ប្រជាកសិករ​សង្កាត់​កំពង់ឆ្នាំង​ស្នើសុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ជួយ​ទប់ស្កាត់​ជន​ ​ខិលខូច​លួច​បើកទ្វារ​ទឹក​ចាប់​ត្រី និង​ជួយសង្គ្រោះ​ស្រែប្រាំង​រាប់រយ​ហិកតា​នៅ​ ​ចំណុច​កន្លង​អិន​កំពុង​ប្រឈម​នឹង​ការ​ស្វិត​ងាប់​

0

​កំពង់ឆ្នាំង​៖​ដោយមាន​ក្តីកង្វល់​អំពី​ស្រូវ​ស្រែប្រាំង​រាប់រយ​ហិកតា កំពុង​ខ្វះខាត​ទឹក​និង​ប្រឈម​ការ​ស្កក​ស្វិត​ងាប់​នៅ​ចំណុច​វាលស្រែ​កន្លង​អិន សង្កាត់​កំពង់ឆ្នាំង និង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំ ពង់​ឆ្នាំង ដោយសារ​តែមាន​ជនខិលខូច​លួច​បើកទ្វារ​ទឹក​ទំនប់​បារាំង​ពេលយប់​ដាក់​ស្បៃ​មុងDSC02438​ចាប់ ធ្វើអោយ​ទំនប់​បឹង​ធំ​រីង​ទឹក​មិនអាច​បូ​ប​ដាក់​ស្រែប្រាំង​បាន នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​មិនា ប្រជា​ពល រដ្ឋ​និង​លោក​មេភូមិ បាន​នាំ​អ្នកយកព័ត៌មាន​យើង​ទៅ​ចង្អុលបង្ហាញ ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​ស្នើ​សុំអោយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរា​គម៍​ទប់ស្កាត់ និង​សង្គ្រោះ​ស្រូវប្រាំង​។​
​ ​លោក ចាន់ មាន អាយុ​៧៤​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ភូមិ​កណ្តាល​
​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បានធ្វើ​ស្រែប្រាំង​រាប់រយ​ហិកតា នៅ​ចំណុច​វាលស្រែ​កន្លង​អិន និង​លោក ចាន់ មុត អាយុ​៧៨​ឆ្នាំ ជា​មេភូមិ​កណ្តាល នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២
០១៥ នេះ​បាន​ជូន​ដំណើរ​អ្នកយកព័ត៌មាន​យើង​ទៅ​ចង្អុលបង្ហាញ ទ្វារ​ទឹក​ទំនប់​បារាំង​ដែល​ជន​
​ខិលខូច​ធ្លាប់​លួច​បើកទឹក​ដាក់​ស្បៃ​មុង​ចាប់​ត្រី​នៅ​ពេលយប់​កន្លងមក ធ្វើអោយ​ទឹក​ក្នុង​បឹង​ធំ​រីង​រាក់ អស់​ទឹក​បូម​ដាក់​ស្រែប្រាំង​។ រួចមក​បាន​នាំ​អ្នកយកព័ត៌មាន​យើង​ទៅ​ចង្អុលបង្ហាញ ស្រូវ​
​ប្រាំង​អត់​ទឹក​ស្វិត​ងាប់​ប្រមាណ​៤​ហិកតា មិន​អាចជួយ​សង្គ្រោះបាន និង​ស្រូវប្រាំង​រាប់រយ​ហិ​ក​
​តា​ទៀត​ប្រឈម​និង​ការ​ស្វិត​ងាប់​ផងដែរ​បើ​គ្មាន​ការគិតគូរ​ជួយសង្គ្រោះ​ពី​មន្ទីរ​ពាក់​ព​ន្ធ័​នោះទេ​។​DSC02416
​ ​ប្រជាពលរដ្ឋ​និង​លោក​មេភូមិ​និយាយ​អោយដឹងថា​៖ ទាក់ទង​និង​រឿង​ទាំងអស់​ខាងលើនេះ​ពួកលោក​ធ្លាប់បាន​រាយការណ៍​ជូន​លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង និង​ចៅសង្កាត់​ផ្សារឆ្នាំង​
​នូវ​ទុក្ខ​កង្វល់​នេះដែរ ហើយ​លោកស្រី​ចៅសង្កាត់​ក៏​ធ្លាប់បាន​ប្រាប់​ពួកគាត់​វិញ​ថា​៖​លោកស្រី​
​ធ្លាប់បាន​រាយការណ៍​សំណូមពរ​នៅក្នុង​អង្គប្រជុំ​តូចធំ​ថ្នាក់ក្រុង និង​ខេត្ត​រួចហើយ​មក​ដែរ ប៉ុន្តែ​
​មិនដែល​ឃើញ​មន្ទីរ​ពាក់​ព​ន្ធ័​ជួយ​គិតគូរ​ដោះស្រាយ​ជូន​ប្រជាកសិករ​រងគ្រោះ​ឡើយ​។​
​ ​ព្រោះតែ​ហេតុនេះហើយ​ទើប​ពេលនេះ​ពួកគាត់​បាននាំគ្នា​ប្តិ​ត​មេដៃ​អ្នកមាន​ស្រែប្រាំង​ជាង​៤០​នាក់ ដែល​ប្រឈម​និង​ស្រូវ​ស្វិត​ងាប់​ជា​បន្តទៀត​នោះ សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​រុញច្រាន​មន្ត្រី​ជើង​៦​នៅក្នុង​មន្ទីរ​ពាក់​ព​ន្ធ័ កសិកម្ម​និង​ធនធានទឹក មេត្តា​ចុះ​ពិនិត្យ ជួយសង្គ្រោះ​ស្រូវ​ស្រែប្រាំង​ពួកគាត់​ផង​។​ពួកគាត់​សំណូមពរ​ធ្វើ​សោរ​ចាក់​ទ្វារ​ទឹក​ទំនប់​បារាំ​​ង​កុំអោយ​ជនខិលខូច​បើក​បង្ហូរទឹក​ចេញ​បាន និង​សំណូមពរ​បូមទឹក​ពី​ទន្លេ​ដាក់​តាម​ប្រឡាយ​មេ​ដើម្បី​ពួកគាត់​អាច​បូមទឹក​ពី​ប្រឡាយ​មេ​ដាក់​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក​។​ជាង​១​ខែ​កន្លងមកនេះ​ពួកគាត់​បាន​បូមទឹក​បណ្តាក់​គ្នា​៤​ទៅ​៥​ត អស់​ប្រេង​១​ថ្ងៃៗ​៣០​ទៅ​៤០​លីត្រ​ទើបបាន​ទឹក​ចិត​តួច​ដាក់​​ស្រែ បើ​តែ​បែបនេះ​ពេល​ទទួលផល​ស្រូវ​មក​គាត់​គ្រាន់តែ​លក់​សង​ថ្លៃ​ប្រេង​គេ​មិន​គ្រប់​ផង​៕DSC02435