តើការរួមភេទជួយដល់សុខភាពមែនទេ?

0

តើអ្នក ជឿទេថាsexជួយឲ្យអ្នកមានសុខភាពល្អ? Sex គឺជាផ្នែកមួយជួយឲ្យជីវិតមានពន្លឺ។ ការរួមភេទដោយវិធីត្រឹមត្រូវពិតជាមានប្រយោជន៍ចំពោះសុខភាពពិត មែន។ ខាងក្រោមនេះជាគុណសម្បត្តិដែលsex បានផ្ដល់ឲ្យអ្នក៖
១. ការរួមភេទដូចជាការហាត់ប្រាណ
រួមភេទប្រហែលជាកន្លះម៉ោង អាចបន្ថយ៨៥កាឡូរី។ នោះមានន័យថាសកម្មភាពលើគ្រែកាន់តែមានសន្ទុះខ្លាំង ដូចជាអ្នកហាត់ប្រាណកាន់តែខ្លាំងផងដែរ។

២. បន្ថយការឈឺចាប់
ការបបោសអង្អែល ឱប ថើប និងការឈានដល់ចំណុចកំពូល អាចជួយបន្ថយនូវឈឺចាប់ធម្មតាដែលកើតមានឡើងជាប្រចាំក្នុងជីវិត មនុស្ស។

៣. ជួយពង្រឹងប្រព័ន្ធការពារ
ការរួមភេទ១ឬ២ដល់ក្នុងមួយសប្ដាហ៍យ៉ាងទៀងទាត់ អាចជួយពង្រឹងប្រព័ន្ធការពារដល់រាងកាយប្រឆាំងនឹងមេរោគផ្សេងៗ។

៤. sex ជួយកាត់បន្ថយភាពតានតឹង និងជំងឺលើសឈាម
ការសិក្សាមួយបានបង្ហាញថា ការរួមភេទទៀងទាត់អាចជួយកាត់បន្ថយអារម្មណ៍តានតឹង ធុញថប់ ព្រមទាំងជួយឲ្យមានសំពាធឈាមទាប ។ជាពិសេសជួយឲ្យចរន្តឈាមដើរស្រួល។

៥. គេងលក់ស្រួល
បន្ទាប់ពីឈានដល់ចំណុចកំពូលហើយ នឹងជួយឲ្យអ្នកគេងលក់ស្រួលស្កប់ស្កល់។ ដូចដែលអ្នកបានដឹងហើយ ការគេងគ្រប់គ្រាន់មានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។images (1)