រថយន្ត​ប្រភេទ​យក្ស​ដឹក​ថ្ម​មិច​លើស​ចំណុះ​ផ្ទុះ​កង់​ប្រ​ឡាប់​ចាក់ចោល​ថ្ម​មិច​ពេញ​ចិញ្ចើម​ថ្នល់ជាតិ​

0

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើម​ថ្នល់ជាតិ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយបាន​ឃើញ​មាន​រថយន្ត​ប្រភេទ​យក្ស​ប៉ែន​មួយគ្រឿង​ដឹក​ថ្ម​មិច​ឡើង​ពេញ​កំពុង​លើស​ចំណុះ​បាន​បើក​មកដល់​ជិត​មុខ​កង​រាជ​អា​វុ​ហត្ថ​ស្រុក​មង្គល​បូរី​ក៏​ផ្ទុះ​imageកង់​រេ​ចង្កូត​ជ្រុល​ធ្លាក់ចូល​ស្នាមភ្លោះ​ក្រឡាប់​ចាក់ចោល​ថ្ម​មេច​ពេញ​ចិញ្ចើម​ថ្នល់ជាតិ​សំណាងល្អ​គ្មាន​មនុស្ស​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងត្បូង​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​មាន​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​នៅលើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ហាង​លក់​ម្ឈូស​នៅ​ភូមិ​ជំទាវ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​បើតាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​កាណ៍​នោះបាន​និយាយថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហី​ុ​ណូ​ប្រភេទ​ប៉ែន​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​៣A០០៧៩​របស់​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​នៅ​ក្រុង​ប៉ោយប៉ែ​ត្រ​ដឹក​ថ្ម​មិច​ឡើង​ពេញ​កំពុង​លើស​ចំណុះ​ដឹក​ចេញពី​ការដ្ឋាន​ផលិត​ថ្ម​នៅ​ភ្នំ​ធំ​ធ្ពោះ​ចូលមក​ទី​រួម​ខេត្តបន្ទាយមានជ័យ​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏​ផ្ទុះ​កង់​មុខ​រួច​ក៏​រេ​ចង្កូត​ធ្លាក់ចូល​ស្នាមភ្លោះ​ក្រឡាប់​ចាក់ចោល​ថ្ម​ពេញ​ស្នាមភ្លោះ​។image​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​ក្រោយពេល​កើតហេតុ​រួច​គេ​បានឃើញ​អ្នកបើករថយន្ត​បើកទ្វារ​រថយន្ត​ចេញមកក្រៅ​ដោយ​ពុំមាន​រងរបួស​នោះឡើយ​។​ប្រជាពលរដ្ឋ​ដែល​នៅ​ចំណុច​រថយន្ត​ក្រឡាប់​នោះបាន​នាំគ្នា​និយាយថា​គាត់​បាន​សំនូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​ការដ្ឋាន​ផលិត​ថ្ម​នៅ​ភ្នំ​ធំ​ទាំងអស់​មេត្តា​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដែល​ចូលមក​ដឹក​ថ្ម​របស់ខ្លួន​អំពី​បញ្ហា​សំបក​កង់​រថយន្ត​ចាស់​ជ្រុល​អំពី​បញ្ហា​ដឹក​ថ្ម​លើស​ចំណុះ​ពិសេស​ធ្វើការ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​ផង​។​គាត់​បាន​និយាយថា​នេះ​សំណាង​ហើយ​ផ្ទុះ​កង់​ក្រឡាប់​នៅ​កណ្តាល​វាលស្រែ​តែបើ​ផ្ទុះ​ក្រឡាប់​នៅ​ទីប្រជុំជន​នោះ​វិញ​ពុំ​ដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់​ដោយសារ​រថយន្ត​នេះ​៕​គង្គា