ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​ត្រេកអរ​ទទួលបាន​ផ្លូវ​ស្រួល​ធ្វើដំណើរ​

0

​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សេកុង​និង​ឃុំ​ថ្មកែវ​ជិត​១០០០​គ្រួសារ​បាននាំគ្នា​សំដែង​ការ​ត្រេកអរ ចំពោះ​អាជ្ញាធរ​ស្រុក​សៀម​ប៉ាង រួម​និង​ក្រុម​កងវិស្វកម្ម​ក្រសួងការពារជាតិ​បានចាប់ផ្តើម កសាង​ផ្លូវលំ ប្រវែង​ជាង​៣០ គីឡូម៉ែត្រ ដើម្បី​ដោះស្រាយ​នូវ​ភាពលំបាក ដែល​ពួកDSC09402គាត់​រង​នូវ​ភាព​លំបាន​ញ៉ុំ ញី ជា​យូរ​ឆ្នាំ​មកហើយ​នោះ​។​
​ ​ក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង​ផ្លូវ​លំនៅ​ស្រុក​សៀម​ប៉ាង កន្លងមក​ថ្មីៗ​នេះ លោក អ៊ុន គង់​អាយុ​៧៣​ឆ្នាំ ប្រជាពលរដ្ឋ​នៅ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​បាន​លើកឡើងថា ៖ គាត់​រស់នៅក្នុង​ឃុំ​នេះ​ផ្លូវ​ធ្វើដំណើរ​ពិបាក​យូរ​ឆ្នាំ​មកហើយ​ចង់ទៅ​ណា​ម​កណាច្រើន​ធ្វើដំណើរ​តាម​ទូក​ពីព្រោះ​ផ្លូវគោក​ធ្វើដំណើរ​កាត់​ព្រៃ​លំបាក​ពួកគាត់​ចង់បាន​ផ្លូវ​បែបនេះ​ជា​យូ​មកហើយ ទើបតែ​ទទួលបាន​នៅក្នុង​ឆ្នាំនេះ កាលពីមុន​វា​ពិបាកធ្វើ​ដំណើរ​ទៅខាង​ណា​ក៏​ពិបាក ឥឡូវ​ឃើញថា​បាន​ផ្លូវ​នេះ​សប្បាយ​ហើយ មានចិត្ត​រីករាយ​សប្បាយ​ដល់​កូនចៅ​អនាគត​ទៅមុខ សូម​ឲ្យ​កូនចៅ​ប្រើប្រាស់​ថែរក្សា ថែទាំ​រក្សា​ផ្លូវ​នេះ​ឲ្យ​បាន​ស្អា​ត់ ដើម្បី​ឲ្យ​បាន​គង់​វង់​យូរ​ឆ្នាំ ។​
​ ​លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង​មានប្រសាសន៍ថាៈ សមិទ្ធផល​ថ្មី​យើង​ត្រូវតែ​ការពារ​ជា​សម្បត្តិ​របស់​យើងទាំងអស់គ្នា​ដែល​បាន​ខិតខំ​ស្នើសុំ​ជា​យូរ​មកហើយ​តែ​ការអភិវឌ្ឍ​ន៏​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ទៅតាម​ជំ​ហ៊ាន​នីមួយៗ​ដូចនេះ​ពេល​ទទួលបាន​ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​សហការគ្នា​រួមគ្នា​ថែរក្សា​ប្រើប្រាស់​ឲ្យ​បានយូរ បំរើ​ឲ្យ​ផលប្រយោជន៍​រួម​របស់​យើង ។​DSC09402
​ ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ប៊ូ ផាន់​សា​វី អនុប្រធាននាយកដ្ឋាន​កងវិស្វកម្ម​ក្រសួងការពារជាតិ​បាន​អះអាងថា ៖ ក្រុមការងារ​នឹង​ខិតខំ​ប្រឹងប្រែង ស្ថាបនា​ឲ្យ​ផ្លូវ​នេះ​ឲ្យ​ហើយ​ក្នុង​ជំហាន​ដំបូង​ចំនួន ១២ គីឡូម៉ែត្រ នៅមុន​រដូវវស្សា​ចូលមក​ដល់ និង​បន្តបន្ទាប់​ទៀត​អនុវត្ត​ឲ្យ​ហើយ​ទៅតាម​ផែនការ​ក្នុងទិសដៅ​ចំនួន ៣៥ គីឡូម៉ែត្រ ចេញពី​ទីរួមស្រុក​សៀម​ប៉ាង​ឆ្លងកាត់​ឃុំ​ថ្ម កែវ និង​ឃុំ​សេកុង ទៅដល់​ទី​វរៈ​បញ្ជាការ​កងទ័ព​លេខ ១០១ ។​
​ ​លោក ដួង ពៅ អភិបាលរង​ខេត្ត​មានប្រសាសន៍​ទទួលស្គាល់​ថា ៖ ការអភិវឌ្ឍន៍​ផ្លូវ​នេះ ពិត​ជាមាន​ភាពយឺតយ៉ាវ​មែន តែ​ការ​មក​ធ្វើ​យឺត​ប្រសើរ​ជាង​មិន​បានមក​ធ្វើ​សោះ ។​
​លោក​អភិបាលរង​មានប្រសាសន៍​ទៀតថា ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ផ្លូវ​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ឃុំ​និ​មួយៗ ត្រូវ​មានការ​អធ្យាស្រ័យ និង​យោគយល់​ទៅលើ​ផលប៉ះពាល់​ណាមួយ បើ​មាន​ប៉ះពៀរ​ទៅលើ​ដី​កម្ម​សិទ្ធ​របស់​បងប្អូន សូម​ឲ្យ​ចូលរួម​បរិច្ចាក​ដើម្បី​យើង​រួមគ្នា​អភិវឌ្ឍន៍​ភូមិ ឃុំ​របស់​យើង​ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ៕DSC09402
ងិន លីម