​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​ផ្ទះមួយ​ខ្នង​ដែល​ចោរ​បាន​លួច​ម៉ូតូ​បាន​ស្ត​ប់​ទុក​ដោះ​គ្រឿង

0

​កំពង់ធំៈ នៅ​រសៀល​ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៥ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ដឹកនាំ​កំលាំង សមត្ថកិច្ច ដែលមាន​ការចូលរួម ពី​សំណាក់ លោក​វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន និង​កំលាំង​កងរាជអាវុធហត្ថ ព្រមទាំង​កំលាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន ចុះ​ឆែកឆេរ​ផ្ទះជួល​មួយ​ខ្នង ស្ថិតនៅ​េ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក អ៊ិត សុធា ព្រះ​រា​អាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ។​
​កិច្ចសហប្រតិបត្តិការ​ចុះ​ឆែរ​ឆេរ ផ្ទះ​ដែល​ជនសង្ស័យ​ស្នាក់នៅ សមត្ថកិច្ច​បាន​រកឃើញ ម៉ូតូ​សង់​C125 ចំនួន​២ គ្រឿង ឆ្នាំ ២០១៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ និង​កន្ទុយ​ម៉ូតូ​ម៉ាក​សង់ ចំនួន​៥ កន្ទុយ ដែលមាន​ការសង្ស័យថា ចោរ​បាន​លួច​ម៉ូតូ​មក​ស្ត​ប់​ទុក ហើយ​បានធ្វើ​សកម្មភាព​ដោះ​បំបែក​ធ្វើជា​គ្រឿងបន្លាស់ សម្រាប់​លក់​ចែកចាយ ទៅតាម​ហាង​ជួសជុល​ម៉ូតូ ចំនែក​ជនសង្ស័យ​ដឹងខ្លួន​ទាន់ បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់​។​
​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី ប៉ែន តៅ ភេទ ស្រី អាយុ​៤៣​ឆ្នាំ មានគ្រួសារ​ឈ្មោះ ថែ សុវណ្ណ អតីត​ធ្វើ​ប៉ូលិស បច្ចុប្បន្ន​ជាម​ន្ត្រី​សង្គមកិច្ច​ខេត្តកំពង់ធំ មានមុខ​របរ​លក់​ត្រី​នៅ​ផ្សារ​កំពង់ធំ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ធ្លាប់​បានមក​ជួល​បន្ទប់​ក្រោមផ្ទះ​របស់គាត់​ស្នាក់នៅ​តែម្នាក់ឯង​ចំនួន​២​ដង លើក​ទី​១ ជួល​បាន​ជាង​មួយខែ ហើយក៏​ចាក់ចេញ លើក​ទី​២ ទើបតែ​មក​ជួល​បាន​៥​ថ្ងៃ​ក៏មាន​ហេតុ​ការឆែកឆេរ​នេះ អ្នកស្រី​បាន​បន្តថា ពេល​ថ្ងៃ​ពុំ​សូវ​ឃើ់ញ​មក​ផ្ទះ​ទេ ដោយ​ជនសង្ស័យ​មក​តែ​ពេលយប់ ហើយ​ពុំ​ស្គាល់ឈ្មោះ​អ្វី​ដែរ ព្រោះ​ពុំ បានធ្វើ​ជីវប្រវត្តិ​រាយ​ការជូន​សមត្ថកិច្ច ។​
​ក្រោយពី​សមត្ថកិច្ច​ឆែកឆេរ​រួច លោក សាយ ណូ​រ៉ា បាន​អញ្ជើញ​អ្នកស្រី ប៉ែន តៅ ដែលជា​ម្ចាស់ផ្ទះ​ឲ្យ​ជួល​បន្ទប់​ធ្វើ​សកម្មភាពរ​បស់ជនស​ង្ស័​យ មក​សាកសួរ​ដំណើររឿង នៅ​អធិការ​ក្រុង​ស្ទឹងសែន តាម​ប្រភព​ពត៌មាន​ពី​អ្នក​បានឃើញ​ហេតុ​ការ បាន​និយាយថា កាលពី​ព្រឹក​មិញ​នៅ​សង្កាត់​បា​ល័​ង្គ មាន​ករណី​ចោរលួច​ម៉ូតូ ហើយ​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ឆ្វាត់ឆ្វែង​តាម​ច្រ​ល្ហក ហើយ​នៅ​នឹង​ដៃ​មាន​តេ​ឡេ ដែល​បាន​បង្កប់​នៅក្នុង​ម៉ូតូ លុះ​មកដល់​ចំនុច​ផ្ទះ​ចោរលួច​ម៉ូតូ​លាក់ទុក ទើប​លឺ​សំឡេង​រោ​យ៉ាងខ្លាំង​ចេញពី​ក្នុង​បន្ទប់ ទើប​ជន​នោះបាន ប្តឹង សមត្ថកិច្ច​ឲ្យ​ចុះ​ឆែរ​ឆេរ​តែម្តង ។​

​ដោយ ប៊ុន រដ្ឋា7 6 5 4 2 03_12_18_41_35.mpeg_snapshot_01.55_[2015.03.12_21.20.16] 03_12_18_41_35.mpeg_snapshot_02.15_[2015.03.12_21.20.26] 3 1