អតីត​នាយក រដ្ឋមន្ត្រី អូស្ត្រាលី ម៉ា​ល់​ខូ​ម ហ្វ្រេ​ស៊ឺ ទទួលមរណភាព

0

​អតីត​នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ា​ល់​ខូ​ម ហ្វ្រេ​ស៊ឺ បានទទួល មរណភាព​ហើយ ក្នុង​ជន្មាយុ ៨៤ ឆ្នាំ ដោយសារតែ​អកា​រៈ រោគ​វាយប្រហារ​ភ្លាមៗ ។ ការទទួល​មរណភាព​ពី អ្នកនយោបាយ ជើងចាស់ ខាងលើនេះ​ត្រូវបាន​ប្រកាស ដោយ​ការិយាល័យ របស់លោក នៅ f1

ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០១៥​។​
​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ទៀតថា លោក ហ្វ្រ​ស៊ឺ បានទទួល មរណភាព​ទៅ ដោយ​គ្មាន ការឈឺចាប់​អ្វី​ទាំងអស់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ដោយ​ប្រជាជន​អូស្ត្រាលី និង ទូទាំង​ពិភពលោក ទាំងអស់ ដែល​បាន​ស្គាល់​រូបលោក ពិតជា​មាន​ភាព​តក់ស្លុត និង សោក ស្តាយ​ណាស់​ចំពោះ ការបាត់បង់ អតីត​មេដឹកនាំ​រូបនេះ ប៉ុន្តែ​យើង​ត្រូវ​ទទួលស្គាល់​ការពិត​ថា លោក ពិតជា​បាន​លាចាក លោក​ទៅ​ប្រកបដោយ​សន្តិភាព​មែន​។​

f3
​គួរ​បញ្ជាក់ថា លោក ហ្វ្រេ​ស៊ឺ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ចាប់ពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៨៣​។ ដោយឡែក​លោក នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តូ​នី អាប់​បុ​ត​ត៍ ក៏បាន​សរសេរ​ជា​សារ​សម្តែង​មរណទុក្ខ តាម​បណ្តាញ​សង្គម​របស់ លោក​ផងដែរ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​រំ​ឮ​ក​ពី​ស្នាដៃ​ជាច្រើន ដែល​លោក​ធ្លាប់បាន​សុំ​ការជួយ​ពី លោក ហ្វ្រេ​ស៊ឺ ដើម្បី​រួបរួម​អ្នក នយោបាយ អូស្ត្រាលី​ឡើងវិញ​៕