ប្រតិបត្តិ​ការណ៍​ចុះ​ត្រួតពិនិត្យ​រកមើល​ជី​រូប​សញ្ញា​កន្ទុយបារី​ដាក់​សារធាតុ​គីមី​ច្រើន​ធ្វើ​ប៉ះពាល់​ផលដំណាំ​នៅ​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ​៖ប្រតិបត្តិការ​នៅ​ពី​ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​ផ្សារសេរី​សោភ័ណ ក្រុង​សេរី​ភ័ណ និង​តាម​ទីផ្សារ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កម្លាំង​មន្ត្រី​ចម្រុះ បាន​ចុះ​ស្វែងរក​ជី មាន​សារ​ធាតុគីមី​ខ្លាំង ផ្នែក​កសិកម្ម ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ឬ​IMG_3257គ្មាន​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​ផលដំណាំ របស់​ប្រជាកសិករ​ខ្មែរ ដែល​ឈ្មួញ​ដាក់តាំង​លក់​តាម​ដេប៉ូ​ល និង​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ ។
ប្រតិ​ប័​ត្ត​ការ​នេះ​មាន​វត្ត​លោក ដុំ វណ្ណឌី អនុប្រធាន​ពាណិជ្ជកម្ម​ខេត្ត លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ទទួលបន្ទុក​ផ្នែក​ទីផ្សារ មន្ត្រី​ការិយាល័យ​ប្រឆាំង​បទ​ល្មេ​ី​ស​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រី​ជំនាញ​ជា​ច្រើ​នូ​ប​ទៀត​។​IMG_3259
លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ទទួលបន្ទុក​ទីផ្សារ បាន​ឲ្យ​ដឹងថាៈ ការចុះ​ត្រួតពិនិត្យ​នេះ ដោយមាន​ការ​ច​ង្អុ​កប​ញ្ហា​ញ​ពី​លោក​ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត និង​មាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញៗ យើង​ធ្វើឡើង ក្នុង​បំណង ពង្រឹង និង​ទប់ស្កាត់ រាល់​ការតាំង​លក់ ទំនិញ ហួស​កាលបរិច្ឆេទ និង​អាហារ​ខូចគុណភាព ជាពិសេស​ជី​ផ្នែក​កសិកម្ម ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ឬ​គ្មាន​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​ផលដំណាំ របស់​ប្រជាកសិករ​ខ្មែរ ដែរ​ឈ្មួញ​ទុច្ចរិត មួយចំនួន​ដែល​រកស៊ី គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។
មន្ត្រី​ចម្រុះ​បាន​ដកហូត កម្ទេច​មី​កច​ញ្ច​ប់​ខូចគុណភាព និង​ខ្វះ​ការ​វិច​ខ្ចប់ ចំនួន​២២៥​កញ្ចប់ នំបំពង​ខ្វះ​ការ​វិច​ខ្ចប់ និង​គ្មាន​គុណភាព ចំនួន​២​យួរ​ធំ ត្រីខ គ្មាន​ស្លាក​សញ្ញា និង​គ្មាន​គុណភាព ចំនួន​១៣​កំប៉ុង ព្រមទាំង​បានធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះមុខ ប្រសិនជា​ម្ចាស់​ទំនិញ​ខាងលើនេះ​មិន​សុខចិត្ត​។​IMG_3260
លោក​បាន​បញ្ជាក់ថា ប្រតិបត្តិ​ការណ៍​ចុះ​ត្រួតពិនិត្យ​រកមើល​ជី រូប​សញ្ញា​កន្ទុយបារី ដោយនៅ​ក្នុងកា​រ៉ុង​ជី​និ​មួយៗ​គឺមាន​ដាក់​សារធាតុ​គីមី​ច្រើន ធ្វើ​ប៉ះពាល់​ផលដំណាំ​របស់​ប្រជាកសិករ​ខ្មែរ និង​ប៉ះពាល់​ដី​ស្រី​ចំការ​ពួកគាត់ ដូច្នេះ​កម្លាំង​ជំនាញ​របស់​យើង​ត្រូវ​ចុះ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​បង្ការ​ដល់​អ្នកប្រើប្រាស់ ដែល​មិនដឹង​ពី​ការប៉ះពាល់ និង​ការប្រើប្រាស់​ជី​៕IMG_3259​ដោយៈ​ឃិន គ​ន្ធា