ចាញ់កូនធ្វើបែបណា?

0

ជា ធម្មតាជំងឺចាញ់កូនចាប់ផ្ដើមនៅសប្ដាហ៍ទី៦អំឡុងពេលមានគភ៌។ ស្ត្រីភាគច្រើននឹងថយចុះនៅអាការៈចាញ់កូនវិញ បន្ទាប់ពីសប្ដាហ៍ទី១៣។ ជំងឺចាញ់កូនជារឿងធម្មតារបស់ស្ត្រីមានគភ៌ ដូច្នេះពុំគួរមានការព្រួយបារម្ភឡើយ។ តែអ្នកគួរតែទៅពិភាក្សាជាមួយពេទ្យ ប្រសិនបើអ្នក ស្រកទម្ងន់ ឬខ្វះជាតិទឹក ជាដើម។ ខាងក្រោមនេះ ជាឱសថធម្មជាតិសម្រាប់ជំងឺចាញ់កូន។

១. ញ៉ាំទឹកខ្ញីលាយជាមួយទឹកឃ្មុំបន្ទាបពីភ្ញាក់ពីដំណេក។

២. ផឹកទឹកក្រូចឆ្មាលាយជាមួយទឹកឃ្មុំ ៣ដងក្នុង១ថ្ងៃ។

៣. ញ៉ាំទឹកតែជាមួយនំពេលងើបពីគេង។

៤. ត្រូវឲ្យប្រាកដថាក្រពះរបស់អ្នកមិនទទេ។ គួរតែញ៉ាំផ្លែឈើឲ្យបានញឹកញាប់។

៥. សម្រាកឲ្យបានច្រើន ព្រោះការនឿយហត់ក៏ជាបុព្វហេតុនៃជំងឺចាញ់កូនដែរ។ បើអ្នកក្អួតច្រើនដង ត្រូវកំណត់អាហារណាដែលស្របនឹងអ្នក។

៦. ញ៉ាំទឹក១កែវរៀងរាល់ម៉ោង។

៧. ញ៉ាំអាហារដែលសំបូរជាតិទឹក ហើយមានជាតិខ្លាញ់តិច។

៨. ហាត់ប្រាណបែបស្រាល ដូចជាដើរក្នុងសួនច្បារជាដើម។

៩. ជៀសវាងអាហារដែលមានក្លិនឆួលខ្លាំង ទឹកអប់ បារី និងរបស់ផ្សេងទៀតដែលធ្វើឲ្យអ្នកមិនស្រួលខ្លួន។

១០. រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានខ្ពស់។ ការចាញ់កូនច្រើនកើតនៅពេលព្រឹក ព្រោះកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដោយសារតែ អ្នកមិនបានញ៉ាំអ្វីនៅពេលយប់។download download (1)