ពលរដ្ឋ​សង្កាត់​អូរ​តា​វ៉ៅ និង​លោកគ្រូ អ្នកគ្រូ ស្នើរ​ឲ្យ​មន្ទីរជំនាញ​ធ្វើ​ស្ពាន​ឆ្លងផ្លូវ ទៅ​សាលាបឋមសិក្សា ស ខេង អូរ​តា​វ៉ៅ ដោយ​ខ្លាច​សិស្ស​តូចៗ​គ្រោះថ្នាក់​ជាយថាហេតុ

0

​ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​តា​វ៉ៅ​ជាច្រើន​នាក់ និង​លោកគ្រូ អ្នកគ្រូ បានធ្វើ​លិខិត​មួយច្បាប់ ស្នើរ​សុំ​ឲ្យ​អាជ្ញាធរខេត្ត​ធ្វើ​ស្ពាន​ឆ្លង​ផ្លួ​វ ដែល​ខូចខាត​កាលពី​គ្រោះទឹកជំនន់​ក្នុង​ឆ្នាំ​កន្លងទៅ ព្រោះតែ​ពួកគាត់​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​កូនៗ​របស់គាត់​ដែល​ធ្វើដំណើរ​ទៅ​រៀន​ជា​download (1)

រៀងរាល់ថ្ងៃ ។ ហើយ​ស្ពាន​ឆ្លង​ផ្លួ​វ​ដែល​ប្រជាពលរដ្ឋ​ស្នើរ​សុំ​នេះ ស្ថិត​តាម​ដំណរ​ភ្ជាប់​ពី​ផ្លួ​វ​កៅស៊ូ ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​សាលាបឋមសិក្សា ស ខេង អូរ​តា​វ៉ៅ ។​
​ប្រភព​ព​ត៌​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ បាន​ឲ្យ​អ្នកយក​ព​ត៌​កម្ពុ​ជាថ្មី​ដឹងថា​៖ ផ្លូវ​ចូល​សាលាបឋមសិក្សា ស ខេង អូរ​តា​វ៉ៅ​មួយ​ខ្សែរ​នេះ មាន​ប្រព័ន្ធ​លូ​មួយកន្លែង ហើយ​មានការ​ខូច​ខ្ទេចខ្ទីរ​ដោយសារ​គ្រោះទឹកជំនន់​ក្នុង​ឆ្នាំ​កន្លងទៅ ។ ប្រភព​បន្តថា​៖ នៅ​មុនពេល​បោះឆ្នោត​តំណាងរាស្ត្រ មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត បាន​យក​ស្ពាន​ប៉ា​លេ មក​ដាក់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឆ្លងទៅ​បោះឆ្នោត ជា​បណ្តោះអាសន្ន ។ ក្រោយមក​ដោយមាន​ការ​ពិបាក ក្នុងការ​ធ្វើដំណើរ អាជ្ញាធរ​ភូមិ រហូតដល់​អាជ្ញាធរ​សង្កាត់ ព្រមទាំង​លោកគ្រូ អ្នកគ្រូ បានធ្វើ​លិខិតស្នើរ​សុំ​ទៅ​អាជ្ញាធរ ក្រុង​/​ខេត្ត សុំ​ធ្វើ​ស្ពាន​ថ្មី​ដើម្បី​ឲ្យ​មានការ​ឆ្លង​ទៅមក​ស្រួល ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពុំដែល​ឃើញ​មាន​មន្ទីរ​ពាក់ព័ន្ធ​ណាមួយ​មក មើល​នោះទេ ។ ប្រភព​បន្តទៀតថា​៖ ស្ពាន​ប៉ា​លេ​ដែល​យកមក​ដាក់​ជា​បណ្តោះ​អាសន្ន​នេះ ឥឡូវ​ត្រួវបាន​បាក់ស្រុត ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់ ក៏​ដូច​លោកគ្រូ អ្នកគ្រូ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សុ​វត្ថ​ភាព សិស្ស​តូចៗ ដែល​ធ្វើដំណើរ​ឆ្លងទៅ​រៀន​ជា​រៀងរាល់​ថ្ងៃនោះ ។ ពួក​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត មេត្តាជួយ​ធ្វើ​ស្ពាន​ថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្សសាលា ឆ្លង​ទៅមក​ស្រួល​ផង ។​

download (3)
​ប្រភពព័ត៌មាន​ពី​លោក លាង ចាន់​វុទ្ធី នាយក​សាលាបឋមសិក្សា ស ខេង អូរ​តា​វ៉ៅ បាន​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖ កូនសិស្ស​ដែល​រៀន​នៅ​សាលាបឋមសិក្សា ស ខេង អូរ​តា​វ៉ៅ នេះ មាន​ចំនួន​៣៧៨​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន​១៧៣​នាក់ បច្ចុប្បន្ន​ផ្លួ​វ​ចូល​សាលា មាន​ចំនួន​មួយ​ខ្សែរ និង​ស្ពាន​មួយកន្លែង មាន​សភាព​ទ្រុឌទ្រោម ធ្វើ​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ ទៅ​សាលារៀន ដែលជា​ហេតុ​នាំ​សិស្សានុសិស្ស​មានការ​បោះបង់ ការសិក្សា​មានការ​កើនឡើង ។download

ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ នៅពេលនេះ​ស្ពាន​ដែល​ដាក់​បណ្តោះអាសន្ន​នោះ ត្រួវបាន​បាក់​ដែក ហើយ​ដី​ចំហៀង​ក៏​កាន់តែ​បាក់ស្រុត​បណ្តើរៗ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភៈ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេស​ក្មេង​សិស្សសាលា​តូចៗ​ទាំងនោះ ។ ប្រភព​ព័​ត៌​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ យោងតាម​លិខិត​បង្គាប់ការ​របស់​សាលាខេត្ត​ប៉ៃលិន លេខ ១២១១/១៤ លបក​.​ប​ល ត្រួវបាន​ចាត់តាំង​ក្រុមការងារ ដើម្បី​ចុះ​សិក្សា​គម្រោង​អភិវឌ្ឍ​ន៏​ខេត្ត ប៉ុន្តែ​មកដល់ពេលនេះ ឃើញ​មន្ត្រី​ទាំងនោះ​ចុះមក​តែម្តង រួច​ក៏​បាត់​រហូត ដូច្នោះ​លោក​ក៏​សូម​សំណូមពរ​ដល់​មន្ទីរជំនាញ មេត្តាជួយ​ធ្វើ​ស្ពាន​ឲ្យ​ពួកគាត់​ឆ្លង​ទៅមក ស្រួល​ផង កុំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿរ​ទៅលើ​អាជ្ញាធរខេត្ត ព្រោះតែ​សន្យា​ខ្យល់ ៕