រថយន្ត​ដឹក​ដី​ហៀរ​ទ្រុង​មិន​គ្រប​និង​អត់​ពាក់​ផ្លាកលេខ​៤​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​

0

​កំពង់ឆ្នាំង​៖​រថយន្ត​បែន​ដឹក​ដី​៤​គ្រឿង​ដែល​បាន​ដឹក​ដី​កំពប់​ពេញ​ផ្លូវ​អត់​គំរប​និង​អត់​ពាក់​ផ្លាកលេខ ត្រូវបាន​នគរបាល​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង ចាប់​បញ្ជូនមក​អធិការ​ក្រុង​កំពង់ឆ្នាំង ទាំង​អ្នកបើកបរ​និង​រថយន្ត ដើម្បី​ធ្វើការ​ផាកពិន័យ​ជាការ​ព្រមាន​កុំអោយ​រថយន្ត​ផ្សេងទៀតDSC02205
​យក​គំរូ​តាម​។​ការចាប់​ឃាត់​រថយន្ត​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​
១៦ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ បានអោយដឹងថា​៖​រថយន្ត​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ផាកពិន័យ​ទាំងនេះ ២​គ្រឿង​ជា​កម្ម សិទ្ធ​របស់ លោក ចាយ ហេង មាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ត្នោត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​២​គ្រឿង​ជា​របស់​អ្នករកស៊ី​ដឹក​ដី​ក្នុង​ខេត្ត​។​
​នៅ​រៀងរាល់ថ្ងៃ​រថយន្ត​ខាងលើនេះ និង​រថយន្ត​មួយចំនួនទៀត បាន​ដឹក​ដីខ្សាច់ ដឹក ដីក្រហម ដឹក​ថ្ម​ល្អិត​ហៀរ​ទ្រុង តាមផ្លូវ​កៅស៊ូ​នានា​ក្រុង និង​ផ្លូវជាតិ​ក្នុង​ខេត្ត​ដោយ​មិនមាន​
​គំរប​គ្រប​ជិត​នោះឡើយ បណ្តាលអោយ​ដី​ថ្ម​ទាំងនោះ​ជ្រុះ​រប៉ាត់រប៉ាយ​ពេញ​ដងផ្លូវ​ធ្វើ​
​អោយ​បាត់​សោភ័ណភាព​តាម​ដងផ្លូវ​នៅក្នុង​ខេត្ត និង​ធ្វើអោយប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ផ្លូវ​ដូចជា ធ្វើអោយមាន​ដី​ហុយ និង​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ដោយសារតែ​ដុំថ្ម​និង​ដី​ជ្រុះ​នៅលើ​ផ្លូវ​។​DSC02225
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​រថយន្ត​ទាំង​៤​ខាងលើនេះ ខ្លះ​អត់​ពាក់​ស្លាក​លេខ ខ្លះទៀត​ពាក់​ស្លាក​លេខ​តែ​ខាងមុខ ដែល​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ពួកគេ​អាច​គេចខ្លួន​បាន​យ៉ាង​ងាយ ដែល​ផ្ទ​យុ​ពី​ច្បាប់​ពី​ចរាចរណ៍​ផ្លូវគោក​។​រថយន្ត​ទាំង​៤​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​៤​ចំណុច​គឺ ១.​អត់​ពាក់​ស្លាក​លេខ​ពិន័យ​២​ម៉ឺន​រៀល​,២. អត់​ប័ណ្ណ​សំគាល់​យានយន្ត​២​ម៉ឺន​រៀល​,៣.​អត់​មាន​ប័ណ្ណបើកបរ​២​ម៉ឺន​រៀល​, ៤.​អត់​ឈៀក អាជីវកម្ម​២​ម៉ឺន​រៀល ដែល​ការផាកពិន័យ​នេះ​ធ្វើតាម​ច្បាប់​អន​ម្ត​រកា​ល​។​
​ ​គួរ​បញ្ជាក់ថា​៖​កន្លងមក​រថយន្ត​ដឹក​ដី​មួយចំនួន ដែល​អត់​ពាក់​ផ្លាកលេខ​ធ្លាប់​បង្ក គ្រោះថ្នាក់​ចរាចរណ៍​ធ្វើអោយ​ជនរងគ្រោះ​បាត់បង់​ជីវិត និង​របួស​ពិការ ប៉ុន្តែ​រថយន្ត មួយ ចំនួន​នោះបាន​រត់គេចខ្លួន​បាត់​មិន​ទទួលខុសត្រូវ​ឡើយ ដោយសា​តែ​គ្មាន​ផ្លាកលេខ​សំ គាល់​ហេតុនេះហើយ​ទើប​ពេលនេះ​សមត្ថកិច្ច​រឹតបណ្តឹង​ចាប់​ផាកពិន័យ​រថយន្ត​និង​អ្នកបើក​
​បរ​មិន​គោរព​ច្បាប់​។​
​ ​ដោយឡែក​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បានចែង​នៅក្នុង​ជំពូក​ទី​១០ នៃ​ទោស​ប្បញ្ញត្តិ​មាត្រា​ទី​៨២​ចែងថា​៖«​ជន​ណា​ប្រើប្រាស់​រថយន្ត​ដោយ​គ្មាន​ប័ណ្ណ​សំគាល់​រថយន្ត ឬ​គ្មាន​ផ្លាកលេខ​រថយន្ត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦​ថ្ងៃ​ទៅ​១​ខែ និង​ពិន័យ ជា​ប្រា ក់​ពី​១០ ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល​»៕DSC02227