កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​ផែនការ​អប់រំ​ចិត្តសាស្ត្រ​ឆ្នាំ​២០១៥

0

​ខេត្ត​ព្រះសីហនុ​៖​ព្រឹក​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​មាន​បើក​វគ្គ​ផ្សព្វផ្សាយ​ផែនការ​អប់រំ​ចិត្តសាស្ត្រ​ឆ្នាំ​២០១៥ ដល់​នាយ នាយរង ពល​អាវុធហត្ថ​ចំនួន​២៤៨​នាក់ ។12-03-15 (3)
​ ​លោក​វរសេនីយឯក ខៀវ សំណាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ថា វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ឪ្យ​កងកម្លាំង​បាន​យល់ដឹង​នូវ​វគ្គ​បំប៉ន​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ដែល​អង្គភាព​បាន​ចាត់តាំង ព្រមទាំង​លើក​កំពស់​គុណភាព សមត្ថភាព​ដល់​កងរាជអាវុធហត្ថ​គ្រប់ផ្នែក ដល់​នាយ នាយរង និង​ពល​អាវុធហត្ថ ដើម្បី​អនុវត្ត​ឪ្យ​បាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ ផែនការ​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ជាពិសេស​កម្មវិធី​នោ​យ​បាយ យុទ្ធសាស្ត្រ​ចតុកោន​តំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​ជម្រុញ​ការងារ​អប់រំ​ផែនការ​យុទ្ធសាស្ត្រ​ឪ្យ​បាន​ផុលផុស ដើម្បី​ឪ្យ​អាវុធហត្ថ​គ្រប់រូប​ភ្ញាក់រលឹក​ចំពោះ​តួនាទី ភារកិច្ច​របស់ខ្លួន មាន​ឧ​ត្ត​ម​គតិ​ស្មោះត្រង់​ស្នេហា​ជាតិ​ប្រកបដោយ​អត​ចិ​រិត​ស្អាតស្អំ ទស្សន គោលជំហរ​ច្បាស់លាស់ មិន​ចាញ់​ឧបាយកល​ខ្មាំង និង​ម​ជ្ឍ​ដ្ឋា​ន​អមិត្ត បេ​ជ្ញា​ដាច់ខាត​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សមិទ្ធិផល​នានា​ក្នុងសង្គម​។ គ្រប់​បណ្តា​សេនាធិការដ្ឋាន និង​បញ្ជាការដ្ឋាន​អាវុធហត្ថ​យកចិត្តទុកដាក់​ចាត់តាំង​អនុវត្ត​ការ​អារ​អប់រំ​ចិត្តសាស្ត្រ​តាម​អង្គភាព​របស់ខ្លួន ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​ពី​គោលជំហរ​និង​ការវិវត្ត​ប្រែប្រួល​សតិ​អារ​ម្ម​ណ៌ របស់​កងរាជអាវុធហត្ថ​គ្រប់កា​លះ​ទេ​សះ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយបាន​ទាន់ពេលវេលា នៅ​បណ្តា​បាតុភាព​អសកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​។​12-03-15 (2)
​លោក​វរសេនីយឯក ខៀវ សំណាង​បាន​បញ្ចា​ក់ថា ខ្លឹមសារ​អប់រំ​ចិត្តសាស្ត្រ​របស់​កងយោធពល​ខេមរភូមិន្ទ និង​យុទ្ធសាស្ត្រ​ការពារជាតិ​ឆ្នាំ​២០១៣ ស្តីពី​ការណែនាំ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គភាព​និ​មួយៗ ដូច្នេះ​កងកម្លាំង​ត្រូវមាន​ការយល់ដឹង​អំពី​ច្បាប់ អនុក្រឹត្យ ប្រកាស ចរាចរ​សំខាន់ៗ​មួយចំនួន និង​ឯកសារ​អប់រំ​ចិត្តសាស្ត្រ​បាន​លើកកម្ពស់​ម​នះ​សិ​ការ​ស្នេហា​ជាតិ អត្តចរិត សីលធម៌ វិន័យ ប្រសិន​កម្លាំង​របស់​យើង​មាន​វិន័យ​មិនបាន​រឹងមាំ​ទេ នោះ​អង្គភាព​របស់​យើង​ក៌​មិនអាច​សម្រេច​ការងារ ភារកិច្ច​ជូន​ឪ្យ​គណបញ្ជាការ​ឯកភាព​ខេត្ត ក៌​ដូចជា​រាជរដ្ឋាភិបាល​បានទេ​បាន​ជោគជ័យ​ដែរ ។12-03-15 (1) សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ ឪ្យ​មន្ត្រី​អសកម្ម​ទាំងអស់​ត្រូវ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល​ជំងឺ ដើម្បី​ធានា​និរន្តរភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៤​មាន​កំណើន ៧% និង​ឆ្នាំ​២០១៣ មាន​៧.២%​ហើយ​នៅ​ឆ្នាំ​២០១៥ កំណើនសេដ្ឋកិច្ច​មានកំ​ណើ​ន​៧.៣% ។​រាជរដ្ឋាភិបាល​បានកំណត់​យក​វិស័យ​កសិកម្ម​ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​មួយឆ្នាំ​កម្ពុជា​បាន​ផលិត​ស្រូវ​មានការ​កើន​ឡើងជា​លំដាប់ ហើយ​វិស័យ​ទេសចរ​ណ៌​គ្នាន​ផ្សែង​ក៌​ជា​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រមូល​ប្រភព​ថវិការ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀតផង ៕​12-03-15 (5) ​ ​ ដោយ ស៊ុយ ចាន់​ធា