ៍​ថ្មី និង​ច្បាប់​ផ្លូវថ្នល់ ដល់​កងកម្លាំង​នគរបាល​បាន​និយាយ​អោយដឹងថា​៖​ការយល់ដឹង​ច្បាប់​
​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​យើង កន្លងមក​នៅមានកំរិត ដែល​ធ្វើ​អោ​ការគោរព​ច្បាប់​នៅ​ធូររលុង ជាហេតុ​បង្កអោយមាន​គ្រោះថ្នាក់​កាន់តែ​ច្រើនឡើងៗ ជាក់ស្តែង​ក្នុ​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ច​រា​រណ៍​ក្នុង​១​ថ្ងៃៗ​គិត​ជា​មធ្យម មាន​អ្នកស្លាប់​ចំនួន​ជាង​៥​នាក់ មកដល់​ឆ្នាំ​២០១៥​នេះ​អ្នកស្លាប់​DSC02090
​បាន​កើនឡើង ក្នុង​១​ថ្ងៃៗ​មាន​ជាង​៦​នាក់ ដែល​បញ្ហា​នេះ​តម្រូវអោយ​មន្ត្រី​ពាក់​ពន្ធ​ទាំងអស់​
​រៀនសូត្រ​យល់ដឹង​អំពី​ច្បាប់​នេះ ដើម្បី​ផ្សព្វផ្សាយ​និង​ពង្រឹង​ច្បាប់​អោយមាន​ប្រសិទ្ធភាព​។​
​ ​លោក អៀ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ជា​អ្នក​ផ្សព្វ​ផ្សា​
​យ​ច្បាប់ និង​ដោះស្រាយ​ចម្ងល់​របស់​កងកម្លាំង​នគរបាល​ដែល​ចូលប្រជុំ​រឿន​សូត្រ​ច្បាប់​ទាំង​២​នេះ​បាន​លើកឡើងថា​៖​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាន​១២​ជំពូក និង​៩២​មាត្រា ដែល​រដ្ឋសភាជាតិ​បាន​អនុ​ម​ត្តិ និង​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ ដែល​ការ​ពិ​​ន័យ​ប្រាក់​អ្នកបើកបរ​ម៉ូតូ​អត់​កញ្ចក់ អត់​មួក​សុ​វ​ត្តិ​ភា ព​និង​អាច​ត្រូវ​ពិន័យ​ប្រាក់​គុណ​នឹង​៥​ដង​។​
​ ​លោកស្នងការ​នគរបាល​ខេត្ត​បា​នស​ង្ឃឹ​ថា​៖​នៅក្នុង​ការប្រជុំ​ផ្សព្វផ្សាយ​រៀនសូត្រ​ច្បាប់​នេះ មន្ត្រីនគរបាល​ដែល​បាន​ចូលរួម​រៀនសូត្រ​ទាំងអស់ អាច​នឹងមាន​ការយល់​ដឹងបាន​ច្រើន​មួយកំរិត​ធំ​ថែមទៀត ដើម្បី​យក​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ទៅ​ផ្សព្វផ្សាយ និង​អនុវត្ត​ជាក់ស្តែង​នៅតាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕DSC02092
​ ( ឈៀង ថា​រិ​ទ្ធ )