ល្បែង​ហ្គេម​ក្នុង​ក្រុង​បាត់ដំបង​ថយចុះ​តែ​ហ្គេម​បាញ់​ត្រី​កើនឡើង​ខ្លាំង​

0

​បាត់ដំបង​: ក្រោយពី​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​របស់​កំលាំង​សមត្ថកិច្ច​ទៅលើ​ល្បែង​ហ្គេម​រួចមក​​គេ​ស​ង្គេ​ត​ឃើញថា ល្បែង​ទាំងនេះ​មានការ​ថយចុះ​គួរអោយកត់សំគាល់ ផ្ទុយទៅវិញ​នៅពេល​ថ្មីៗ​នេះ​​ស្រាប់តែ​ល្បែង​ហ្គេម​បាញ់​ត្រី​បានបង្ហាញ​ខ្លួន​ព្រោងព្រាត​នៅតាម​ទីកន្លែង​imageលាក់លៀម ដោយ​ល្បែង​នេះ​អាច​ទាក់ទាញ​អារម្មណ៍​អ្នកលេង ពិសេស​គឺ​សិស្សានុសិស្ស​អាច​គេច​មិន​ព្រម​ចូល​សាលា​ដោយសារ​ល្បែង​នេះហើយ​ល្បែង​នេះ​គឺ​គេ​បើក​24​ម៉ោង​លើ​24​ម៉ោង​ថែម​ទៀតផង ។​
​បច្ចុប្បន្ន​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​គេ​ស​ង្គេ​ត​ឃើញថា​មាន​ល្បែង​ជាច្រើន​ដែល​បានបង្ហាញ​ខ្លួន​ដូចជា ល្បែង​ចាក់បាល់ ល្បែង​ហ្គេម ល្បែង​ឆ្នោត ល្បែងភ្នាល់​កីឡាប្រដាល់ និង​ល្បែង​ថ្មី​ចុង​ក្រោយនេះ​​គឺ​ល្បែង​បាញ់​ត្រី ត្រូវបាន​ផុស​ព្រោងព្រាត​ហាក់បីដូចជា​មានច្បាប់​ទំ​លាប់​ត្រឹមត្រូវ​យ៉ាង​ដូច្នេះ​ដែរ​​ប៉ុន្តែ​បើតាម​ការរៀបរាប់​ពី​ប្រភព​មួយចំនួន ពិសេស​គឺ​មេ​ល្បែង​ទាំងនោះ​បានអោយ​កម្ពុ​ជាថ្មី​ដឹងថា​​ប្រការ​ដែល​ធ្វើអោយ​ពួកគេ​បើក​ល្បែង​ទាំងនេះ​បាន គឺ​ដោយសារ​តែមាន​មន្ត្រី​កងរាជអាវុធហត្ថ​​និង​មន្ត្រី​ប៉ូលីស​មួយចំនួន​បាន​ចុះទៅ​ចរចា​រដាក់​ខែ​គ្រប់​ទីកន្លែង​ទាំងអស់ ដូច្នេះហើយ​ទើប​ធ្វើអោយ​​ពួកគេ​មិនសូវ​ខ្លាច​ក្នុងការ​បង្ក្រាប​ឡើយ ព្រោះ​គេ​បាន​បង់លុយ​អស់ហើយ ។​
​ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា អ្នក​ដែល​ចុះទៅ​យកលុយ​ដាក់​ខែ​នោះ​គឺមាន​សមត្ថកិច្ច​ខេត្ត​
​ជាច្រើន​ផ្នែក​ដែល​ពាក់ព័ន្ធ​គ្រាន់តែ​តំលៃ​ទាប​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​លោក​យឹម វិចិត្រ អធិការនគរបាល​​ក្រុង​បាត់ដំបង​ទើប​ជា​អ្នក​ជាន់ក ដកស្លាប​តែម្តង ដូចជា​មេ​ល្បែង​ចាក់បាល់​គេ​ហ៊ាន​កំណត់​មួយកន្លែង​រហូតដល់​200​ដុល្លារ​ឯណោះ នេះ​មិន​រាប់​ល្បែង​ផ្សេងៗ​ទៀតផង​ដែល​គេ​បាន​ចរចា​រដាក់​ខែ​ទាំងអស់​។​
​គួរ​បញ្ជាក់ថា ហ្គេម​បាញ់​ត្រី​គឺជា​ប្រភេទ​ល្បែង​សុ​ី​សង​មួយ​ដែល​បោះ​លុយ​ទៅវិញទៅមក​
​និង​ស៊ីសង​ទៅតាម​ពិន្ទុ​ឈ្នះ​ឬ​ចាញ់ ហើយក៏​ជា​ល្បែង​មួយ​អារ ក ស្រស់ៗ​ថែមទៀត​រហូត​ធ្វើអោយ​​អាណាព្យាបាល​សិស្ស​មួយចំនួន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ផងដែរ​ដោយសារតែ​ការ​ពង្វក់ស្មារតី​​មិនអោយ​កូន​របស់គាត់​បាន​ចូល​សាលារៀន​។​
​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​គេ​ស​ង្គេ​ត​ឃើញ​មាន​បទបញ្ជា​ថ្មី​មួយ​ចេញពី​ការិយាល័យ​ជំនាញ​
​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្តីពី​ការចុះ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ទីតាំង​របស់​ល្បែង​គ្រប់​ប្រភេទ​នៅក្នុង​​ក្រុង​បាត់ដំបង ក្នុងនោះ​ផងដែរ​ក៏មាន​ទីតាំង​មួយចំនួន​បាន​បញ្ចេញ​នូវ​កាយវិការ​មិន​ខ្លាចរអារ​ដល់​​សមត្ថកិច្ច​ណាមួយ​ឡើយ ព្រោះ​គេ​យល់ថា​ពួកគេ​បាន​បង់លុយ​ប្រចាំខែ​រួចរាល់​អស់ហើយ​ដល់​​ជំនាញ​គ្រប់ផ្នែក ដូច្នេះ​អ្វើ​ក៏​គេ​មិន​ខ្វល់​ដែរ​។​
​ពាក់ព័ន្ធ​នឹង​ឈ្មោះ​មន្ត្រី​ប៉ូលីស​មួយចំនួន​ដែល​បាន​ដើរ​យកលុយ​ដាក់​ខែ​នេះ​លោក ម៉េង លៀង​​នាយ​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​លើកឡើងថា រឿង​ទាំងអស់នេះ​គឺ​គ្មាន​ពាក់ព័ន្ធ​នឹង​រូប​​លោក​ឡើយ គឺ​លោក​ដឹង​តែ​រឿង​បង្ក្រាប​តែប៉ុណ្ណោះ ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​អនុញ្ញាតិ​អោយ​ទីតាំង​​ណាមួយ​បើក​លែង​ល្បែង​ទាំង​នេះដែរ គឺ​ដាច់ខាត​លោក​មិន​អនុញ្ញាតិ​ឡើយ ។​image
​ដោយឡែក​លោក​វរ​:​សេនីយ៍​ឯក ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ការងារ​យុ​ត្តិ​ធ៌​ម​បាន​សង្កត់ធ្ងន់​
​ទៅលើ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែលជា​គោល​ការសំខាន់​របស់​សមត្ថ​កិច្ច​​ដូច្នេះ​បើតាម​គោល​ការ​របស់លោក​ស្នងការ គឺ​ដាច់ខាត​ត្រូវតែ​បង្ក្រាប ដូច្នេះ​ជា​គោល​ការ​របស់​កំលាំង​​ដែល​ចុះទៅ​ស្រង់​ស្ថិតិ​គឺ​ត្រូវ​អម​ទៅជា​មួយ​នូវ​ឯកសារ​សំរាប់​អោយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ធ្វើ​កិច្ចសន្យា​​ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​ខាងលើ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​សុំ​គោល​ការ​ទៅ​​លោកស្នងការ​ដើម្បី​ធ្វើការ​បង្ក្រាប​បើទោះបី​ជាមាន​មន្ត្រី​ប៉ូលីស​ណា​ម្នាក់​ចុះទៅ​ប្រមូល​លុយ​ដាក់​ខែ​​ក៏ដោយ​គឺ​ទុកអោយ​គេ​ជា​អ្នកទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​ទៅ​ចុះ ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​
​អំពី​ការថយចុះ​របស់​ល្បែង​ហ្គេម និង​ការកើនឡើង​របស់​ហ្គេម​បាញ់​ត្រី​នេះ​។​
​រាល់​ពាក្យសំដី​ទាំងនេះ​ក៏មាន​ប្រភព​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ​សមត្ថកិច្ច​អាច​លុបបំបាត់​
​បានដែរ​ឬទេ​?​បើ​បច្ចុប្បន្ន​វា​ហាក់បីដូចជា​ទឹកបាក់​ទំនប់​យ៉ាង​ដូច្នេះ​ដែរ​អំពី​ល្បែង​ទាំងនេះ​ដែល​កំពុង​​តែ​វាយលុក​យ៉ាងខ្លាំង​នៅក្នុង​ក្រុង​បាត់ដំបង ហើយ​ប្រភព​ទាំងនោះ​កំពុងតែ​ចោទ​សួរថា តើ​លោកស្នងការ​​បានដឹង​ដែរឬទេ​រាល់​ទង្វើ​ក្នុង​ការដើរ​ប្រមូល​លុយ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​​នាពេល​កន្លងមក និង​បច្ចុប្បន្ននេះ​? ៕image