បញ្ចុះ​ខ័​ណ្ឌ​សីមា​វត្ត​ពោធិ​រាម​អង្គា​បុស្ស​លើ​ធ្លា​ទំហំ​៦​ហិច​តា​នៅ​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ​

0

បន្ទាយមានជ័យ​: វត្ត​ពោធិ​រាម​អង្គា​បុស្ស លើ​ទីធ្លា​ទំហំ​៦​ហិច​តា ស្ថិតនៅ​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយ មានជ័យ​ក្រោយពី​បានក៍​សាង​សមិទ្ធផល​នានា​និង​ព្រះវិហារ ត្រូវ​បញ្ចុះ​ខ័​ណ្ឌ​សីមា​ដាក់អោយ​ប្រើប្រាស់​និង​ទុក​ជាទី​ធ្វើ​បុណ្យទាន​កាលពី​ថ្ងៃទី​១២​មីនា​IMG_3158២០១៥​។​
លោកស្រី ចាន់ ថេ​ង អភិបាលក្រុង​សិរីសោភ័ណ​អោយដឹងថា​: វត្ត​ពោធិ​រាម​អង្គា​បុស្ស​ស្ថិត​នី​ភូមិ​អង្គា​បុស្ស​សង្កាត់​កោះ​ពង​សត្វ​នេះ ស្ថិត​លើ​ផ្ទៃដី​ទំហំ​៦​ហិច​តា​នៃ​ដី​ទំនាប​ស្ទឹង​សិរីសោភ័ណ ខាងកើត​ក្រុង​ចម្ងាយ​១១​គម​មួយ​នេះ​កសាងឡើង​ដំបូង​នៅ​ឆ្នាំ​១៩៣៣ មក​ដែល​ចៅអធិការ​ទី​១ ព្រះនាម​សុ​ី ប៉ាន ។​ដល់​ឆ្មាំ​១៩៨៨​ទើប​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​កសាងឡើង​វិញ​។​ពី​នោះមក​មាន​ចៅអធិការ​៣​អង្គ​បន្តបន្ទាប់​គឺ​ព្រះនាម ហ៊ូ សុខ​,​ព្រះ​មាន ប៊ុន ស្វាយ​និង​ព្រះនាម ម៉ាត់ ភាវ ដឹកនាំ​វត្ត​និង​កសាង​។​IMG_3154
លោកស្រី ចាន់ ថេ​ង បន្តថា​:​ដល់​បច្ចុប្បន្ន​វត្ត​នេះ​ទទួល​បានការ​ការដឹក​នាំ​និង​ចូលរួម​កសាង​ដោយ​ព្រះសង្ឃ អាចារ្យ គណកម្មការ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅប្រទេស​រួបរួមសាមគ្គី​គ្នា​កសាង​សមិទ្ធផល​ជាច្រើន​រួមមាន​:​ប្រាង្គ​១​ខ្នង​,​របង​វត្ត​,​ខ្លោងទ្វារ​,​សាលា​ធម្ម​វិន័យ​១​ខ្នង​,​កុដិ​ឈើ​១​ខ្នង​ស្នើ​៧​ល្វែង​,​កុដិ​ថ្ម​ល្វែង​,​សាលា​ធម្មសភា​១​ខ្នង​,​ក​ប្បិ​យ​កុដិ​(​ផ្ទះបាយ​)១​ខ្នង​,​ឈាបនដ្ឋាន​១,​បង្គន់​អនាម័យ​១៧​បន្ទប់​,​ម៉ា​សុ​ី​ន​ភ្លើង​២០KW១​គ្រឿង​,​និង​ព្រះវិហារ​ថ្មី​១​ខ្នង​ធំ​ស្កឹមស្កៃ​។​ពោលគឺ​វត្ត​នេះ​សក្តិសម​ជ​ទី​អារាម​ព្រះពុទ្ធសាសនា​សមរាប់​ព្រះសង្ឃ អាចារ្យ​ដឹកនាំ​ធ្វើ​សង្ឃកម្ម​និង​ទី​សក្ការ​:​គោរពបូជា​។​IMG_3156
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: សមិទ្ធផល​ដែល​បាន​កើតឡើង​នាពេលនេះ ស្ដែង​ចេញពី​ការរួបរួម ពី​ពុទ្ធ​បរិ​ស័ត​ដែល​បាន​ចំនាយ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ក៍សាង​ទុកជា​ទី​ស​ក្ខា​រ​បូជា ព្រោះថា​ទី​អារាម គឺជា​កន្លែង​អប់រំ​មនុស្ស​ទូទៅ​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត បាន​អំពាវនាវ​ដល់​គ្រប់គ្នា​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែល​បានកើត​ឡើង​នេះ សម្រាប់​ជាទីគោរព​បូជា អោយបាន​យូរអង្វែង ការពារ​អនាម័យ បរិស្ថាន សោភ័ណភាព​តាម​លំនៅឋាន ភូមិឋាន ក្រុង​និង​ទីសាធារណ​: ដងស្ទឹង បឹងបួរ​របស់​យើងទាំងអស់គ្នា​៕IMG_3157​ដោយ​:​ឃិន គ​ន្ធា