សម្ព័ន្ធ​មិ​ត្ដ​“​បិសាច​” ក្រុម​អ៊ិ​រ​ស្លាម បង្កើត​រដ្ឋ​និង​បូ​គោ​ហា​រ៉ា​ម​បាន​គំរាម កំហែង​ដល់​សន្ដិសុខ​ពិភពលោក​ទាំងមូល

0

​ក្រុម​អ៊ិ​ស​ស្លាម​បង្កើត​រដ្ឋ IS បានទទួល យកពាក្យ​ស្បថ​ស្មោះត្រង់​របស់​ក្រុម​បូ គោ​ហា​រ៉ា​ម​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក្នុង ការ​រួមដៃគ្នា​បង្កើត​ទៅ​ជា​អាណាចក្រ អ៊ិះ​ស្លាម​ដ៏​រឹងមាំ​។ ការបង្កើត​សម្ព័ន្ធ​មិ​ត្ដ “​បិសាច​” នេះ​បង្ក​ការគំរាមកំហែង យ៉ាងខ្លាំង​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់​ទាំងមូល d1
​កាលពីពេល​កន្លងមក​ថ្មី​អ្នកនាំពាក្យ ក្រុម IS បាន​បញ្ជាក់ថា មេដឹកនាំ​របស់ ខ្លួន​បានទទួល​យកពាក្យ​ស្បថ​របស់​មេ​ដឹក នាំ​បូ​គោ​ហា​រ៉ា​ម ហើយ​ការទទួលយក នោះ​ក៏​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ទៀតផង ។
​ការរួមបញ្ចូល​គ្នា​ធ្វើឱ្យ​ក្រុម​ភេរវកម្ម កាន់​តែមាន​កម្លាំង​ច្រើនឡើង​បង្កប់ខ្លួន នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក​ធ្វើឱ្យ ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​សន្ដិសុខ សុវត្ថិភាព​របស់ខ្លួន ។ ប្រទេស​ដែល​បាន ចូលរួម​សម្ព័ន្ធ​មិ​ត្ដ​ប្រឆាំង​ក្រុម​អ៊ិម​ស្លាម សុទ្ធសឹងតែ​ទទួល​ការគំរាមកំហែង​វាយ ប្រហារ​ពី​កម្លាំង IS បាប​បង្កប់ខ្លួន​នៅ ទីនោះ ដូចជា​អូស្ដ្រាលី បារាំង​ជាដើម​។

d3
​បើ​សហគមន៍​អន្ដរជាតិ​ពិសេស​គឺ អាមេរិក​និង​សម្ពន្ធ​មិ​ត្ដ​នៅតែ​ពន្យា​ពេល​វាយប្រហារ​កម្ចាត់​ក្រុម IS នោះ​នៅ ពេល​ដ៏​ខ្លី​ខាងមុខ​ពេល​ក្រុម​នោះ​មាន កម្លាំង​សព្វាវុធ​គ្រប់គ្រាន់​អាច​នឹង​វាយ ប្រហារ​ដណ្ដើម​ទឹកដី​យ៉ាង​ធំ​មក​គ្រប់ គ្រង​ជាមិនខាន ៕