នគរបាល​ស្រុក​ឧដុង្គ​ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់រ​តម្នាក់​បាន​ម៉ា​ទឹកកក​៣២​កញ្ចប់​

0

​កំពង់​ស្ពឺ៖​នគរបាល​ស្រុក​ឧដុង្គ​ឆ្មក់​ចាប់​មុខសញ្ញា​ជួញ​ជូរ​គ្រឿងញៀន​យ៉ាងសកម្ម​ប្រចាំ​ស្រុក​ឧដុង្គ​បាន​ម្នាក់​ដកហូត​បាន​ម៉ា​ទឹកកក​បាន​៣២​កញ្ចប់​រត​រូ​ចម្នា​ក់ខ​ណះ​ដែល​នគរបាល​ល្បាត​តាម​មូលដ្ឋាន​ហើយ​ប្រទះឃើញ​ជនសង្ស័យ​ពី​នាក់​កំពុង​ចរាច​ណ៏​គ្រឿងញៀន​។​c1
ករណីនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​១៥​នាទី​យប់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៥​ស្ថិត​នៅមុខ​វត្ត​ប្រាង្គ​ក្នុង ភូមិ​ចំការ​លួង ឃុំ​វាង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​បើតាម​សម្ដី​លោក​វរ​សេនី​យ៏​ត្រី ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​មុខសញ្ញា​ជួយ​ដូរ​គ្រឿងញៀន​ដែលមាន​ឈ្មោះ​កង​ប៊ុន​មករា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រសនៅក្នុង​ភូមិ​អំពិល​ដើម​ទឹក​ឃុំ​វិហា​លួង​ស្រុក​ពញាឮ​ខេត្តកណ្ដាល​។​
លោក​ពីង​ពៅ​បាន​បន្តទៀតថា​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​លោក​បាន​អនុវត្ត​ន៏​តាម​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​លោក​ក៏បាន​ដឹកនាំ​កំលាំង​ល្បាត​តាម​មូលដ្ឋាន​ទាំងយប់​ទាំង​ថ្ងៃ​លុះ​រហូតដល់​ម៉ោង​ខាងលើ​ក៏បាន​ប្រទះឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ឃាត់​ដើម្បី​ឆែកឆេរ​សួរនាំ​ស្រាប់តែ​មុខសញ្ញា​ម្នាក់​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត​គេចខ្លួនបាត់​ស្រមោល​នៅសល់​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ហើយ​ឆែក​លើ​ខ្លួនប្រាណ​ដកហូត​បាន​គ្រឿងញៀន​៣២​កញ្ចប់​តូច​។​c2
​ក្រោយពី​ឃាត់ខ្លួន​សួរនាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​ផ្លូវ​តាមច្បាប់ ។​ដោ​យ​សុខ​សុ​ភ័​ណ្ឌ​