គ្រាប់បែក​១​គ្រាប់​ត្រូវគេ​យកទៅ​ផ្លុ​ង​ចោល​នៅ​គល់ឈើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហៅ​ស​មិត្ត​កិច្ច​មក​ពិនិត្យ​

0

​ខេត្តបន្ទាយមានជ័យ​៖​គ្រាប់បែកដៃ​មួយគ្រា​ប់​ដែល​នៅមាន​គុណភាព​ប្រមាណ​៩៥​ភាគរយ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​យកទៅ​ផ្លុ​ង​ចោល​នៅ​គល់ឈើ​មួយកន្លែង​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​រួច​បាន​រាយ​ការជូន​ស​មិត្ត​កិច្ច​ឲ្យ​ចុះមក​ពិនិត្យ​នៅក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តimageបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ ។ លោក​ឧត្ដមសេនីយ៍ អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់បែក​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​យកទៅ​ផ្លុ​ង​ចោល​នៅ​គល់ឈើ​មួយ​ដើម​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​មន្ដ្រីនគរបាល​រប​ស់លោក​ដើម្បី​ចុះទៅពិនិត្យ​ចៀសវាង​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​នៅពេល​ណាមួយ​កើតមានឡើង ។ លោក​អាត់​ខែម​ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះទៅ​ពិនិត្យមើល​ផ្ទាល់​នៅ​កន្លែងកើតហេតុ​នោះបាន​ធ្វើការ​សន្និដ្ឋានថា​គឺមាន​ជន​មិន​ស្គាល់មុខ​លាក់ទុក​គ្រាប់បែក​នេះ​យូរហើយ​ប៉ុន្ដែ​ក្រោយមក​មិន​ហ៊ាន​ទុក​ទើប​យកទៅ​បោះចោល​តែម្ដង ។ លោក​បាន​បញជាក់ទៀតថា​គ្រាប់បែក​មួយ​គ្រាប់​នេះ មាន​គុណភាព​រហូតដល់​៩៥​ភាគរយ​ដែល​ផលិត​នៅ​ប្រទេស​ចិន​ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ក្នុងសម័យ​ខ្មែរក្រហម ។image
​លោក​អាត់ ខែម​ក៏បាន​លើកឡើង​អំពី​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ បើសិនជា​ពុំមាន​សេចក្ដីរាយការណ៍​ទាន់ពេលវេលា​ពី​ប្រជាពលរដ្ឋ​ចំពោះ​គ្រាប់បែក​មួយគ្រា​ប់​នេះដែ​លវា​អាច​ផ្ទុះឡើង បើសិន​មាន​នរណាម្នាក់​ទៅលេង​ឬ​ទៅ​ប៉ះ​វា​នោះ​។​លោក​ក់ ា​ន សូម​អំពាវនាវ​សាជាថ្មី​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ដ​ចូលរួម​សហការ​បន្ថែម​ទៀត​ជាមួយ​សមត្ថកិច្ច​នៅពេល​ប្រទះឃើញ​គ្រាប់បែក​ឬ​វត្ថុ​ផ្សេងៗ​ដែល​អាច​ឱ្យមាន​គ្រោះថ្នាក់​ត្រូវ​រាយការណ៍​និង​ជូនដំណឹង​ទៅ​សមត្ថកិច្ច ដែ ជិត​ខ្លួន​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​មើល​និង​ជួយ​អន្ដរាគមន៍​៕​គង្គា​