មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ហួស​សុពលភាព នៅក្នុង​ផ្សារ​ប៉ា​ហ៊ី​ខេត្ត​ប៉ៃលិន

0

​ខេត្ត​ប៉ៃលិន ៖ មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយនិង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ដឹកនាំ ដោយ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន និង​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ នៅ​ផ្សាររូបភាព សេង សុវណ្ណារិទ្ធ (8)​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទិញយក​ទៅប្រើ​ប្រាស់ ។ ការចុះ​ត្រួតពិនិត្យ​មុខទំនិញ​ប្រភេទ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​នៅក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជំនាញ​ម្នាក់ បាន​និយាយថា​៖​ការចុះ​ត្រួតពិនិត្យ​ទំនិញ​អស់​សុពលភាព​នេះ គឺ​យល់ឃើញថា​កាលពី​ខែ​មុន​មាន​សិស្ស​តូចៗ​ចំនួន​២៨ នាក់​សិក្សា​នៅ​ឯកជន​មួយ​ឈ្មោះ ខ្មែរ​អន្តរជាតិ​(​ប្រ៊ី​ដ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ពុល​ចំណីអាហារ​ក្អួតចង្អោ រាគ​រុះ​ហើយ​ត្រូវបាន គេ​ដឹក​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​សិស្ស​តូចៗ​ទាំងនោះ បានទទួល ទាន​ចំណីអាហារ​គ្មាន​សុវត្ថិ ភាព​នៅក្នុង​សាលារៀន​ឯកជន​នោះ​,​ហើយ​ការពុល​ចំណីអាហារ​ចំពោះ​សិស្ស​តូច​ទាំងនោះ​គឺ​មិន​បង្ក​ឱ្យ​សិស្ស​ណា ម្នាក់​ទទួលរង​គ្រោះ​ដល់​បាត់បង់​ជីវិត នោះឡើយ​។រូបភាព សេង សុវណ្ណារិទ្ធ (10)
​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ និង​គ្រឿង​ភេសជ្ជៈ​របស់​មន្ត្រី​ជំនាញ នៅ ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន គឺ​គេ​បាន​រកឃើញ​ដកហូត​នូវ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន​២​ប្រភេទ​គឺ​ទឹកក្រូច​សម្រាប់​កូនក្មេង​ចំនួន​២​កេះ​ស្មើនឹង​២៤​ដប ប៊ីចេង​ចំនួន​៨០​កញ្ចប់ ស្មើ​និង​៨.៧​ក្រាម និង​ទឹកក្រូច​ម៉ាក​ឆែ​ចំនួន​៥​កេះ​ស្មើ​និង​១២០​ដប​។​ចំណីអាហារ​និង​គ្រឿង ភេសជ្ជៈ​ទាំងនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដកហូត​ពី​អាជីវករ​យកមក​រក្សា​ទុក​នៅ​ការិយាល័យ​សាខា កាំកុងត្រូល ខេត្ត​ដើម្បី​ទុក​ដុត​កំទេចចោល​។​គ្រា​នោះដែរ​មន្ត្រី​ជំនាញ​ក៏​ឱ្យ​អាជីវករ​ផ្តិតមេដៃ ធ្វើ​កិច្ចសន្យា​ដើម្បីឱ្យ​ពួកគាត់​បញ្ឈប់​ការ​ដាក់តាំង​លក់ទំនិញ​គ្មាន​សុវត្ថិភាព​តទៅទៀត ប្រសិន នៅពេល​ក្រោយ​រកឃើញ​នៅតែ​មិន​រៀងចាល​សមត្ថកិច្ច​និង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​។​រូបភាព សេង សុវណ្ណារិទ្ធ (2)
​លោក សាន​វិជ្ជា សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យដឹងថា​៖ មន្ត្រី​ជំនាញ​ចុះមក​ត្រូតពិនិត្យ​នៅលើ​ទីផ្សារ​ប៉ា​ហ៊ី ក្នុង​ខេត្ត​ប៉ៃលិន​នេះ ក៏បាន​អប់រំ​ណែនាំ​ដល់​អាជីវករ ឱ្យ​ចេះ​រៀបចំ​ទុកដាក់​ទំនិញ​តាម​បច្ចេកទេស​លក្ខណៈ​អនាម័យ​ណែនាំ ឱ្យ​ចេះ​មើល​លេខ​កំណត់​សុពលភាព​ការប្រើប្រាស់​ទំនិញ និង​ណែនាំ​អាជីវក​រទិញ ទំនិញ​យកមក ដាក់តាំង លក់​នូវ​ទំនិញ​ដែលមាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ។​លោក​បាន​ប្រាប់ឱ្យដឹង​ទៀត ថា​មន្ត្រី​ជំ នា​ញ​និង​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សា​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​ដើម្បី​បង្ការ​ទប់ ស្កាត់​រាល់​ការ​ចរាចរណ៍​ទំនិញ​គ្មាន​សុវត្ថិភាព​ចៀសវាង​ប្រជាពលរដ្ឋ​មិនបាន​យល់ដឹង​ទិញ គ្មាន​សុវត្ថិភាព​យកទៅ​ប្រើប្រាស់​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​កើតជា​ជំងឺ​ដែលជា​ហេតុ​ធ្វើឱ្យ​ខាត បង់​ថវិការ​ក្នុង​និង​ថវិកាជាតិ​ផងដែរ ៕រូបភាព សេង សុវណ្ណារិទ្ធ (11) រូបភាព សេង សុវណ្ណារិទ្ធ (6) រូបភាព សេង សុវណ្ណារិទ្ធ (4) អត្ថបទ សេង សុវណ្ណារិទ្ធ​