មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​បង្ក្រាប

0


​បាត់ដំបង​៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំលាំង បង្ការ​បង្ក្រាប ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី 19-3-15 វេលា​ម៉ោង 7,20 imageនាទី​យប់ ត្រង់ចំនុច​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខណ​:​ដែល​មុខសញ្ញា​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​។​
លោក​វរ​:​សេនីយ៍​ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ស្តីទី នៃ​ការិយាល័យ​នគរបាល​
ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ដែល​ផ្តល់​ដោយ​កំលាំង​សម្ងាត់​រួចមក រូបលោក​ផ្ទាល់​បាន​ដឹកនាំ​កំលាំង ដោយមាន​ការសហការ​ជាមួយ​កំលាំង​បង្ការ បង្ក្រាប​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានចេញ​ប្រតិបត្តិការ​ទៅ​ចំនុច​ខាងលើ ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អិ​ល ណារិន ហៅ​ស្រី​ខួច ភេទ​ស្រី អាយុ​29​ឆ្នាំ រស់នៅ​ភូមិ​រំចេក​1 សង្កាត់​រតន​: (​អ្នក​កាន់​ថ្នាំញៀន​យកទៅលក់​) ដោយ​ធ្វើ​ការដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់​ស្មើនឹង​ទម្ងន់​1,75​ក្រាម ព្រមទាំង​បាន​ដកហូត​ទូរស័ព្ទដៃ​មួយគ្រឿង​ផងដែរ​។​image
នៅ​ចំពោះមុខ​សមត្ថកិច្ច ដោយមាន​ការសារភាព​យ៉ាងច្បាស់​នូវមុខ​សញ្ញា​ថ្មី​មួយទៀត​
ទើប​កំលាំង​ជំនាញ​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​ប្រតិបត្តិការ​បន្តទៅ​ជំហាន​ទី​ពីរ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ភ​ន់ ណាន ហៅ​រ៉ា ភេទ​ប្រុស អាយុ​42​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ពីរ​កូន​ថង់ ដែលមាន​ទម្ងន់​10,90​ក្រាម និង​ទូរស័ព្ទដៃ​មួយគ្រឿង ព្រមទាំង​សម្ភារ​:​វេច​ខ្ចប់​មួយចំនួន​ថែមទៀត​។​
បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​កសាង​សំណុំរឿង​ដើម្បី​
បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕