បង្ក្រាប​ទីតាំង​ប្រើប្រាស់​និង​ឆែកឆេរ​ផ្ទះ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

0

​បាត់ដំបង​៖ មុខសញ្ញា​ប្រើប្រាស់​ចំនួន​3​នាក់​ត្រូវបាន​ឃាត់ខ្លួន ព្រមទាំង​បាន​ឈានទៅ​ធ្វើការ​ឆែកឆេរ លំនៅដ្ឋាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ដោយ​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14-3-15 វេលា​ម៉ោង 7,30 នាទី​យប់ ត្រង់ចំនុច​ក្នុង​យឿ​ត្រី ស្ថិតក្នុង​imageភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បន្ទាប់ពី​ជំនាញ​បានទទួល​សេចក្តី​រាយ​ការ​ពី​កំលាំង​សំងាត់​រួចមក​។​
លោក​ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ស្តីទី នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានលើកឡើង​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ​កំលាំង ដោយបាន​សហការ ជាមួយ​កំលាំង​បង្ក្រាប ចេញ​ប្រតិបត្តិការ​ទៅ​ចំនុច​ខាងលើ ដោយ​ក្តោប​បាន​មុខសញ្ញា​ប្រើប្រាស់​​គ្រឿងញៀន​ក្នុងករណី​ជាក់ស្តែង​បាន​ចំនួន​3​នាក់ ព្រមទាំង​ប្រមូលបាន​នូវ​វត្ថុតាង​ប្រើប្រាស់​មួយចំនួន​។​
មុខសញ្ញា​ទាំង​3​នាក់​នោះ​គឺមាន​ឈ្មោះ 1 ម៉េ​ត សាមឿន ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់នៅ​
​ភូមិ​តា​កុយ សង្កាត់​ក្តុល​ដូនទាវ 2 វង់ ចាន់​សា​រ៉ាវី ហៅ​តង ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​តា​កុយ​3 វឿ​ត សាវឿន ភេទ​ប្រុស អាយុ​34​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ដោយ​សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​​ចំនួន​3​គ្រឿង និង​សំភារ​:​ប្រើប្រាស់​មួយចំនួន​។​image
លោកនាយ​ការិយាល័យ​ស្តីទី​បាន​បន្តថា ក្រោយពី​បាន​សាកសួរ ព្រមទាំង​បានទទួល​នូវ​
ចំលើយសារភាព​រួចមក លោក​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា​នួន​សាន ដើម្បី​បន្ត​ការ​
ឆែកឆេរ​ទៅលើ​លំនៅដ្ឋាន​ដែល​ស្ថិតនៅក្នុង​យឿ​ត្រី​នោះ ដែលជា​របស់​ឈ្មោះ បូរ សក្តិ​វណ្ណា ហៅ​ប៊ែ​រ​គឺ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​7​កូន​ថង់​តូច ស្មើនឹង​17,20​ក្រាម ស្លាក​លេខ​ម៉ូតូ​មួយ​(​ភ្នំពេញ ជ​7896) ដាវ​សាំ​ម៉ូ​រ៉ៃ មួយ​ដើម និង​សំភារ​:​វេច​ខ្ចប់​ជាច្រើន​ថែមទៀត ដោយឡែក​ម្ចាស់ផ្ទះ​​បានគេច​ខ្លួន​មុន​ពេលដែល​សមត្ថកិច្ច​ទៅដល់​។​
បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​រៀបចំ​ឯកសារ និង​វត្ថុតាង ដើម្បី​បញ្ជូន​តាមផ្លូវ​ច្បាប់​ទៅកាន់​សាលាដំបូង​ខេត្ត និង​ចាត់ការ​តាម​និតិ​វិធី ៕