ស្ត្រី​ម្ដាយ​និង​កូនស្រី​អាយុ​៣​ឆ្នាំ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់ រងរបួស​ធ្ងន់ធ្ងរ សង្ស័យ​រឿង​គំនុំ

0

​ខេត្ត​ប៉ៃលិន​: មានការ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង ខណៈពេល​បុរស​ម្នា​ក់បាន​ស្រែក​ឲ្យ​បង​ប្អួ​ន​ឲ្យ​ជួយ ដោយសារតែ​ឃើញ​ប្រពន្ធ និង​កូនស្រី​អាយុ​៣​ឆ្នាំ មាន​ឈាម​ប្រឡាក់ និង​ជាប់​ចំណង ត្រួវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ចូលក្នុង​ផ្ទះ​កាប់​ជាច្រើន​ពូថៅ ខណៈពេល​រូបរូបភាព សេង សុវណ្ណារិទ្ធ (4)គាត់​ទៅ​ស៊ីការ​គេ​នៅ​ឆ្ងាយ ។ ហេតុ​ការ​ណ៏​លួច​ចូល​ផ្ទះ​កាប់​ស្ត្រី​ម្តាយកូន​ស្រី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៤៥​នាទី​រំលង​ធ្រា​ត នៅ​ថ្ងៃទី ១៣ ខែមីនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ ស្ត្រី​រងគ្រោះ ក្នុង​ភូមិប​រហុ៑យ សង្កាត់​បរ​យា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ស្ត្រី​រងគ្រោះ​ដែលជា​ម្តាយ​ឈ្មោះ ទាវ សុខ​នី អាយុ ២៩​ឆ្នាំ ជា​មេផ្ទះ ចំណែក​កូនស្រី​អាយុ​៣​ឆ្នាំឈ្មោះ ឡេង វិច្ឆិកា អាយុ​៣​ឆ្នាំ ទាំងពីរ​នាក់​ម្តាយកូន​រស់នៅ​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​តាម​ប្រព​ភព​ត៌មាន​ពី​ឈ្មោះ ឡេង ឡៃ អាយុ​៣៧​ឆ្នាំ​ត្រួវ​ជា​ប្តី និង​ជា​ឪពុក​កុមារី​រងគ្រោះ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​រូបគាត់ បាន​ចេញទៅ​ហូប​ការ​គេ ដោយ​ទុក​ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​) និង​កូន​ពីរ​នាក់​នៅក្នុង​ផ្ទះ ។​ប្រភព​បន្តថា​៖ នៅវេលា​ម៉ោង​កើតហេតុ​រូបគាត់​ក៏​មក​ផ្ទះ​វិញ ស្រាប់តែ​ទ្វារ​ខាងក្រោយ​បើកចំហរ ក៍ ស្រែក ហៅ​កូន​ប្រពន្ធ មិនមាន​អ្នកណា​ឆ្លើយ ,​រូប​គាត​ក៏​ចូលទៅក្នុង ស្រាប់តែ​ឃើញ មាន​ឈាម​ប្រឡាក់​ភួយ ដែល​ស្ត្រី​រងគ្រោះ​ដណ្តប់ ក៍​ទាញ​ភួយ​ចេញពី​ស្ត្រី​រងគ្រោះ រួច​ក៏​ឃើញ​ជើង​ស្ត្រី​រងគ្រោះ​ត្រួវ​គេ​ចង​ជាប់ បន្ទាប់មក​រូបគាត់​បា​ន​ដើរទៅ​មើល​កូនស្រី​ក៏មាន​ឈាម​ប្រឡាក​ក្បាល ដោយ​ត្រួវ​គេ​កាប់​និង​ពូថៅ គាត់ ក៏មាន​ការតក់ស្លុត​យ៉ាងខ្លាំង ។ ប្រភព​បន្តទៀតថា​៖ ពេលនោះ​គាត់​បាន​ទូ​រស​ព្ធ័​ហៅ​បងប្អូន​និង​អ្នកជិតខាង ឲ្យ​មកជួយ ព្រមទាំង​ប្តឹង​សមត្ថកិច្ច​ប៉ុ​ស្ត៏​សង្កាត់​បរ​យ៉ា​ខា ។រូបភាព សេង សុវណ្ណារិទ្ធ (6)
​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​នៃ​អធ​ការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ ក្នុងករណីនេះ ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ មាន​ស្នាមរបួស​ច្រើន​កន្លែង ទំនងជា​ជនដៃដល់​ប្រើ​ពូថៅ​ជា​អាវុធ ។​ប្រភព​បន្តថា​៖ តាម​ការសង្កេត​នៅ​កន្លែងកើតហេតុ​ឃើញថា ជនដៃដល់​បានគាស់​ទ្វារផ្ទះ​ពីក្រោយ ហើយ​ដើរ​ចូលទៅ​កាប់​ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ​តែម្តង ដោយ​ស្ត្រី​រងគ្រោះ​រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​និង​មានការ​ចងជើង​ទៀត ចំណែក​ក្មេងស្រី​រងគ្រោះ​គឺមាន​ស្នាមរបួស​ធ្ងន់ធ្ងរ​ដូចគ្នា​ដែរ ។រូបភាព សេង សុវណ្ណារិទ្ធ (1) ប្រភព​បន្តទៀតថា​៖ ករណីនេះ​អាចជា​គំនុំ​បុគ្គល ហើយ​ជនដៃដល់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ចូលក្នុង​ផ្ទះ​ដោយសារ​ប្តី​ស្ត្រី​រងគ្រោះ​មិន​នៅ ទៅ​ស៊ីការ​គេ ។ ស្ត្រី​រងគ្រោះ​ឈ្មោះ ទាវ សុខ​នី អាយុ ២៩​ឆ្នាំ មុខ​របប​មើល​កូនតូច​៣​ខែ នៅផ្ទះ និង​កូនស្រី​រងគ្រោះ​ឈ្មោះ​ឡេង វិ​ថ្និ​កា អាយុ ៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ករណីនេះ​សម​ត្ត​កិច្ច​នគរបាល​នែ​អធិកា​ក្រុងប៉ៃលិន​កំពុងតែ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​មេ​ប៉ុ​ស្ត៏​សង្កាត់​បរ​យ៉ា​ខា ដើម្បី​ចាប់​ជនដៃដល់​មក​ចាត់ការ​ទៅតាម​ច្បាប់ ។ ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ ត្រួវបាន​ដឹកបញ្ជូន​យ៉ាង​ប្រញាប់​មក​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន ទាំង​កណ្ដាលយប់ តែដោយសារ​របួសធ្ងន់​ធ្ង​រ ក៏​សម្រេច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕រូបភាព សេង សុវណ្ណារិទ្ធ (3) អត្ថបទ សេង សុវណ្ណារិទ្ធ